នៅលើ អ៊ីនធើណែតជាច្រើន មានការជជែកគ្នាអំពីគុណភាពរបស់ថ្នាំដុសធ្មេញ និង
ថ្នាំសម្រើប វីយ៉ាក្រា អ្នកលេងមួយចំនួន និយាយថា ថ្នាំដុសធ្មេញ មានប្រសិទ្ធិភាព
ជាង វីយ៉ាក្រា ទៅទៀត។
ថ្មីៗនេះ អ្នកលេងអ៊ីនធើរណែតនៅប្រទេសចិន បាននាំគ្នានិយាយពីមាត់មួយទៅមាត់មួយអំពី
ប្រយោជន៍ដ៏អស្ចារ្យផ្សេងទៀតរបស់ថ្នាំដុសធ្មេញ នោះគឺ ការលាបដើម្បី “កំចាត់មេរោគ”នៅលើ
ប្រដាប់ភេទបុរស។ ពួកគេនិយាយ តៗគ្នាថា វិធីនេះមានប្រសិទ្ធិភាពក្នុងការពន្យាការចេញទឹក
កាម ជួយព្យាបាលអាការៈ “ទូកមិនទាន់ដល់ត្រើយ បែរបាក់ច្រវា” ដែលធ្លាប់ជាសុបិនអាក្រក់
របស់បុរសក្នុងរឿងលើគ្រែ និងធ្វើអោយប្រពន្ធត្រូវខកចិត្ត។
នៅលើ ហ្វរូមជាច្រើន មានអ្នកលេងអ៊ីនធើរណែតនិយាយថា ការប្រើប្រាស់ថ្នាំដុសធ្មេញ គឺមាន
ប្រសិទ្ធិភាព និងចំចៃប្រាក់បានទ្វេដង បើធៀបនឹងថ្នាំសម្រើប វីយ៉ាក្រា ព្រោះវាអាចជួយបុរស
អោយមានកម្លាំងខ្លាំងក្នុង “សមរភូមិ”លើគ្រែ។
តាមអ្នកជំនាញការ ធាតុផ្សំសំខាន់របស់ថ្នាំដុសធ្មេញ រួមមាន សារជាតិបង្កក្លិន សារធាតុសំអាត
ជីអង្កាម អាស៊ីតអាមីន។ល។ ក្នុងនោះ ជីអង្កាមមានប្រសិទ្ធិភាពបញ្ជាទៅលើក្បាលសរសៃ
ប្រសាទមានប្រយោជន៍ និងជួយដល់ការឡើងរឹងរបស់ប្រដាប់ភេទបុរស។ ប៉ុន្ដែ យើងមិនត្រូវ
ប្រើវាអោយខុសពីមុខងាររបស់វានោះទេ ព្រោះថា ក្រៅពីជីអង្កាម គឺនៅមានសារជាតិគីមីផ្សេង
ទៀត។
ក្បាលប្រដាប់ភេទ គឺជាកន្លែងរសើប និងសំខាន់បំផុតរបស់ប្រដាប់ភេទ ប្រសិនត្រូវលាបថ្នាំ
ដុសធ្មេញ “អាវុធ” អាចនឹងនឹងត្រូវស្ពឹក និងមិនអាចឡើងរឹង ឬឡើងរឹងមិនដល់កម្រិត។
ទម្លាប់អាក្រក់នេះ ប្រសិនត្រូវបានធ្វើឡើងក្នុងរយៈពេលយូរ បុរសអាចនឹងបាត់បង់ថាមពល និងអារម្មណ៍ក្នុងការ "ប្រយុទ្ធ"។ ជាងនេះទៅទៀត វាក៏អាចធ្វើអោយរលាក និងឆ្លងរោគដល់
ប្រដាប់ភេទ ព្រមទាំងប៉ះពាល់ដល់ សមត្ថភាពបន្ដពូជផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT