បុរសដែលខ្វះវីតាមីនCហាក់ដូចជាធ្វើឲ្យមេជីវិត ឈ្មោលមានការ ខូចខាតដែលអាច បណ្តាល
ឲ្យមាន បញ្ហាដល់ការបង្កកំនើត។
វេជ្ជបណ្ឌិត ប្រ៊ុសអាម នៃសាកលវិទ្យាល័យ កាលីហ្វញ៉ា បានរកឃើញពីបញ្ហានេះ។ គាត់បាន
វិភាគ លើបុរស២៤ នាក់ៈ ១៥នាក់មានកម្រិតនៃវីតាមីន Cនេះទាប, ដោយក្នុងនោះ៨នាក់ មាន
កម្រិតខ្ពស់នៃការ ខូចខាតសេនេទិច ទៅនឹង មេជី វិតឈ្មោលរបស់ពួកគេ។ មេជីវិតឈ្មោល
ដែលបានខូចខាតបានបង្កើនឪកាស បង្កកំណើតកូនចៅ ដែលមានរាងកាយមិនធម្មតា។
បុរសភាគច្រើនអាចទទួលបាននូវវីតាមីន Cគ្រប់គ្រាន់ក្នុងផ្លែក្រូចមួយផ្លែ ក្នុងមួយថ្ងៃដើម្បីការពារ
មេជី វិតឈ្មោល របស់ពួកគេពីការខូតខាតលើសេនេទិច។
វេជ្ជបណ្ឌិត អាម ពន្យល់ថាកោសិកាមេជីវិតឈ្មោលត្រូវបានធ្វើឲ្យខូចខាតដោយរ៉ាឌី កាល់មិន
មានអុកស៊ីសែន។ វីតាមីន C ដែលជាអ្នកប្រឆាំងនឹងអុកស៊ីតកម្ម បញ្ឈប់ការខូចខាត។ ក្នុងពេល
ដូចគ្នានេះ កោសិកាធ្វើការបន្ត ជាប់ ដើម្បីជួសជុលការខូចខាតទៅនឹងមេជីវិតឈ្មោល នេះ,
ដោយសារតែប្រព័ន្ធជួសជុលនៃខ្លួន ក្លាយជាធ្វើការ ជ្រុល ពេក ការប៉ះពាល់ដល់ការបង្កកំនើត
អាចកើតមានឡើង។
ទោះជាយ៉ាងណាក៏ដោយកម្រិតនៃសុវត្ថិភាពគឺតូចណាស់។ ក្នុងការពិសោធន៍របស់វេជ្ជបណ្ឌិត
អាម, ការខូចខាត សេនេទិចទៅលើមេជីវិតឈ្មោលបានកើតមានឡើងនៅពេលដែល កម្រិត
នៃវីតាមីន Cក្រោមជាង ៦០មីលីក្រោម ក្នុងមួយថ្ងៃ។ ផ្លែក្រូចមួយផ្លែផ្សំឡើងពី ៧០មីលីក្រាម
នៃវីតាមីន C វាគ្រប់គ្រាន់ដើម្បីបន្ថយនូវការខូចខាតនេះ។
វេជ្ជបណ្ឌិត អាមសម្គាល់ថា យ៉ាងណាមិញ,អ្នកជក់បារីចាំបាច់មានការការពារមេជីវិតឈ្មោល
នេះដោយវីតាមីន C នេះយ៉ាងហោចណាស់ពីរដង ដោយសារតែផ្សែងបារីបំផ្លាញយ៉ាងខ្លាំងនៃ
កម្លាំងក្នុងការប្រឆាំង នឹងអុកស៊ីត កម្មរបស់វីតាមីន C៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល