CamNews

យល់ដឹង 

មានបញ្ហាកែវភ្នែកត្រូវតែស្វែងយល់អំពីភ្នែក

បច្ចុប្បន្ន បញ្ហាសុខភាពភ្នែកបានកើតឡើងចំពោះអ្នក ដោយធ្វើឲ្យកែវភ្នែកមិនបានល្អដូច
មុន ប៉ុន្តែអ្នកមិនអាចសួរអ្នកណាបាន។ ចូរជ្រើសរើសនូវសំណួរ និងចម្លើយសម្រាប់អ្នក
ដូចមានខាងក្រោម តាមប្រសាសន៍របស់វេជបណ្ឌិត រូស្សី គឺលោក Fur Monika និង Alla
Alecseerna Rjabsera ។

-ខ្ញុំមានមុខរបរជាអ្នក រចនា ដូច្នេះកុំព្យូទ័រគឺជាឧបករណ៍សម្រាប់ធ្វើការរបស់ខ្ញុំ។ ដល់ពេល
ចេញពីធ្វើការ ខ្ញុំមើលទៅរបស់ដែលនៅឆ្ងាយ គឺឃើញមានរូបពីរ ភ្នែកក្រហមនិងផ្សាៗ។ តើវាបណ្ដាលមកពីមូលហេតុអ្វី?

+ អាការៈនេះគឺជាប្រតិកម្មការពាររបស់ភ្នែក ជាសញ្ញាដែលប្រាប់ថា ភ្នែកត្រូវការពេល
សម្រាក។ ពន្លឺរបស់កុំព្យូទ័របានប៉ះពាល់ដល់ភ្នែក ដោយសារតែកាំរស្មីរបស់វាបានបង្កើត
ជាបញ្ហាគ្រោះថ្នាក់ដូចជា បណ្ដាលឱ្យរចនាសម្ព័ន្ធភ្នែកទាំងស្រុង ត្រូវទទួលរងគ្រោះ ជា
ពិសេសគឺស្រទាប់ការពារភ្នែក និងប្រស្រីភ្នែក។

ការជះកាំរស្មីផ្ទាល់ពីកញ្ចក់កុំព្យូទ័រ អាចបណ្ដាលឱ្យកោសិកានៃចក្ខុវិញ្ញាណនៅត្រង់ស្រទាប់
ការពារខាងក្រៅត្រូវរងរបួស។ ប្រសិនបើពេលនេះអ្នកមិនធ្វើការការពារភ្នែក ពេលអនាគត
ដ៏ខ្លី ភ្នែកនឹងកាន់តែមានបញ្ហាធ្ងន់ជាងនេះ។

-ខ្ញុំធ្វើការជាអ្នកកែអត្ថបទ។ ខ្ញុំតែងតែអានក្នុងរយៈពេលយូរជារៀងរាល់ថ្ងៃ ។ ដូច្នេះតើធ្វើ
បែបណាដើម្បីរក្សាបាននូវថាមពលរបស់ភ្នែក?

+ ការ�ហាត់ប្រាណ�សម្រាប់ភ្នែករបស់អ្នក គឺពិតជាតម្រូវការធំមួយ ព្រោះវាជួយកែសម្រួល
ប្រព័ន្ធសសៃភ្នែក និងប្រព័ន្ធសម្របសម្រួលរបស់ភ្នែកផងដែរ។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់
នោះទេ ការងាររបស់អ្នកទាមទារឱ្យមានការការពារភ្នែកយ៉ាងត្រឹមត្រូវ ដូចជា ការពារស្រ
ទាប់ប្រស្រីភ្នែក និងប្រព័ន្ធសសៃឈាមភ្នែក។ ផលិតផល វីតាមីនជាតិរ៉ែសម្រាប់ភ្នែកដែល
មានផ្ទុក lutein និង intoxicant ខ្ពស់គឺជាប្រការសំខាន់ និងចាំបាច់ដល់ភ្នែក។

+នៅពេលបិទភ្នែកខ្ញុំចាប់ផ្ដើមមើលឃើញសសៃថ្លាៗ ស្ដើងៗ ព្រមទាំងស្នាមអុជខ្មៅតូចៗ
ដែលធ្វើចលនាតាមគ្រាប់ភ្នែក។ តើនេះជាអ្វីដែរ?

-អ្វីដែលអ្នកមើលឃើញនោះ គឺជាការផ្លាស់ប្ដូរនៅនៅស្រទាប់កែវភ្នែក។ ប្រការនេះតែងតែ
កើតឡើងពេលដែលមានជម្ងឺទាក់ទងនឹងភ្នែក។ អ្នកត្រូវតែសម្រួលប្រព័ន្ធសរសៃឈាម និងការបញ្ចូនជីវជាតិដល់ភ្នែកដោយប្រើផលិតផលដែលមានផ្ទុកជីវជាតិដែក ( antoxian ) របស់ផ្លែឈើ។

+បច្ចុប្បន្ន គេតែងនិយាយពីសារជាតិ lutein ហើយយល់ថាវាជាសារជាតិល្អបំផុតសម្រាប់
ការពារភ្នែក។ ដូច្នេះ តើ lutein គឺជាអ្វី? វាមាននៅក្នុងអាហារណាខ្លះ?

-វាគឺជា Carotinoid ធម្មជាតិដែលមាននៅក្នុងជាលិកាភ្នែក ជាពិសេសនៅត្រង់ស្រទាប់ការ
ពារកែវភ្នែក។ វាមិនមែនត្រូវបង្កើតឡើងក្នុងរាងកាយនោះទេ តែវាចូលទៅក្នុងរាងកាយ
តាមរយៈការហូបចុក។ Lutein មានប្រសិទ្ធិភាពការពារភ្នែក ហើយទប់ស្កាត់ការវិវឌ្ឍទៅរក
ភាពចាស់នៃកោសិកាភ្នែក។ វាដូចជាកញ្ចក់វ៉ែនតាដែលការពារភ្នែកពីកំដៅថ្ងៃ។ lutein ប្រឆាំងទៅនឹងកាំរស្មីដែលមានគ្រោះថ្នាក់ភ្នែក ព្រមទាំងតភ្ជាប់បណ្ដាឬសសេរីរាង្គទៀត
ផង។ បែបនេះនឹងអាចការពារស្រទាប់ការពារភ្នែកខាងក្រៅពីការខូចខាតបាន។

អាហារដែលផ្ទុកសារជាតិ lutein ដូចជា ម្ទេសក្រហម ស្ពៃមើម ពងមាន់ ក្រហម។ល។ អ្នក
ត្រូវចាំថា សារជាតិ lutein អាចត្រូវរលាយ ប្រសិនបើវាប្រឈមនឹងកំដៅខ្លាំង ដូចនេះអ្នក
គួរតែបន្ថែម lutein តាមរយៈការប្រើឱសថ។

+ពេលជិតយប់ បរិយាកាសមានសំណើម ខ្ញុំយល់ឃើញថា កម្លាំងភ្នែករបស់ខ្ញុំត្រូវថយចុះ
មើលអ្វីក៏មិនច្បាស់វាដូចជាស្ថិតក្នុងស្រទាប់សន្សើម។ តើមូលហេតុអ្វី ទើបបែបនេះ?

-អ្នកប្រហែលជាកើតជម្ងឺម៉្យាង ដែលហៅថា � ខ្វាក់មាន់ � ។ ជម្ងឺនេះកើតឡើងដោយសារ
ខ្វះជីវជាតិ A ឬ beta-caroten។ ដើម្បីឲ្យបានដឹងច្បាស់ថាតើអ្នកមានជម្ងឺនេះឬអត់ អ្នកត្រូវ
តែទៅកាន់មន្ទីរពេទ្យភ្នែកដើម្បីពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

+រោគសញ្ញាខ្សោយភ្នែកដោយសារកុំព្យូទ័រគឺជាអ្វី?

-រោគសញ្ញានេះ រួមមានអាការៈដូចជាមានធូលីក្នុងភ្នែកមើលមួយ ឃើញជាពីរ ឈឺក្បាល ស្រវាំងភ្នែកជាដើម។ ដើម្បីជាសវាងបញ្ហានេះអ្នកត្រូវតែធ្វើការឲ្យសមស្រប នៅក្បែរកុំព្យូទ័រ
ធ្វើលំហាត់ប្រាណឲ្យភ្នែក លេបថ្នាំវីតាមីន ជាតិរ៉ែបំប៉នភ្នែក និងថ្នាំទប់ទល់នឹងអាការៈស្ងួត
គ្រាប់ភ្នែក។

+ហេតុអ្វីផ្សែងបារីគ្រោះថ្នាក់ដល់ភ្នែក?

-ព្រោះតែផ្សែងបារីធ្វើឲ្យភ្នែកស្ងួត និងបំផ្លាញជាតិ lutein នៅស្រទាប់ការពារភ្នែក ដូច្នេះ
កំរិតនៃសារជាតិ Carotinoid នៅស្រទាប់ការពារភ្នែកនៃអ្នកញៀនបារី តែងតែមានកំរិត
ទាប បានន័យថាភ្នែកអ្នកញៀនបារីមិនត្រូវបានការពារត្រឹមត្រូវធៀបនឹងអ្នកមិនជក់បារី។

+តើយើងអាចជាសវាងជម្ងឺ glocom ជម្ងឺមីញូបដោយផលិតផលពេទ្យវិទ្យា?

-ជាធម្មតាយើងតែងដឹងពីវិធីការពារពេលមានជម្ងឺនេះ។ កុំភ្លេចថាក្នុងចំណោមមូលហេតុ
ដែលបណ្ដាលឲ្យកើតជម្ងឺ glocom ក៏មានមូលហេតុមួយសំខាន់នោះគឺការប្រែប្រួលនៃវ័យ។ ប៉ុន្តែមានតែគ្រូពេទ្យទើបអាចចេញវេជ្ជបញ្ជាទិញថ្នាំបាន។

អ្នកគួរតែរកនូវផលិតផលចម្រាញ់ពីធម្មជាតិ ដើម្បីរក្សាតួនាទីរបស់ភ្នែក។ វាជួយសម្រួល
ប្រព័ន្ធសសៃឈាមក្នុងភ្នែក និងជួយឲ្យងាយស្រួលក្នុងការព្យាបាល។

+គ្រូពេទ្យថាកូនខ្ញុំត្រូវខ្សោយកម្លាំងភ្នែក។ តើវាជាប្រភេទជម្ងឺអ្វី ហើយមូលហេតុ និងព្យា
បាលដោយវិធីណា?

-វាគឺជាការច្របូកច្របល់របស់ភ្នែក។ ជម្ងឺនេះមិនអាចដោះស្រាយដោយការពាក់វ៉ែនតា
បានទេ។ ការខ្សោយភ្នែកតែងវិវឌ្ឍដោយសារតែស្រទាប់ការពារគ្រាប់ភ្នែកត្រូវល្អក់ ឬ
ឡើងបាយភ្នែកពីកំណើតជាដើម ហើយការព្យាបាលត្រូវចាប់ផ្ដើមដោយរកមូលហេតុដំបូង
របស់វា។ រាល់ករណីត្រូវតែមានការពិគ្រោះជាមួយគ្រូពេទ្យជំនាញទើបបាន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD

Tags: girlbeautyhealthbeautifuleyeseye