CamNews

មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ដោយសារឥទ្ធិពលខ្យល់ព្យុះ Isaac

សហរដ្ឋអាមេរិក៖ មានប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានក្រុមអ្នកសង្រ្គោះជម្លៀសចេញ
ពីលំនៅដ្ឋាន  នៅក្នុងរដ្ឋ Louisiana និងរដ្ឋ Mississippi  សហរដ្ឋអាមេរិក  កាលពីថ្ងៃពុធ ខែ
សីហា ឆ្នាំ២០១២ ម្សិលមិញ។

យោងតាមបណ្តាញសារពត៌មាន CNN បានឱ្យដឹងថា ប្រជាពលរដ្ឋរាប់រយគ្រួសារ ត្រូវបាន
ជម្លៀស និងរត់ចេញពីនៅលំដ្ឋាន យ៉ាងប្រញាប់ប្រញាល់  នៅទីក្រុង New Orleans ក្នុងរដ្ឋ
Louisiana ដោយសារតែ ឥទ្ធិពលនៃខ្យល់ព្យុះ  Isaac បានបង្កឱ្យមានខ្យល់   និងភ្លៀងធ្លាក់
យ៉ាងខ្លាំង បានជន់លិចផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ។

ចំណែកនៅតំបន់មួយចំនួនទៀត  នៅក្នុងរដ្ឋ  Louisiana  កំរិតទឹកបានកើនឡើងយ៉ាងឆាប់
រហ័សក្នុងរយៈពេលត្រឹមតែ ១០នាទី បានជន់លិចផ្ទះប្រជាពលរដ្ឋ ស្ទែរតែទាំងស្រុង ដែល
បណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួន ជាប់នៅក្នុងផ្ទះ មិនអាចរត់គេចខ្លួនបានទាន់ពេលវេលា
ហើយ ក្រុមអាជ្ញាធរនៅក្នុងតំបន់ កំពុងតែបន្តការជួយសង្រ្គោះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ CNN


Tags: US Thousands being rescued as waters rise from Isaac