ព័ត៌មានអន្តរជាតិ ៖ សោកនាដកម្ម ធ្លាក់យន្តហោះ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ជិតទីក្រុង Freeport ប្រទេសដីកោះ បាហាម៉ា បានសម្លាប់ជីវិតមនុស្សគ្មានសល់ ទាំង ៩ នាក់ នេះ បើយោងតាមការអះអាង អោយដឹងពីអាជ្ញាធរ ក្នុងស្រុក ។
ទំព័រប៊ីប៊ីស៊ី ចេញផ្សាយបន្តអោយដឹងថា យន្តហោះបានបុកនឹងឧបករណ៍ស្ទូច កំពស់ខ្ពស់នៅ Freeport Ship Yard និងបានផ្ទុះធ្លាក់ ឆេះ ចូលទៅទីតាំង ដែលគេបោះបង់ចោលនៅ ក្បែរនោះ ។ យ៉ាងណាមិញ សម្តីអ្នកនាំពាក្យ មន្រ្តីប៉ូលីស អោយដឹងថា កងកម្លាំងប៉ូលីសក្នុងស្រុក Royal Bahamas Police Force ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ពីមូលហេតុធ្លាក់ ដែល បាន បណ្តាលអោយមានសោកនាដកម្ម លើកនេះ ។ គួរបញ្ជាក់ថា អំឡុងថ្ងៃច័ន្ទ ម្សិលមិញ មន្រ្តីប៉ូលីស បាន ធ្វើការចេញផ្សាយ បញ្ជីរាយនាម ជនរងគ្រោះ ក្នុងនោះរួមមានលោក Myles Munroe និងភរិយា របស់លោកដូចគ្នាដែរ គឺលោកស្រី Ruth
គួររំឮកថា លោក Myles Munroe គឺជាមន្រ្តីជាន់ខ្ពស់មួយរូប មកពីក្រសួង Faith Ministry International Fellowship នៃប្រទេស បាហាម៉ា ខណៈភរិយារបស់លោក មានមុខងារជា អនុរដ្ឋមន្រ្តី មកពីស្ថាប័នដូច គ្នា ។ ដោយឡែក មានសេចក្តីរាយការណ៍ អោយដឹងថា បេក្ខភាពជនរងគ្រោះ ទាំងពីរនាក់ ជាមន្រ្តីជាន់ ខ្ពស់ស្លាប់បាត់បង់ជីវិតទាំងពីរនាក់នេះ គឺជាមិត្តភ្កិ Andrew Young អតីត ឯកអគ្គរាជទូតសហរដ្ឋអាមេ រិកប្រចាំអង្គការសហប្រជាជាតិ ។ ពួកគេទាំងអស់គ្នា គ្រោងមកដល់ក្រុង Freeport ដើម្បីចូលរួមកិច្ចប្រ ជុំសន្និបាទផ្លូវការមួយ ក្នុងនោះ Young បានផ្តល់ជាសន្និសិទកាសែទ សារព័ត៌មាន អំឡុងថ្ងៃច័ន្ទនេះនៅ ឯក្រុង Freeport ដោយមានការគូសបញ្ជាក់អោយដឹងថា វេទិកាភាពជាអ្នកដឹកនាំសកលនឹងបន្តដដែល អំឡុងសប្តាហ៍នេះ "The Global Leadership Forum" ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី