CamNews

រថយន្ត 

Chevrolet ៖ ប្រវត្តិសាស្រ្ត ១០០ឆ្នាំនៃការរីកចំរើន ម៉ាកយីហោរ

ចាប់កំណើតក្នុងឆ្នាំ ១៩១១ នៅក្នុងទីក្រុង Detroit រដ្ឋ Michigan ប្រទេសអាមេរិក,Chevrolet
បានធ្វើខួបអនុស្សាវរីយ៍របស់ខ្លួនគំរប់ ១០០ឆ្នាំ កាលពីពេលថ្មីៗនេះជាមួយនឹងភាពជោគ
ជ័យដ៏ត្រចះត្រចង់ គឺជាម៉ាកយីហោររថយន្តដែលល្បីបំផុតមួយនៅក្នុងពិភពលោកជាមួយ
នឹងតួលេខនៃចំនួនលក់ចេញបានប្រមាណ ៤,២៥លានគ្រឿងក្នុងមួយឆ្នាំៗ នៅក្នុងប្រទេស
ចំនួន ១២០ នៅទូទាំងពិភពលោក។

រថយន្ត Chevrolet
Chevrolet បាននាំមកជូនអ្នកប្រើប្រាស់នូវប្រភេទរថយន្តដែលសន្សំសំចៃថាមពល ,ធានា
បាននូវសុវត្ថិភាព និងទំនុកចិត្តផ្នែកគុណភាព ,ការរចនាមានការទាក់ទាញ និងមានតំលៃ
សមរម្យផងដែរ។

បណ្តារថយន្តទាំងឡាយដែលមានយីហោរ Chevrolet រួមមានដូចជារថយន្តគូរូ Corvette និង
Camaro រថយន្តដឹកទំនិញធុនតូច រថយន្តកីឡា SUV រួមមាន Silverado និង Suburban
រថយន្តប្រភេទ sedan និង crossover ដែលទទួលបានពានរង្វាន់ដូចជា Spark, Cruze,Malibu
,Equinox និង Traverse។

ប្រវត្តិសាស្រ្ត ១០០ឆ្នាំនៃការរីកចំរើនម៉ាកយីហោរ Chevrolet

ឆ្នាំ ១៩១១៖ Chevrolet ត្រូវបានបង្កើតឡើងដោយសហស្ថាបនិកពីររូបគឺ Louis Chevrolet
និង William Durant ដែលមានទីស្នាក់ការធំនៅ Detroit។

ឆ្នាំ ១៩១២៖ ចាប់ផ្តើមផលិតរថយន្តប្រភេទ Sedan Classix Six ៥កៅអី មានទ្វារ ៤ លើក
ដំបូង និងលក់បាន ២.៩៩៩គ្រឿង។

ឆ្នាំ ១៩១៧៖ បង្ហាញវត្តមានម៉ាស៊ីនរថយន្តធុន V8 កំណែដំបូងបង្អស់។

ឆ្នាំ ១៩២៤៖ ឧទ្ទេសនាមណែនាំនូវគំនិតថ្មីស្តីពីរថយន្តទំនើប: អតិថិជនអាចធ្វើការជ្រើស
រើសនូវរថយន្តជាច្រើនប្រភេទដូចជា coupe, roadster រឺក៏ sedan និងគឺជាក្រុមហ៊ុនដំបូងក្នុង
ពិភពលោកដែលបំពាក់វិទ្យុចូលក្នុងរថយន្ត។

ឆ្នាំ ១៩៣៥៖ ផលិតដំបូលដែកថែបសំរាប់រថយន្តទូទៅជាលើដំបូង ដើម្បីជួយអោយអតិថិ
ជនកាត់បន្ថយបាននូវការចំណាយមួយចំនួននៅក្នុងការផ្លាស់ប្តូរដំបូលរថយន្តរបស់ខ្លួនជា
រៀងរាល់ឆ្នាំ។

ឆ្នាំ ១៩៣៧៖ កែសំរួលកន្លែងដាក់អីវ៉ាន់( គូថរថយន្ត) អោយមានរបៀបរៀបរយនឹងទាក់
ទាញជាងមុន និងធ្វើអោយវាក្លាយជាផ្នែកមួយដែលមានភាពលេចធ្លោជាងគេរបស់រថយន្ត
ផងដែរ។
ឆ្នាំ ១៩៤១៖ Chevrolet ក្លាយជាក្រុមហ៊ុនលំដាប់លេខ១​ ក្នុងប្រទេសអាមេរិក ក្នុងការផលិត
និងលក់រថយន្ត។ ទស្សនាវដ្តី Fortune ទទួលស្គាល់ថា Chevrolet គឺជារថយន្តដើម្បីអតិថិជន
និងនេះគឺជាប្រការដែលអតិថិជនចង់បាន។

ឆ្នាំ ១៩៥០៖ ធ្វើការណែនាំពីប្រអប់លេខស្វ័យប្រវត្តិ លើកដំបូង ។

ឆ្នាំ ១៩៥៣៖ ណែនាំបង្ហាញនូវវត្តមានម៉ូដរយន្តកីឡាកំណែថ្មីដំបូងដែលបានផលិតឡើង
ជាច្រើនប្រភេទមានឈ្មោះថា Chevrolet Roadster ជាមួយនឹង ៣០០ម៉ូដែល និងដាក់លក់
សំរាប់អតិថិជនសំខាន់ៗ។

ឆ្នាំ ១៩៥៤៖ លើកដំបូងដែលរថយន្ត Chevrolet ចាប់ផ្តើមធ្វើការរចនាលើ ហ្រ្វាំង កៅអី
អង្គុយ និងទ្វារកញ្ចក់ដែលបញ្ជារដោយអគ្គីសនី។

ឆ្នាំ ១៩៥៦៖ បង្ហាញវត្តមាន Corvette MY1956 ។

ឆ្នាំ ១៩៥៧៖ ណែនាំស្រឡាយរថយន្ត MY 1057 គឺជាស្រឡាយរថយន្តដំបូលរឹងដំបូងរបស់
Chevrolet ។

ឆ្នាំ ១៩៦៣៖ ធ្វើការណែនាំរថយន្ត Corvette Stingray MY 63 ។

ឆ្នាំ ១៩៦៦៖ Camaro ចាប់ផ្តើមធ្វើចរាចរនៅលើទីផ្សារ និងទទួលបានចំណូលជារៀងរាល់
ឆ្នាំចំនួន ២,២លានដុល្លាអាមេរិក។

chevy-camaro

ឆ្នាំ ១៩៧២៖ Chevrolet Impala លក់ចេញបាន ១០លានគ្រឿង ។

ឆ្នាំ ១៩៧៩៖ ផលិតរថយន្តលើកទី ១០០ លាន ។

ឆ្នាំ ១៩៨៤៖ បង្ហាញវត្តមានរថយន្ត MY 83 Corvette ។ Corvette ត្រូវបាន Motor Trend
បោះឆ្នោតជារថយន្តទំនើបប្រចាំឆ្នាំ និងវាគឺជារថយន្តទី ៨ របស់ Chevrolet ដែលទទួលបាន
បាន់រង្វាន់នេះ។

ឆ្នាំ ២០០៧៖ ធ្វើការណែនាំឧទ្ទេសនាម Concept Car: Chevrolet Volt ។ ម៉ូដរចនាសំរាប់
ពេលអនាគត បច្ចេកវិទ្យាថ្មី វត្ថុធាតុដើមថ្មី ...។


Chevrolet Volt Concept

ឆ្នាំ ២០១១៖ ក្នុងរយៈពេល ៦,៦៥ វិនាទី មានរថយន្ត Chevrolet មួយគ្រឿងត្រូវបានលក់
ចេញម្តងនៅទូទាំងពិភពលោក ។ រថយន្តរបស់ក្រុមហ៊ុនត្រូវបានដាក់លក់នៅក្នុងប្រទេស
ចំនួន ១៤០ នៅទូទាំងពិភពលោក និងលក់បានចំនួន ២០០លានគ្រឿង ក្នុងរយៈពេល
១០០កន្លងមកនេះ៕
ប្រភព៖ Autopro
ដោយ៖ រស្មី

Tags: carsuper carchevroletsilveradosuburbancrossoversparkcruzemalibuequinoxtraversesedan classix sixchevrolet roadstercorvette my1956corvette stingray my 63chevrolet volt concept