ភ្នំពេញ៖ រថយន្តម៉ាកល្បីៗ របស់ពិភពលោក បានមកបង្ហញខ្លួន យ៉ាងស្រស់ស្អាត ក្នុងពិព័រណ៍អន្តរជាតិភ្នំពេញ ឆាំ្ន២០១៤ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រយៈពេល៤ថ្ងៃចាប់ ពីទី៣០ ដល់០២ ខែវិច្ឆកា ឆ្នាំ ២០១៤នេះ ។
ក្នុងពិព័រណ៍តំាងបង្ហាញម៉ាកល្បីៗ ដូចជា BMC ,Chevrolet , Fort , Jaguar, MG, Range Rover , Mazda, Mitsubishi , Nissan , Toyota និងទោចក្រក្រយានយន្ត ម៉ាកល្បីៗជាច្រើនផងដែរ។
សហព័ន្ធឧស្សហកម្ម យានយន្តកម្ពុជា និងក្រុមហ៊ុន អេ អ៊ឹម ប៊ី កម្ពុជាដែលបានរៀបចំឲ្យមាននូវព្រឹត្តិការណ៍ តំាង បង្ហាញរថយន្តជាអន្តរជាតិភ្នំពេញឆ្នាំ២០១៤ ប្រចាំកម្ពុជា ក្នុងគោលបំណងបង្កើននូវការយល់ដឹងបន្ថែម និងផ្តល់ កាលានុវត្តភាពធុរៈកិច្ច លើវិស័យយានយន្ត ជាពិសេសរថយន្ត ដែលកំពុងរីកដុះដាល យ៉ាងឆាប់រហ័សនៅក្នុង ប្រទេសកម្ពុជា។
លោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ថ្លែងនៅក្នុងពិធីសម្ពោធបើកបង្ហាញ រថយន្តជាអន្តរជាតិឆ្នាំ ២០១៤ ថា ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការជាមួយនឹងក្រសួង ពាក់ព័ន្ធដទៃទៀត ដើម្បីគាំទ្រវិស័យយានយន្ត ដ៏មានសារៈសំខាន់មួយនេះ ក្នុងន័យទាក់ទាញ វិនិយោគទុនបរទេស បង្កើតការ និងកែលំអ គុណភាពយានយន្ត ។
លោកបន្តថា« សូមក្រុមហ៊ុនតំាងបង្ហាញយានយន្តទាំងអស់ គួរសហការគា្នក្នុងអញ្ជើញភ្ញៀវ ចូលទស្សនា ម៉ាក រថយន្តល្បីៗ ទាំងអស់នៅក្រោមដំបូលតែមួយ តាមរយៈព្រឹត្តិការណ៍នៃការ តំាងបង្ហាញរថយន្តនេះ។ ខ្ញុំសូមជូនពរ ឲ្យការតំាងបង្ហាញ រថយន្តនេះ ទទួលបានការគាំទ្រពីអតិថិជន និងទាក់ទាញក្រុមហ៊ុន វិនិយោគឲ្យបានច្រើន ដើម្បី ជួយលើកតម្កើនវិស័យ ឧស្សហកម្មយានយន្ត នៅកម្ពុជា» ៕