តន្ត្រី Kpop មិនគ្រាន់តែទទួលការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្រទេ វាថែមទាំងបង្កើតជា
ក្តីសុបិនក្លាយជាអ្នកចម្រៀងដ៏ល្បីសំរាប់យុវនារីដែលជាអនិតិជនជាច្រើនរូប។
រឿងដែលអ្នកសិល្បះនារីៗត្រូវលះបង់ខ្លួនឲចាងហ្វាងផលិតកម្មដើម្បីឲគាត់ជ្រើសរើស។ រឿងកាន់
តែអាក្រក់នោះគឺចាងហ្វាងផលិតកម្មOWE Jang Seok Woo អាយុ51ឆ្នាំបានរំលោភទៅលើសិស្ស
ស្រីៗ ហើយបង្ខំឲពួកនាងរួមរ័ក្សជាមួយបណ្តារអ្នកចម្រៀង តួសំដែងប្រុសៗដែលកំពុងបណ្តុះ
បណ្តាលក្នុងOWEជាមួយគ្នាអោយគាត់ឈរមើលទៀតផង។
ចាងហ្វាងតណ្ហាក្រាស់
ប៉ូលីសបានធ្វើការត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព ឃើញថាសកម្មភាពរំលោភនេះកើតឡើងនៅ
ជាន់ទី5 របស់ទីចាត់ការក្រុមហ៊ុននៅ Gangnam (Seoul) និងនៅក្នុងបន្ទប់ថតសំលេងជាន់ក្រោមនៃ
អាគារ។ កាសែតKorean Herald បាននិយាយថា Jang ត្រូវបានចាប់ខ្លួន( ពេលត្រលប់ពីជប៉ុនវិញ )
ព្រោះត្រូវសង្ស័យថាជាជនដែលបានរំលោភមនុស្សស្រី6 នាក់ដែលក្នុងនោះ2 នាក់ជាអនិតិជន។
តាមកាសែតKorea Times, សិស្សស្រី11 នាក់អាយុចាប់ពី18-20 ដែលបានមករៀននៅOWE ត្រូវបាន
Jang ចាប់បង្ខំ។ ជាក់ស្ដែង ព្រោះតែត្រូវJang គំរាមថា: “គ្មានអ្នកណានៅក្នុងវិស័យសិល្បះនេះដែលអញ
មិនស្គាល់ទេ” ទើបស្រ្តីរងគ្រោះទាំងនោះមិនហ៊ាននិយាយចេញមក។
Jang Seok Woo
ទំនិញពីដៃមួយទៅដៃមួយ
នេះមិនមែនជាលើកដំបូងរឿងរំលោភផ្លូវភេទធ្វើឲរញ្ជួយពិភពសិល្បះកូរ៉េនោះទេ។ នៅឆ្នាំ2009
តារាសម្តែងស្រីដ៏ស្រស់ស្អាតJang Ja Yun ក្នុងរឿងភាគBoys Over Flowers បានសម្លាប់ខ្លួន។
ក្នុងកំនត់ហេតុរបស់នាង Jang បានឲដឹងថានាងត្រូវបានបង្ខំឲឡើងគ្រែជាមួយបុរស31 នាក់
ដែលល្បីៗក្នុងពិភពសិល្បះនិងអ្នកដឹកនាំភ្នាក់ងារព័ត៌មានមួយចំនួនទៀត ក្នុងគោលបំណងដើម្បី
ឲនាងកាន់តែល្បីឡើង។
មកដល់ពេលនេះ ឈ្មោះដែលមានក្នុងសៀវភៅនេះ គឺនៅតែស្ថិក្នុងអាថ៌កំបាំង។ នាងបានរៀបរាប់
ថា នាងមិនខុសអីពី"ស្រីរកស៊ី" ឡើយ ជាទំនិញផ្ទេរពីដៃមួយទៅដៃមួយរបស់ម្ចាស់ធំៗ ហើយមិន
អាចមានប្រតិកម្ម រឺហាមាត់និយាយប្រាប់អ្នកណាឡើយ ព្រោះតែការសំលុត គំរាមកំហែងពីពួកអ្នក
មានឥទ្ធិពលគួរឲខ្លាចក្នុងពិភពសិល្បះ។ ការស្លាប់របស់នាងគឺជាការកប់បាត់នូវភស្តុតាងដែលមិន
អាចដោះស្រាយចេញសំរាប់ជនរងគ្រោះក្នុងសំនុំរឿងរំលោភផ្លូវភេទ។ការស្លាប់របស់នាងJang គួប
ផ្សំនឹងការដាក់ទណ្ឌកម្មដ៏ស្រាលទៅលើលោកKim Sung Hoon និងជំនួយការJoo Jang Ho វាជាមូលហេតុដ៏ធំមួយហេតុអ្វីជនរងគ្រោះជាច្រើនមិនហ៊ានហាមាត់និយាយ។
Jang Ja Yun សំលាប់ខ្លួនព្រោះក្លាយជា"ទំនិញផ្ទេរពីដៃមួយទៅដៃមួយ"
ឈុតមួយក្នុងចំណោមឈុតជាច្រើន ក្នុងclip ក្នុងករណីរំលោភផ្លូវភេទរបស់
CEO Open World Entertainment
កំលាំងទាក់ទាញពីភ្លើងពណ៌លើឆាកតន្ត្រី ភាពឆើតឆាយរបស់តារាចម្រៀងស្រីៗ តារាបង្ហាញម៉ូត
លើព្រំក្រហម វាបានបង្ហាញចេញយ៉ាងឆាប់រហ័សក្នុងពិភពកំសាន្តទូទាំងពិភពលោក។ ប៉ុន្តែការ
ឈានជើងចូលក្នុងវិស័យនេះ មិនមានអ្នកណាគិតថាខ្លួនត្រូវប្តូរទៅវិញនូវតំលៃមួយដ៏ថ្លៃបំផុត
នោះទេ៕
ដោយ៖ nano
ប្រភព៖ zing