គ្មានអ្នកណាចង់បានពាក្យបែកគ្នាចេញពីមាត់មនុស្សដែលយើងកំពុងស្រលាញ់នោះ
ឡើយ។ប៉ុន្តែក្នុងសង្គមរស់នៅសព្វថ្ងៃ អ្វីក៏អាចកើតឡើងបានដែរ។ ភាពបត់បែនដែល
មិនអាចដោះស្រាយបាននឹងជុំរុញឲយើងទាំងអស់គ្នាត្រូវប្រឈមមុខនឹងពាក្យថា
"បែកគ្នា"។ ប្រសិនបើពេលនោះមកដល់ តើយើងត្រូវធ្វើដូចម្តេច?
ខាងក្រោមនេះ ជាគោលការណ៏ទាំងបួនដែលអ្នកគួរយកទៅគិតពិចារណា៖
គោលការណ៏ទី១៖ មិនបាច់ងឿងឆ្ងល់
អ្នកចង់ដឹងពីហេតុផល ហេតុអ្វីបានជាគេសំរេចចិត្តដូច្នេះ? ហេតុអ្វីបានជាគេជ្រើសរើសដាក់ single
នៅលើ facebook ស្របពេលដែលអ្នកនៅដាក់ “in a relationship”? អ្នកចង់ដឹងហេតុផលទាំងនេះ
ដើម្បីអ្វី? ព្រឹកឡើងគេមិនបានមកទទួលអ្នកទៅសាលាដូចរាល់ដង រឿងដែលអ្នកនិយាយប្រាប់គេ
គេមិនចាប់អារម្មណ៏រឺមិនចង់ស្តាប់ ក្នុងឱកាសថ្ងៃពិសេសៗគេបែរជាធ្វើភ្លេច...កត្តាទាំងអស់នេះវាមិន
បង្ហាញឲអ្នកដឹងទេរឺ ថាមកពីហេតុអ្វី?
គោលការណ៏ទី២៖ និយាយពាក្យអរគុណ
ពេលនរណាម្នាក់បានជួយអ្នក ទោះជារឿងតូចតាច ពួកគេពិតជាសក្តិសមនឹងទទួលពាក្យអរគុណ។
ដូច្នេះបើទោះជា អ្នកទាំងពីរមិនអាចដើរលើផ្លូវរួមគ្នាទៀតបាន គេក៏គួរតែទទួលបាននូវពាក្យអរគុណ
ពីអ្នក។ ហេតុអ្វីបានត្រូវអរគុណទៅវិញ? អរគុណ សំរាប់កាលពីមុនដែលគេតែងតែនៅជិតអ្នក រំលឹក
និងជួយអ្នករាល់ពេលប្រលងមកដល់ ចែករំលែកការសប្បាយរាល់ពេលអ្នកបានពិន្ទុខ្ពស់ លួងលោម
អ្នករាល់ពេលត្រូវប្រលងសងក៏ដូចជាពេលមានទុក្ខព្រួយ ក្លាហានជូនអ្នកដើរលេង shoppingរៀងរាល់
ថ្ងៃចុងសប្តាហ៏...។
គោលការណ៏ទី៣៖ ពេលវេលានឹងប្រាប់ចម្លើយទាំងអស់?អូ...ទេ!
អ្នកអាចនឹងគិតថា វាគ្រាន់តែជាការសំរេចចិត្តពេលកំពុងមានអារម្មណ៏ឆេវឆាវប៉ុណ្ណោះ ពិសេស
ពេលកំពុងនៅជាមួយគេ។ ហេតុដូច្នេះអ្នកតែងរង់ចាំការវិលត្រលប់របស់គេ ហើយអភ័យទោសឲ
គេជានិច្ច។ មានអីល្អតើ! ប៉ុន្តែអ្នកគួរតែទទួលស្គាល់ការពិតមួយថា ពេលវេលានោះទោះជាមិនយូរ
ប៉ុន្តែវាជាពេលវេលាមួយកំនត់យ៉ាងច្បាស់។ សូមកុំរង់ចាំដល់ពេលគេចាប់ផ្តើមមានផែនការថ្មី ដៃ
ក្នុងដៃជាមួយនឹងមនុស្សស្រីផ្សេង ចំណែកយើងនៅតែគេងគិតស្រមៃចង់បានស្នេហាចាស់ត្រលប់
មកវិញ។ ហ៊ឺម...ដូចជាឆោតល្ងង់ពេកហើយ!!!
គោលការណ៏ទី៤៖ សូមជ្រើសរើសផ្លូវមួយផ្សេងទៀត
មានផ្លូវជាច្រើនផ្សេងទៀតសំរាប់អ្នកជ្រើសរើសក្នុងការធ្វើដំណើរពីផ្ទះទៅសាលារៀន មានទាំងផ្លូវ
ត្រង់និងផ្លូវកោង ហេតុអ្វីអ្នកមិនសាកល្បងវាភ្លាមក្នុងថ្ងៃនេះទៅ? ទោះជាឆ្ងាយបន្តិច ប្ររយះពេល
យូរបន្តិច ប៉ុន្តែវាសុទ្ធតែនាំអ្នកត្រលប់មកដល់ផ្ទះវិញប្រកបដោយប្រសិទ្ធិភាព តើមែនទេ? ដូច្នេះ
គ្មានហេតុផលអ្វីដែលយើងមិន “say goodbye” ជាមួយនឹងស្រមោលអតីតកាល ហើយរង់ចាំស្រ
មោលថ្មីបង្ហាញខ្លួន។ ស្រមោលថ្មីនេះគឺជាអ្នកដែលអាចជួយយើងទទួលអារម្មណ៏មានសុភមង្គល
ជាងមុន។ វាមិនមែនជារូបគេ តែជាអ្នកថ្មី។ សំខាន់ឲតែយើងអាចឈោងចាប់ភាពរីករាយបាន។
បណ្តារគោលការណ៏ខាងលើវាមិនក្បោះក្បាយ តែក៏ជាគំនិតមួយដែរ។ ដូច្នេះដើម្បីចៀសវាងការ
បន្ថែមភាពឈឺចាប់មកខ្លួនថែមទៀត អ្នកគួរបែកគ្នាឲដាច់ស្រលះជាមួយនឹងមនុស្សដែលមិនស្រ
លាញ់យើងទៀតហើយនោះ ហើយបើកចិត្តទទួលអ្នកថ្មីដែលជាមនុស្សល្អពិតប្រាកដសំរាប់ខ្លួន។
ដូចពាក្យចាស់ពោលថា" ស៊ូទទួលយកមនុស្សដែលគេស្រលាញ់យើង ប្រសើរជាងទទួលយក
មនុស្សដែលយើងស្រលាញ់គេ តែគេមិនបានស្រលាញ់យើងវិញនោះ"៕
ដោយ៖ nano
ប្រភព៖ k14