CamNews

យល់ដឹង 

កត្តាដែលធ្វើអោយអាជីវកម្មទទួលបរាជ័យ(តចប់)

ខាងក្រោមនេះគឺជាបណ្តារកត្តាដែលធ្វើអោយអាជីវកម្មទទួលបរាជ័យ ដែលខ្ញុំសូមលើកយក
មកនិយាយតកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។

៥.​ ថ្លៃចំណាយប្រតិបត្តិការខ្ពស់
ចង់សំដៅលើរាល់ការចំណាយផ្សេងៗនៅក្នុងអាជីវកម្មដូចជា ទិញទំនិញរឺសេវាកម្ម សំភារៈប្រើ
ប្រាស់ផ្សេងៗ ចំណាយលើទឹកភ្លើង ជាពិសេសបើអាជីវកម្មនោះទាក់ទងនឹងការនាំចូលពីក្រៅ
ប្រទេសគឺវាត្រូវទាក់ទងនឹងការចំណាយលើពន្ធនាំចូលថែមទៀត។ បើពន្ធនាំចូលមានតំលៃខ្ពស់
វាតំរូវឲយើងលក់ចេញវិញក៏មានតំលៃខ្ពស់ដែរ ដែលកត្តានេះធ្វើឲអតិថិជនមិនសូវហ៊ានទិញទំនិញ
រឺសេវាកម្មរបស់យើងដោយទៅទិញនៅកន្លែងដែលមានតំលៃថោកជាង ធ្វើឲយើងបាត់បង់នូវប្រាក់
ចំនូលផងដែរ។


៦. គ្មានការឆ្លើយតបនិងវាយប្រហារដៃគូប្រកួតប្រជែង

កត្តានេះគឺចង់និយាយទៅលើការធ្វើអាជីវកម្មដែលមានទំរង់ប្រហាក់ប្រហែលគ្នា។ បើសិនជាដៃគូប្រ
កួតប្រជែងគេមានPromotion អ្វីពិសេសដូចជា​ ការបញ្ចុះតំលៃរឺការលើកទឹកចិត្តដល់អតិថិជន រីខាង
យើងមិនមានវិធីសាស្រ្តអ្វីក្នុងការឆ្លើយតបនិងវាយប្រហារទៅវិញ នៅតែលក់ក្នុងតំលៃដដែលដោយ
គ្មានការលើកទឹកចិត្តដល់អតិថិជន វានឹងប្រឈមមុខនឹងការបាត់បង់អតិថិជន ក៏ដូចជាបាត់បង់នូវ
ប្រាក់ចំនូលផងដែរ។

៧. គ្មានអាជីវកម្មរឺផែនការគួរឲជឿជាក់
គឺចង់សំដៅទៅលើការរៀបចំផែនការលក់ដូរមិនបានច្បាស់លាស់ មិនបានឆ្លើយតបទៅនឹងតំរូវការ
លើទីផ្សារបច្ចុប្បន្ន។ ឧទាហរណ៍ ជិតរដូវចូលឆ្នាំមកដល់ គឺយើងទិញនូវទំនិញណាដែលចាំបាច់
ទាក់ទងទៅនឹងចូលឆ្នាំ។ ជាក់ស្តែងដូចជាទឹកក្រូច ទឹកផ្លែឈើ ជាពិសេសស្រា ស្រាបៀរ...វាពិតជា
មានតំរូវការខ្ពស់ជាងទំនិញណាៗទាំងអស់ តែបើយើងបែរជាទៅទិញគ្រឿងសំអាងទៅវិញ គឺវាមិន
ត្រូវទៅនឹងតំរូវការពេលនោះឡើយ ធ្វើឲទំនិញរបស់យើងលក់មិនសូវដាច់ ហើយវានឹងប៉ះពាល់នឹង
ដើមទុនជាមិនខាន។

៨. ការដកលុយចេញច្រើនពេក
ចង់សំដៅលើការដកលុយចេញពីសំណាក់ថៅកែ។ បើសិនថៅកែដកលុយចេញមានចំនួនច្រើនពេក
វានឹងធ្វើឲប៉ះពាល់ដល់លុយសំរាប់រកស៊ី រឺក៏ធ្វើឲចូលដើមជាដើម។ កត្តានេះក៏អាចធ្វើឲអាជីវកម្មប្រ
ឈមមុខនឹងការដួលរលំផងដែរ។



៩. ទីតាំងមិនល្អ

កត្តានេះគឺសំខាន់ណាស់សំរាប់ការចង់បង្កើតអាជីវកម្ម។ បើទីតាំងមិនល្អហើយ អាជីវកម្មរបស់យើង
ពិតជាមិនសូវមានអតិថិជនមកទិញ ឬជាវសេវាកម្មឡើយ។ ពេលនោះយើងក៏មិនមានប្រាក់ចំនូល
ណាសំរាប់បន្តរកស៊ីទៀតដែរ ដែលជាហេតុធ្វើឲអាជីវកម្មរបស់យើងប្រឈមមុខនឹងការដួលរលំវិញ
មិនខាន។

ការរៀបរាប់ខាងលើនេះ គ្រាន់តែជាចំនេះដឹងដ៏តិចតួចស្ដួចស្តើងដែលខ្ញុំបានសិក្សាតែប៉ុណ្ណោះ
(មិនមានជាគំនិតរបស់camnewsឡើយ) ដូច្នេះកំហុសខុសឆ្គងប្រាកដជាកើតមានដោយចៀស
មិនផុត សូមប្រិយមិត្តទាំងអស់មេត្តាអាធ្យាស្រ័យដល់ខ្ញុំបាទផង។ ហើយខ្ញុំបាទរង់ចាំស្វាគមន៍ ជានិច្ចនូវរាល់មតិរិះគន់ដោយក្តីរីករាយជាទីបំផុត៕

ដោយ៖ និស្ស័យ
ប្រភព៖nissay


Tags: business fail knowledge lyfestyle