ភាពក្រីក្រ បទឧក្រិដ្ឋ បំពុលបរិស្ថាន លក់ដូរថ្នាំញៀន រឺជំងឺឆ្លង ជាចំណែកមួយតូចសំរាប់
បណ្តារតំបន់ដែលកខ្វក់បំផុតនៅលើផែនដីនេះ។
ខាងក្រោមនេះគឺជាតំបន់ទាំង7 ដែលអាក្រក់បំផុតនៅលើពិភពលោក សូមទស្សនាទាំងអស់គ្នា។
1. តំបន់Dharavi នៅ Mumbai ប្រទេសឥណ្ឌា
Dharavi ជាចំនុចក្តៅស្តីពីបញ្ហាសង្គមរបស់ឥណ្ឌា ស្ថិតនៅចន្លោះផ្លូវរថភ្លើងពីរខ្សែភាគខាងលិចនិង
កណ្តាលMumbai (ឥណ្ឌា)។ នេះត្រូវបានចាត់ទុកថាជាតំបន់អាក្រក់បំផុតនៅអាស៊ីក៏ដូចជាលើពិភព
លោកជាមួយនឹងចំនួនប្រជាជនមួយលាននាក់។ Dahrvi ជាកន្លែងប្រមូលផ្តុំគ្រប់អំពើឧបាយមុខដូច
ជាលក់ដូរគ្រឿងញៀន សេវាផ្លូវភេទ រំលោភលើពលកម្មកុមារ ជំនួញខុសច្បាប់។
2. ទីក្រុងOrangi, Pakistan
ចំនួនប្រជាជនតាមស្ថិតិនៅឆ្នាំ1998 គឺ 720.000 នាក់ បច្ចុប្បន្នអាចមានចំនួនច្រើនជាងតំបន់
Dharavi នៅ Mumbai។ ប៉ុន្តែផ្ទៃក្រឡារបស់Orangi ធំជាង Dharviជិត30ដង។ បើសិនជាចង់
ទៅទស្សនាទីក្រុងនេះ ត្រូវរៀបចំខ្លួន ប្រយ័ត្នប្រយែងឲបានខ្ពស់ ព្រោះពួកយើងច្បាស់ជាមិន
ក្លាយជាជនរងគ្រោះពីក្រុមពួកឆក់ប្លន់ ពួកញៀនថ្នាំញៀននៅតំបន់នោះឡើយ។
3. តំបន់Kibera នៅ Nairobi, Kenya
Kibera ជាតំបន់អាក្រក់ធំបំផុតនៅNairobi និងធំលំដាប់ទីពីរនៅអាហ្វ្រិក។ ថ្មីៗនេះ Kibera មិនមាន
ប្រភពទឹកស្អាតទេ ព្រោះដូច្នេះមានប្រជាជនជាច្រើនបានស្លាប់ដោយជម្ងឺអាសន្នរោគ។ ក្រៅពីនេះ
ប្រជាជននៅទីនេះ ចូលចិត្តប្រើប្រាស់Changaa (ជាប្រភេទទឹកម៉្យាងដែលមានដល់50% ជាអាកុលl)
ជាទឹកសំរាប់ផឹកប្រចាំថ្ងៃ។ កត្តានេះបានធ្វើឲប្រជាជននៅទីនេះកាន់តែងាយនឹងមានជម្ងឺបន្ថែនទៀត
ដែលបណ្តាលមកពីធាតុគីមីបង្កឡើង។ មិនតែប៉ុណ្ណោះពួកគេថែមទាំងហិតកាវ ប្រើថ្នាំញៀនទុកដូច
ជាការកំសាន្តប្រចាំថ្ងៃ ដោយសារតំលៃរបស់ទាំងនេះមានតំលៃថោកបំផុត។
4. តំបន់Rio de Janeiro, Brazil
ការលក់ដូរcocaine នៅតាមតំបន់អាក្រក់ៗ តំបន់ដែលចាត់ទុកថាជាដែនដីរបស់ក្រុមគ្រឿងញៀន
ជះឥទ្ធិពលមិនតិចឡើយដល់មូលដ្ឋានសេដ្ឋកិច្ចប្រទេសប្រេស៊ីល។ ជម្លោះវាយតប់តែងតែកើតមាន
ឡើងជារឿយៗ រវាងប៉ូលីសនិងក្រុមគ្រឿងញៀន ការជួញដូរមនុស្ស ក៏ដូចជាការស្លាប់កឺបានកើន
ឡើង។
5. តំបន់បំពុលបរិស្ថានKabwe, Zambia
Kabwe ទីក្រុងធំទីពីររបស់Zambia បានលោតចូលtop 10 តារាងសៀវភៅ "កន្លែងដែលបំពុលបរិស្ថាន
អាក្រក់បំផុតលើពិភពលោក"។
6. ទីក្រុងDzerzhinsk, រុស្ស៊ី
នេះជាទីក្រុងមួយពិសេស ពេលបានកត់ឈ្មោះចូលក្នុងសៀវភៅឯកត្តកម្មជា"ទីក្រុងបំពុលបរិស្ថាន
ពិភពលោកព្រោះជាតិគីមី"។ ការបំពុលបរិស្ថាននេះបានធ្វើឲអាយុកាលរបស់ប្រជាជននៅទីនេះថយ
ចុះ គឺបុរសបានអាយុ42ឆ្នាំ រីឯស្រ្តីវិញបានអាយុ 47ឆ្នាំ។
7. ទីក្រុងMogadishu, Somalia
ទីក្រុង Mogadishu នៅ Somalia ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរព្រោះជម្លោះជាច្រើនឆ្នាំក្នុងប្រទេស
នេះ។ មនុស្សរាប់សិបពាន់នាក់ត្រូវបង្ខំខ្លួនចាកចេញពីទីក្រុងនេះ ចំណែកអ្នកនៅគឺរស់ក្នុងសភាព
ស្រែកឃ្លាននិងអស់សង្ឃឹមជាទីបំផុត។
ដោយ៖ nano
ប្រភព៖ k14