CamNews

នាវា 

ចំនួននាវាមុជទឹកនឹងកើនឡើងច្រើនបំផុតក្នុង មួយទសវត្សខាងមុខ

ASDReports បានផ្សាយថា ទីផ្សារនាវាមុជទឹកនៅទូទាំងពិភពលោកនឹងកើនឡើងក្នុងអំឡុង
ឆ្នាំ ២០១១ ដល់ ២០២១ ពេលនោះពិភពលោកនឹងមាននាវាមុជទឹក ១៥៤ គ្រឿងបន្ថែម
ទៀត។


បច្ចុប្បន្ន នាវាមុជទឹកដើរតួសំខាន់សម្រាប់កងកម្លាំងជើងទឹកនៃប្រទេសនានា។ នាវាមុជទឹក
បំពេញភារកិច្ចពិសេសនៅក្រោមទឹក ដូចជាការត្រួតពិនិត្យសមុទ្រ (ផ្នែកយោធា) ជាដើម ក្រៅ
ពីនេះ វាក៏ត្រូវបានគេប្រើប្រាស់ក្នុងការដឹកជញ្ជូន និងស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រនៅមហា
សមុទ្រជ្រៅដែលមនុស្សមិនអាចមុជទៅដល់។

នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន មាននាវាមុជទឹកចំនួន ៤៥០ គ្រឿង ដែលកំពុងធ្វើសកម្ម
ភាពនៅក្នុងកងទ័ពជើងទឹកនៃប្រទេសចំនួន ៤៥ ។ ប្រទេសទាំងនេះក៏កំពុងធ្វើការកែលំអ ឬ
អភិវឍ្ឍនាវាមុជទឹករបស់ពួកគេ ដើម្បីបំរើការក្នុងវិស័យការពារជាតិរបស់ប្រទេសខ្លួន។ យោង
តាមគេហទំព័រខាងលើបានឱ្យដឹងដែរថា នាវាចំនួន ១៥៤ គ្រឿងដែលកំពុងត្រូវបានបញ្ជាទិញ
ក្នុងអំឡុងពីឆ្នាំ ២០១១ ដល់ ២០២១ គឺមានតម្លៃឡើងដល់ ១៨៦,៣ ពាន់លានដុល្លារ។

តាមគម្រោង ប្រទេស អាមេរិក នឹងកាន់កាប់ ៤៧% នៃចំនួននាវាមុជទឹកក្នុងទីផ្សារ អំឡុងពី
ឆ្នាំ ២០១១ ដល់ ២០២១ ជាមួយនឹងតម្លៃសរុប ៨៧,៣ ពាន់លានដុល្លារ។

បណ្ដាប្រទេសនៅ អ៊ឺរ៉ុប នឹងចំណាយប្រមាណ ៤៦,៣ ពាន់លានដុល្លារ សម្រាប់អំឡុងពេល
នោះ និងកាន់កាប់ ២៥% ក្នុងចំនួនសរុបនៅក្នុងទីផ្សារទូទាំងពិភពលោក។

តំបន់ អាស៊ី កំពុងមានការរត់ប្រណាំងគ្នាជាមួយនឹងគម្រោងទិញនាវាមុជទឹកជាច្រើន ដោយ
សារតែមានការប្រទង់ប្រទាញរវាងប្រទេសដែលមានសមុទ្រជាប់គ្នា។ តាមគម្រោង ប្រាក់
ចំណាយសម្រាប់ការទិញនាវាមុជទឹកនឹងកើនឡើង ដល់ ៤៤ ពាន់លានដុល្លារ ក្នុងអំឡុពេល
ពីឆ្នាំ ២០១១ ដល់ ២០២១ ប្រមាណជា ២៣,៦%ក្នុងទីផ្សារសរុប។

ចំណែកបណ្ដាប្រទេសនៅ អាមេរិក ខាងត្បូង ដូចជា Brazil និង Argentina ជាដើមនឹងចំណាយ
៨,៦ ពាន់លានដុល្លារ ប្រមាណជា ៤,៦១% នៃទីផ្សារទូទាំងពិភពលោក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Space War

Tags: shipmachinesubmarinewar