CamNews

ផ្ទុះគ្រាប់បែកនៅទុគី សម្លាប់មនុស្ស ២៥នាក់

ទុគី៖ មានទាហ៊ានទុគីចំនួន ២៥នាក់ ត្រូវបានសម្លាប់ ដោយសារតែ  ផ្ទុះគ្រាប់បែកនៅក្នុង
ឃ្លាំងអាវុធមួយកន្លែង នៅក្នុងទីក្រុង Afyonkarahisar ភាគខាងលិច  ប្រទេសទុគី កាលពី
ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ម្សិលមិញ។

យោងតាមសមត្ថកិច្ចនៅកន្លែងហេតុ បានឱ្យដឹងថា នេះគឺជាការផ្ទុះគ្រាប់យ៉ាងខ្លាំងខ្លាមួយ
ដែលបានបង្កឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ  និងបណ្តាលឱ្យទាហ៊ាន  ២៥នាក់  ស្លាប់
បាត់បង់ជីវិតនៅកន្លែងកើតហេតុ ក្នុងមួយរំពេច។

ករណីផ្ទុះគ្រាប់បែកខាងលើ   គឺជាគ្រោះថ្នាក់ដោយចៃដន្យមួយ  ដែលក្រុមអ្នកជំនាញបាន
រៀបចំ និងប្រមូលគ្រាប់បែកទាំងនោះ  ដើម្បីបំផ្ទុះ  បំផ្លាញចោល ប៉ុន្តែ គ្រាប់បែកទាំងនោះ
បានផ្ទុះ មុនការកម្ទេចចោលរបស់អ្នកជំនាញ   ទើបបណ្តាលឱ្យ  មានគ្រោះថ្នាក់កើតឡើង
ដូចនេះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky


Tags: Turkey Deadly Grenade Accident At Arms Depot