ព័ត៌មានអន្តរជាតិ ៖ ឃ្លីបវីដេអូ ខ្លីខាងក្រោម ទទួលបានប្រជាប្រិយភាព ចូល ទស្សនាខ្លាំង ក្នុងប្រព័ន្ធ អ៊ិនធើណេត នោះ បានបង្ហាញជាក់ស្តែង ពីទិដ្ឋភាព នៃការឆាបឆេះ យន្ត ហោះ អ្នកដំណើរមួយគ្រឿង នៅឯអាកាសយានដ្ឋាន បន្ទាប់ពីមានការបំផ្លាញ ដោយការវាយប្រហារ តាមអាកាស ។
របាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះដឹកអ្នកដំណើរ មួយគ្រឿងនេះ រងនូវការបំផ្លាញនៅឯអា កាសយានដ្ឋានអន្តរជាតិ Sanaa ប្រទេស យេម៉ែន ដោយការវាយប្រហារ តាមអាកាសប្រឆាំងទៅនឹង ក្រុមបះបោរ Houthi ពីសំណាក់ យុទ្ធនាការវាយប្រហារ តាមអាកាស ដឹកមុខដោយ ប្រទេស អារ៉ាប់ ។ អង្គការសហប្រជាជាតិ ស្រាយបំភ្លឺ អំឡុងថ្ងៃ ២៤ មេសា កន្លងទៅនេះ អោយ ដឹងថា ការវាយប្រហារ ជុំវិញប្រទេស យេម៉ែន បានសម្លាប់មនុស្សច្រើនជាង ១០០០ នាក់ ក្នុង នោះ ប្រមាណ ៥៥១ នាក់ ជា ពលរដ្ឋស៊ីវិល ចាប់តាំងពីមានការវាយប្រហារ ប្រឆាំង មានជាការ ទម្លាក់គ្រាប់បែកជាដើម ។ទន្ទឹមនឹង នេះ ភ្នាក់ងារ សុវត្ថិភាព ក្មេងៗ ពីអង្គការ UNICEF អោយដឹងថា ហោចណាស់ ក្មេងៗ ១១៥ នាក់ ត្រូវ បានសម្លាប់ ក្នុងចំណោមជនរងគ្រោះ ស្លាប់ទាំងអស់ ។
អង្គការ សហប្រជាជាតិ នៅថ្ងៃនេះ អោយដឹងថា ការវាយប្រហារចម្រុះ តាមអាកាស ដឹកមុខ ដោយ ប្រ ទេសអារ៉ាប់ គួរណា ត្រូវតែបញ្ឈប់ ទៅលើ អាកាសយានដ្ឋាន ខណៈ UN កំពុងតែរៀបចំ គម្រោង ក្នុង ការតម្លើងសម្បទា ស្ពានអាកាស ក្នុង គោលបំណង នាំយកក្រុមការងារ មនុស្សធម៌ ទៅក្នុងប្រទេស យេម៉ែន ពីប្រទេស Djibouti ក៏ដូចជា ក្នុងគោលបំណង ផ្តល់ជំនួយដល់ ក្រុមជនរងគ្រោះ ប្រឈមនៅ ជុំវិញ ប្រទេស យេម៉ែន ។ ដើមសប្តាហ៍ ថ្ងៃ ច័ន្ទនេះ រដ្ឋមន្រ្តីការបរទេស ប្រទេស អារ៉ាប់ អោយដឹងថា យុទ្ធនាការវាយប្រហារ តាមអាកាស ចម្រុះ ដឹកមុខដោយអារ៉ាប់ប្រឆាំងទៅនឹងក្រុមឧទ្ទាមក្នុងប្រទេស យេម៉ែន កំពុងតែធ្វើការពិចារណា ទៅ លើ ការផ្អាក ការ វាយប្រហារ តាមតំបន់មួយចំនួន ក្នុងគោល បំណងអនុញ្ញាតអោយ ជំនួយមនុស្សធម៌ មានលទ្ធភាព ចូលដល់ប្រទេស ប្រឈមមួយនេះ ។
មន្រ្តីអង្គការសហប្រជាជាតិ ទទួលបន្ទុក សម្រប សម្រួល ការងារ មនុស្សធម៌ លោក Johannes Van Der Klaauw អោយដឹងថា សម្រាប់រយៈពេល ប៉ុន្មាន សប្តាហ៍ ចុងក្រោយ នេះ ការវាយប្រហារចម្រុះ តាមអាកាស គឺមានគោលដៅចម្បង វាយទៅលើអាកាសយានដ្ឋាន Sanaa ។ ពុំមានជើងហោះហើរ ណាមួយ ហោះឡើង ឬចុះចត បាននោះទេ ខណៈពេលដែល ផ្លូវរថ អាកាស យានដ្ឋាន កំពុងតែជួស ជុល ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំ និងទទូច អោយការវាយប្រហារ តាមអាកាស ឈប់ វាយប្រហារទៅលើ អាកាសយានដ្ឋាន Sanaa ក៏ដូចជា បណ្តាទីតាំងសំខាន់ផ្សេងទៀត រួម មាន ដូចជា អាកាសយានដ្ឋាន មួយចំនួនផ្សេងទៀត និងកំពង់ផែ ជាដើម ក្នុងគោល បំណង ផ្តល់លទ្ធភាព ដោយក្រុមការងារមនុស្ស ធម៌ ជួយដល់បណ្តាក្រុមមនុស្ស មានបញ្ហាប្រឈម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ និង យូធូប