CamNews

ព័ត៌មានអន្តរជាតិ 

កាត់ទោស ប្រហារជីវិត គូស្វាមី ភរិយា ដោយព្យួរ ក ក្រោយករណី ឃាតកម្ម សម្លាប់អ្នក បម្រើស្រី

ព័ត៌មានអន្តរជាតិ ៖ តុលាការ ប្រទេស ម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា ខ្លួនបាន សម្រេចធ្វើការកាត់ទោស ប្រហារជីវិត គូស្វាមី ភរិយាមួយគូ ដោយព្យួរ ក  ក្រោយពីមានករណីឃាត កម្មសម្លាប់ អ្នកបម្រើស្រី ក្នុងផ្ទះរបស់ខ្លួន ជាជនជាតិ ឥណ្ឌូនេស៊ី នេះបើយោងតាមការដកស្រង់អត្ថ បទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ប៊ីប៊ីស៊ី ។

តុលាការ បញ្ជាក់អោយដឹងថា ស្រ្តីជាអ្នកបម្រើតាមផ្ទះ វ័យ​២៦ ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារ តែដាច់ពោះស្លាប់ ក្រោយពីគូស្វាមី ភរិយាមួយគូនេះ មិនបានផ្តល់អាហារអោយគេ គ្រប់គ្រាន់ ដោយ គ្មានការអើពើ ពីបញ្ហាសុខភាព របស់នាងនោះទេ ។ របាយកាណ៍ សរបញ្ជាក់អោយដឹងថា បុរសជា ស្វាមីមានឈ្មោះ Fong Kong Meng មានមុខរបរ ជាជាង អេឡិចត្រូនិច ខណៈជាភរិយា មានឈ្មោះ Teoh Ching Yen បានបដិសេធ ទៅនឹងការចោទប្រកាន់ ។

ដោយឡែក នារីជាជនរងគ្រោះ មានឈ្មោះ Isti Komariyah បានស្លាប់បាត់បង់ជីវិត ខណៈពេលដែល បានទៅដល់មន្ទីរពេទ្យ ពោល ក្រោយបម្រើការងារ អោយប្តីប្រពន្ធមួយគូ ខាងលើ អស់រយៈពេលជាង ២ ឆ្នាំ កន្លះ ។ យ៉ាងណាមិញ ទម្ងន់របស់នាង បានស្រក់ចុះ ពី ៤៦ គ.ក មកនៅត្រឹមតែ ២៦ គ.ករហូត ដល់ថ្នាក់ស្លាប់បាត់បង់ជីវិត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Indonesia Int news Unt news Viral video liveleak youtube facebook Malaysia