ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូមួយ ត្រូវបានរកអោយឃើញថា មានក្រុមមនុស្សផ្អើលចូល
ទស្សនាដល់ទៅ ៣ លានដងឯណោះ ក្នុងរយៈពេលមិនដល់ ២ សប្តាហ៍ផងនោះ ហើយវីដេ
អូមួយនេះ ក៏ជាបេក្ខភាពវីដេអូ ដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតផងដែរ នៅក្នុង
គេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល។
គួររំឭកផងដែរថា វីដេអូដែលទទួលបានការពេញនិយមគួរសមមួយនេះ គឺនិយាយពីបុរស
ម្នាក់ដែលមានឈ្មោះថា Jason Mortensen ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក
ពិតជាមានស្រឡាំងកាំងហួស ក៏ដូចជាមិនសូវជាចងចាំ បន្ទាប់ពីងើបពីការវះកាត់រោគក្លន
របស់ខ្លួន ( hernia repair surgery ) ដោយនៅក្នុងនោះ បែរជាមិនបានចាំមុខ នូវភរិយាដ៏
ស្រស់ស្អាតរបស់ខ្លួន ពោលគឺ គាត់បែរជាលាន់មាត់សួរថា ៖ នាងស្អាតអីក៏ស្អាតយ៉ាងនេះ
លោកវេជ្ជបណ្ឌិតអោយនាងមកមើលថែខ្ញុំឬ? ភ្នែករបស់នាងគួរជាទីទាក់ទាញខ្លាំងណាស់
នាងគឺជាស្រីស្អាត ដែលខ្ញុំមិនដែលបានធ្លាប់ជួបប្រទះនោះទេ តើនាងជាអ្នកណាអោយ
ពិតប្រាកដ? លុះក្រោយមក ទើបគាត់បានដឹងថា តាមពិតទៅ នាងគឺជាប្រពន្ធរបស់ខ្លួន
សោះ បន្ទាប់ពីស្រ្តីជាភរិយា បានបង្ហើបប្រាប់។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសជាស្វាមី ក៏បានសរសេរបញ្ជាក់នៅ
ក្នុងការពណ៌នា ស្តីពីវីដេអូមួយនេះ នៅក្នុងយូធូបថា នេះគឺជាការវះកាត់លើកទី ៥ របស់
គាត់ ចាប់តាំងពីផ្តើមមានជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងក្នុងរយៈពេល ៦ ឆ្នាំមកនេះ ។
ហើយនាងតែងតែនៅក្បែរខ្ញុំគ្រប់ពេល នាងគឺជាមនុស្ស ដែលខ្ញុំបាទស្រឡាញ់បំផុតនៅ
ក្នុងជាតិនេះ ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូ
ឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
* ព័ត៌មានដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ចាប់ឃាត់ខ្លួន បុរសម្នាក់ ខណៈជិះសេះ ទាំងស្រវឹង ទៅចូលរួម ពិធីរៀបមង្គលការ
- ធានាថាសើច .... វីដេអូបែបកំប្លែង បងចេក លេងកីឡា វាយបាវខ្សាច់ ហេ ហេ ហេ
- អណោចអធម លោកតា វ័យ ៨៤ ស្លាប់ ក្រោយដំរី ទម្ងន់ជាង ២ តោន វាយប្រហារ
ទាំងកម្រោល
ដោយ ៖ មង្គល
ប្រភព ៖ ម៉េត្រូ