CamNews

អាពាហ៍ពិពាហ៍ដ៏អធិកអធមរបស់កូនប្រុសប្រធានាធិបតិ ឥណ្ដូនេស៊ី

កូនប្រុសពៅរបស់ប្រធានាធិបតិ ឥណ្ដូនេស៊ី Susilo Bambang Yudhoyono បានរៀបអាពាហ៍
ពិពាហ៍ជាមួយនឹងកូនស្រីរបស់រដ្ឋមន្ដ្រីក្រសួងសហការណ៍សេដ្ឋកិច្ច ដោយមានការអញ្ជើញ
ចូលរួមពីមន្ដ្រីជាន់ខ្ពស់ជាច្រើនពាន់រូបនៃប្រទេសនេះ។


Edhie "Ibas" Baskoro អាយុ ៣១ ឆ្នាំ ជាកូនប្រុសពៅរបស់ប្រធានាធិបតិ ឥណ្ដូនេស៊ី បានរៀប
អាពាហ៍ពិពាហ៍ជាមួយនឹងកូនស្រីលោក Hatta Rajasa រដ្ឋមន្ដ្រីក្រសួងសហការណ៍សេដ្ឋកិច្ច
ដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេស អង់គ្លេស។


ពិធីអាពាហ៍ពិពាហ៍នេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៤ វិច្ឆិកា នៅវិមាន
Cipanas ភាគ
ខាងជើង Java
។ ក្នុងរូបថតនេះ កូនកំលោះយកដៃប៉ះថ្ងាស់កូនក្រមុំ ខណៈដែលប្រធានា
ធិបតិ ឥណ្ដូនេស៊ី និងលោកជំទាវ កំពុងអង្គុយពេលដោយពេញចិត្តពេញថ្លើម។


ក្នុងសំលៀកបំពាក់ប្រពៃណី
Sumatra ខាងត្បូងដ៏ស្រស់ស្អាត កូនកំលោះ Ibas និងកូនក្រមុំ
Aliya
បានធ្វើឱ្យភ្ញៀវកិត្តិយសទាំងឡាយសម្លឹងមើលស្ទើរមិនដាក់ភ្នែក។


អេក្រង់ទូរទស្សន៍មួយដ៏ធំ ត្រូវបានបំពាក់នៅខាងក្រៅវិមានប្រធានាធិបតិ សម្រាប់ភ្ញៀវ
កិត្តិយសតាមដានពិធីអាពាហ៍ពិពាហ៍ដ៏អស្ចារ្យនេះ។


ពិធីអាពាហ៍ពិពាហ៍នេះរបស់
Ibas និង Aliya មានការអញ្ជើញចូលរួមពីមន្ដ្រីជាន់ខ្ពស់រាប់
ពាន់នាក់ផងដែរ។


Ibas ត្រូវបានគេដឹងថា អាចរកប្រាក់បានជិត ៥.០០០ ដុល្លារអាមេរិក ក្នុង ១ ខែៗ ជាមួយ
នឹងតួនាទីជាតំណាងរាស្ដ្រ និងជាអគ្គលេខានៃបក្សប្រជាធិបតិយ្យ។


Aliya មិនទាន់រកការងារធ្វើនៅឡើយ បន្ទាប់ពីបានបញ្ចប់អនុបណ្ឌិតនៅ អង់គ្លេស។


ការតុបតែងបែបបុរាណរបស់កូនក្រមុំ។


រដ្នមន្រ្ដីក្រសួងសហការណ៍សេដ្ឋកិច្ច ឥណ្ដូនេស៊ី
Hatta Rajasa (ឆ្វេង) និងភរិយារបស់
គាត់នៅខាងស្ដាំដៃ កំពុងងូតទឹកឱ្យកូនស្រី Ruby Aliya Rajasa ក្នុងពិធី Java បុរាណ នៅឯភូមិគ្រឹះគ្រួសាររបស់ខ្លួន ក្នុងក្រុង Jakarta ។


កូនក្រមុំ Ruby Aliya Rajasa ក្នុងពិធីងូតទឹក។


លោកប្រធានាធិបតិ
Bambang Yudhoyono ឈរមើលលោកជំទាវ Ani Yudhoyono
ជាភរិយា ងូតទឹកឱ្យកូនប្រុសពៅ Edhie Baskoro តាមប្រពៃណីជនជាតិជ្វា នៅមុនពេល
រៀបការ។


លោកប្រធានាធិបតិ Bambang Yudhoyono ងូតទឹកឱ្យកូនប្រុសពៅសំណប់របស់គាត់។


Siti Ruby Aliya Rajasa (ឆ្វេង) យំនៅពេលប្រារព្ធពិធីបុរាណ មុនថ្ងៃចូលរោងការ។

សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះ ប្រាក់ចំណាយសរុបត្រូវបានគេឱ្យដឹងថា បានកើន
ឡើងដល់រាប់លានដុល្លារ អាមេរិក ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/Reuters/The Jakarta Post

Tags: presidentweddingindonesiainternational newssusilo bambang yudhoyonoedhie "ibas" baskorohatta rajasaruby aliya rajasaedhie baskoroindo