ព័ត៌មានអន្តរជាតិ ៖ យោងតាមព័ត៌មាន ស៊ិនហួ ចេញផ្សាយ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះបានឲ្យដឹងថា លោក Jimmy Savile ជាពិធីកររបស់ សា្ថនីយ៍ទូរទស្សន៍ ដ៏ល្បី របស់ចក្រភពអង់គ្លេស BBC និងជាសមា ជិក មូលនិធិរ៉ៃអង្គាសប្រាក់ ដើម្បី មនុស្ស ធម៌ បានរងការចោទប្រកាន់ ថា បានរំលោភមនុស្ស ចំនួន ៦០នាក់ អាយុចម្លោះពី៨ ដល់៤០ឆ្នាំ នៅក្នុងមន្ទីរពេទ្យ គិតចាប់តាំងពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៩២ នេះបើ តាមរបាយការណ៍ ឯករាជ្យមួយបានឲ្យដឹង ។
បន្ថែមពីលើនេះ ប្រភព សារព័ត៌មានដដែល បន្តអោយដឹងថា ៖ Jimmy Savile បានរំលោភមនុស្ស ទាំង ៦០នាក់នោះ នៅក្នុង មន្ទីរពេទ្យ Stoke Mandeville Hospital មានទីតាំងនៅតំបន់ Aylesbury ចក្រភព អង់គ្លេស ។
គួរបញ្ជាក់ផងដែរថា លោក Jimmy Savile បាន ជួយរ៉ៃអង្គាសប្រាក់ជាង ៦១លានដុល្លារសហរដ្ឋ អាម៉េ រិក ដើម្បីមនុស្សធម៌ ប៉ុន្តែ ទោះ ជា យ៉ាងណាក្តី លោក ក៏ បានរងការចោទប្រកាន់ ពីបទរំលោភរាប់រយ ករណី ផងដែរ បន្ទាប់ពីលោកបាន ស្លាប់បាត់បង់ជីវិត កាលពីខែតុលា ឆ្នាំ២០១១ ។
យ៉ាងណាមិញ របាយហការណ៍ចុងក្រោយបំផុត ចេញផ្សាយ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះស្រាយ បំភ្លឺបន្ថែមអោយដឹងថា ៖ បណ្តាជនរងគ្រោះ មកពីមន្ទីរពេទ្យ Stoke Mandeville រួមមានដូចជា ៖ ក្រុម អ្នកជម្ងឺ បុគ្គលិក អ្នកចុះទៅសួរសុខទុក្ខអ្នកជម្ងឺ ក្រុមបុគ្គលិក ស្ម័គ្រចិត្ត និង ក្រុមបុគ្គលិករៃអង្គាស់ប្រាក់ សប្បុរសជាដើម ។ ពួកគេទាំងអស់គ្នា មានអាយុចន្លោះពី ៨ ទៅ ៤០ ឆ្នាំ ក្នុងនោះ ស្ទើរតែពាក់កណ្តាល នៃជនរងគ្រោះទាំងអស់ មានវ័យក្រោម ១៦ ឆ្នាំ ខណៈជនរងគ្រោះ ១០ នាក់ មានវ័យ ក្រោម ១២ ឆ្នាំ ៕
ប្រភព ៖ ស៊ិនហួរ លុកឃីដធូដេ