CamNews

យល់ដឹង 

បុរសចង់មានកូន ត្រូវតែចៀសវាងឧបករណ៍អគ្គិសនី

ក្រុមអ្នកពិសោធនៃមហាវិទ្យាល័យ ស្ដែនហ្វត (អាមេរិក)យល់ថា ឧបករណ៍អគ្គិសនីភាគ
ច្រើន មានផលប៉ះពាល់មិនល្អដល់សមត្ថភាពបន្ដពូជ និងបណ្ដាលឱ្យគុណភាពនៃមេជីវិត
បុរសត្រូវថយចុះ។

ក្រុមអ្នកស្រាវជ្រាវរបស់ អាមេរិក បានធ្វើការពិសោធមួយទៅលើអ្នកស្មាគចិត្ត ដើម្បីស្វែង
យល់ពីផលប៉ះពាល់នៃការស្រូបរបស់មេដែកអគ្គិសនី នៅលើឧបករណ៍ផ្សេងៗរួមទាំងទូទឹក
កក និងម៉ាស៊ីនបូមធូលី ផងដែរ។ ពួកគេបានរកឃើញថា ការប្រើប្រាស់ផ្ទាល់ឧបករណ៍ទាំង
នោះ នឹងធ្វើឱ្យគុណភាពមេជីវិតរបស់បុរសត្រូវថយចុះទ្វេដង។

ក្រុមវេជ្ជបណ្ឌិតដែលមានឯកទេសផ្នែកសុខភាពបន្ដូពូជ បានយល់ថា នេះគឺជាភស្ដុតាងដំបូង
បង្ហាញពីផលប៉ះពាល់នៃឧបករណ៍អគ្គិសនី ទៅលើសមត្ថភាពបន្ដពូជរបស់បុរសនាពេល
បច្ចុប្បន្ន។

នៅពេលបច្ចុប្បន្ននេះ បើយោងទៅតាមស្ថិតិ គឺមានគូស្វាមីភរិយាចំនួន ១ភាគ ៧ត្រូវប្រឈម
នឹងស្ថានភាពគ្មានកូន តួលេខនេះបានកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ។

មនុស្សជាច្រើនបានយល់ថា ការគ្មានកូនគឺបណ្ដាលមកពីស្រ្តីជាប្រពន្ធ ប៉ុន្ដែជាក់ស្ដែងបុរស
គឺអ្នកនាំមុខក្នុងបញ្ហានេះ គ្រាន់តែថា បុរសងាយនឹងព្យាបាលជាងស្រ្ដី។

ក្រុមអ្នកឯកទេសបាននិយាយថា យើងយល់ឃើញថាគួរតែមានការណែនាំ និងផ្ដល់យោបល់
ចំពោះគូស្វាមីភរិយាដែលកំពុងព្យាយាមដើម្បីមានកូន។ ពួកគេគួរតែកាត់បន្ថយកម្រិតជាតិ
មេដែកអគ្គិសនីនៅក្នុងរាងកាយរបស់ពួកគេ។ ថ្វីបើយើង មិនអាចចៀសវាងការប្រើប្រាស់
ឧបករណ៍អគ្គិសនី ក៏ពិតមែន ប៉ុន្ដែពួកគេមិនគួរទៅជិតរបស់ទាំងនោះពេកទេ។ ចូរដើរចេញ
ឆ្ងាយនៅពេលចង្ក្រានអគ្គិសនីដែលកំពុងដំណើរការ។

ការពិសោធខាងលើនេះ មានអ្នកស្មាគចិត្តចូលរួមចំនួន ១៤៨ នាក់ ក្នុងចំណោមអ្នកដែល
បានស្មាគចិត្តផ្ដល់មេជីវិតដល់មូលនិធិមេជីវិតសៀងហៃ។ ក្រុមអ្នកវិទ្យាសាស្រ្ដបានជ្រើស
រើសបុរសស្មាគចិត្តចំនួន ៧៦ នាក់ដែលមានបញ្ហាមេជីវិតនិង ៧២ នាក់ដែលពុំមានបញ្ហា
នេះ។ ទន្ទឹមនឹងនេះ ក៏មានអ្នកចូលរួមផ្សេងៗដែលពួកគេតែងតែប្រឈមនឹងកំដៅខ្ពស់ ឬ
ជាតិគីមី ដូចជា ថ្នាំពុលសម្លាប់សត្វល្អិតជាដើម។

អ្នកស្មាគចិត្តចូលរួមក្នុងការពិសោធនេះ ត្រូវបានគេស្នើឱ្យពាក់ឧបករណ៍ពិសេស ហើយក្នុង
រយៈពេលរៀងរាល់ ៤ វិនាទី ពួកគេនឹងត្រូវបានស្ទង់កម្រិតមេអគ្គិសនីនៅជុំវិញខ្លួន។ ក្រុមអ្នក
ស្មាគចិត្តក៏ត្រូវបានគេស្នើឱ្យជ្រើសរើសថ្ងៃសំខាន់ ដែលពួកគេត្រូវរួមដំណេកជាមួយភរិយា
របស់ពួកគេ ដើម្បីពាក់ឧបរណ៍ពិសោធនោះ។

នៅពេលក្រុមអ្នកវិទ្យាសាស្ដ្រប្រមូល និងវិភាគទិន្នន័យទាំងនោះ ពួកគេបានរកឃើញថា ក្រុម
ទីមួយ មានកម្រិតមេអគ្គិសនីខ្ពស់ជាង ០,១៦ គុណភាពនៃមេជីវិតបានថយចុះពីរដង បើធៀប
នឹងក្រុមទីពីរ។

ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើក៏បានរកឃើញថា គុណភាពនៃមេជីវិតបានថយចុះទៅតាមរយៈ
ពេលនៃការទទួលឥទ្ធិពលពីមេអគ្គិសនី។ ពួកគេក៏បានអះអាងនៅក្នុងអត្ថបទមួយដែលបាន
ចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Reproductive Toxicology ផងដែរថា នេះគឺជាការពិសោធ
ដំបូងដែលបង្ហាញពីទំនាក់ទំនងរវៀងចំហាយវិទ្យុសកម្មអគ្គិសនី និងសុខភាពបន្ដពូជរបស់
បុរស។

ការពិសោធនេះ ក៏បានបង្ហាញដែរថា គូស្វាមី ភរិយា ដែលមានបញ្ហាផ្នែកបន្ដពូជគឺមិនមែន
ដោយសារស្ដ្រីទាំងស្រុងនោះទេ ប៉ុន្ដែបុរសគឺជាអ្នកដើរតួសំខាន់ក្នុងបញ្ហានេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ PNO

Tags: sexhealthfamilysperm