ការជួញដូរ “Like” នៅលើ Facebook បានរីកចម្រើន តាំងពីឆ្នាំ ២០១០ នៅពេលដែលមានមនុស្ស
កាន់តែច្រើន ប្រើប្រាស់ Facebook ក្នុងគោលដៅសម្រាប់មុខជំនួញ ឃោសនា ផ្សាយពាណិជ្ជកម្ម
។ល។ ប្រភពព័ត៌មានឱ្យដឹងថា ចាប់ពីពាក់កណ្ដាលឆ្នាំ ២០១១ មកនេះ ចំនួនអ្នកធ្វើជំនួញ នៅលើ
Facebook បានកើនឡើងគួរឱ្យចាប់អារម្មណ៍។
នៅលើបណ្ដាញអ៊ីនធើរណិត បច្ចុប្បន្ន គេឃើញមានម្ចាស់ Facebook ខ្លះ ប្រកាសដាក់ជួល ឬលក់
ដាច់នូវ fanpage របស់ខ្លួន។ តម្លៃនៃ fanpage និមួយៗ នៅលើ Facebook ដែលមាន ចំនួនអ្នក
ចុចចូលចិត្ត “Like” ២00,000 នាក់ អាចមានតម្លៃប្រហែល ១,០០០ ដុល្លារ ចំណែក fanpage ដែល
មានចាប់ពី ៥០០,០០០ “Like” អាចនឹងមានតម្លៃជាង ៣,០០០ ដុល្លារ ទៅតាមប្រទេស តាមសេដ្ឋ
កិច្ច និងតាមការចរចារវាងអ្នកលក់ និងអ្នកទិញ ឬអ្នកឱ្យជួល និងអ្នកជួល។
ដូច្នេះ នៅពេលមានគណនី Facebook ដែលមានការចុច “Like” ប្រហែល ២០០,០០០នាក់ ឡើង
ទៅ អ្នកប្រាកដជាអាចនឹងរកបានប្រាក់រាប់រយ ឬរាប់ពាន់ដុល្លារក្នុងមួយខែៗ ពីការផ្សាយពាណិជ្ជ
កម្មឱ្យក្រុមហ៊ុន online នានា ព្រោះថា នៅពេលគណនីមួយ មាន ២០០,០០០ “Like” គឺមានន័យ
ថាមានមនុស្ស ២០០,០០០នាក់ នឹងមើលឃើញខ្លឹមសារឃោសនាពាណិជ្ជកម្ម ដែលអ្នកបង្ហោះនៅ
លើ fanpage នោះ។
មុខរបរខាងលើនេះ សមស្របសម្រាប់និស្សិត ពិសេសគឺអ្នកកំពុងសិក្សា ឬអ្នកមានជំនាញផ្នែក
ព័ត៌មានវិទ្យា។ ការងារនេះ មិនទាមទារឱ្យមានទុនច្រើននោះទេ ប៉ុន្ដែប្រការសំខាន់គឺត្រូវតែថែទាំ
fanpage របស់ខ្លួនឱ្យបានល្អ។
ក្រៅពី Facebook fanpage របស់និស្សិត ឬអ្នកជំនាញផ្នែកបច្ចេកវិទ្យា fanpage របស់ក្រុមតារាល្បី
ឈ្មោះក៏ជាគោលដៅនៃការជួលផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនមួយចំនួន ដោយសារតែ fanpage
ទាំងនោះ តែងមានអ្នកតាមដានច្រើន។ ប៉ុន្ដែ ការផ្សាយពាណិជ្ជកម្ម នៅលើទំព័រ fanpage របស់តារា
ល្បីឈ្មោះ ភាគច្រើនត្រូវបានគេធ្វើឡើងតាមរយៈការឃោសនា និងសរសៃបែបបញ្ឆេតបញ្ឆៀង និង
មិនឃោសនាដោយចំៗ។ វិធីដ៏មានប្រសិទ្ធិភាពនេះ អាចអូសទាញអតិថិជនបានយ៉ាងច្រើន ទៅឱ្យ
ក្រុមហ៊ុន មូលហេតុគឺវាមិនបង្កការធុញទ្រាន់ដល់អ្នកដែលបានចូលមើល៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អ្នកគ្រប់គ្រង Baidu ក្លាយជាអ្នកមានបំផុត នៃប្រទេសចិន
ក្លាយជាសេដ្ឋី ព្រោះតែស្អប់ ភាពនៅទំនេរដៃ
ឆ្នាំ ២០១៤ ការងារប្រភេទណា ប្រាក់ខែខ្ពស់ នៅអាមេរិក?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GD/PN