ស្ពានមិនត្រឹមតែជាមធ្យោបាយឆ្លងកាត់ទន្លេ សមុទ្រ ឬភ្នំនោះទេ តែវាក៏អាចបង្កើត
បានជាទិដ្ឋភាពដ៏កម្រ និងរួមចំណែកបង្កើត និងបំបែកឯតទគ្គកម្មផងដែរ។
ស្ពានឆ្លងសមុទ្រវែងបំផុកក្នុងលោក
ស្ពាន Jiaozhou Bay នៅឯក្រុង Qingdao ខេត្ត Shandong ប្រទេសចិន គឺជាស្ពានឆ្លង
សមុទ្រវែងជាងគេក្នុងពិភពលោក ដោយមានប្រវែង ៤១,៥៨គម និងថវិការសាងសង់
គឺ ២,៣ពាន់លានដុល្លារ។
Hangzhou Bay (ប្រទេសចិន)
នៅមុនពេលស្ពាន Jiaozhou Bay ត្រូវបានសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ ស្ពាន Hangzhou នៅខេត្រ Zhejiang ប្រទេសចិន គឺជាស្ពានរបស់ចិនដែលវែងជាងគេបំផុត
ក្នុងលោក ដោយមានប្រវែង ៣៥គម។ ប៉ុន្ដែកាលពីមុននេះនៅពេលស្ពាន Hangzhou មិន
ទាន់"ចាប់កំណើត" ស្ពាន East Sea Bridge(Donghai Bridge) ធ្លាប់ជាស្ពានឆ្លងសមុទ្រវែង
បំផុតក្នុងលោក នៅខេត្ត Zhejiang ដោយសារមានប្រវែង ៣២,៥គម។
ស្ពានវែងបំផុតទ្វីបអាមេរិក
ប្រសិនមិននិយាយដល់ស្ពានវែងបំផុតនៅអាស៊ី នោះស្ពានវែងបំផុតក្នុងលោកនឹងបាន
ទៅលើ Lake Pontchartrain ភាគខាងត្បូងរដ្ឋ Lousiana សហរដ្ឋអាមេរិក ដែលមាន
ប្រវែង ៣៨គម នេះគឺជាស្ពានវែងបំផុតទី ៧នៅលើពិភពលោក។
ស្ពានខ្ពស់បំផុតក្នុងលោក
ស្ពានខ្ពស់បំផុតក្នុងលោកនោះគឺស្ពានគោក Millau នៅប៉ារីស ប្រទេសបារាំង ដោយមាន
សសរកណ្ដាលវែងបំផុតគឺ ៣៤២,៩ម ខ្ពស់ជាងតួ Eiffel ដល់ទៅជិត ២០ម។
ស្ពានយោលវែងបំផុតក្នុងលោក
Akashi Kaikyo គឺជាស្ពានយោលវែងបំផុតក្នុងលោក ដោយមានប្រវែង ២គម។ ស្ពាននេះ
ស្ថិតនៅលើផ្លូវហាយវ៉េ Honshu - Shikoku របស់ជប៉ុន។
ស្ពានយោលឆ្លងភ្នំខ្ពស់បំផុតក្នុងលោក
ស្ពានយោល Aizhai តភ្ជាប់រវាងកំពូលភ្នំពីរនៅភាគខាងត្បូងប្រទេសចិន ទើបត្រូវបាន
សម្ពោធអោយប្រើប្រាស់ក្នុងពេលថ្មីៗនេះ។ វាជាស្ពានដែលមានកំពស់ខ្ពស់ជាងគេបំផុត
នៅលើលោក។
ស្ពានវែងបំផុតនៅអ៊ឺរ៉ុប
Vasco da Gama គឺជាស្ពានវែងបំផុតនៅទ្វីបអ៊ឺរ៉ុប។ ជាមួយនឹងប្រវែង ១៧,២គម ស្ពាន
នេះបានតភ្ជាប់រវាងត្រើយទាំងពីររបស់ទន្លេ Tagun ក្បែររដ្ឋធានី Lisbon របស់ Portugal ។
នេះក៏ជាស្ពានវែងបំផុតទី ៩ក្នុងពិភពលោក។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE/Youtube