រថយន្តទំនើបកំលាំងម៉ាស៊ីនខ្លាំងបំផុតរបស់ Lamborghini បានបង្កើតការប្រកួតមួយ
គួរឲ្យទាក់ទាញជាមួយសំលេងរោទ៍ឡើងកងរំពង ប៉ុន្តែចុងក្រោយនៅតែចាញ់ល្បឿន
លឿនមហិមារបស់យន្តហោះចម្បាំងF16-Falcon។
ទស្សនាវត្តីរថយន្ត Bilmagasinet របស់ប្រទេសដឺនម៉ាកបាននាំមកនូវ"Super Cow" Lamborghini
Aventador និង "Small Bird" F16-Falcon ឡើងលើផ្លូវប្រកួត។ ជាមួយលទ្ធភាពបង្កើនល្បឿនពី
0-100 km/h ក្នុងរយះពេលតែ2,9 វិនាទី និងល្បឿនអតិបរមា350 km/h វាគ្មានអ្វីត្រូវងឿងឆ្ងល់
ពេលAventador បានវ៉ាដាច់ឆ្ងាយគ្រាន់បើដែរពីគូប្រកួតF16 នៅពេលចាប់ផ្តើមដំបូង។ជាក់ស្តែង
នោះគ្រាន់តែជារឿងនៅនឹងដី ព្រោះពេលហោះហើរF16 បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ល្បឿន
ដ៏លឿនមហិមារបស់ខ្លួន។
Lamborhgini Aventador ជាប្រភេទរថយន្តទំនើប "Hot" បំផុតលើពិភពលោក ដោយសារតែការ
រចនាម៉ូតដ៏ល្អឥតខ្ចោះ កំលាំងម៉ាស៊ីនដ៏លឿន និងតំលៃលក់ក៏មិនខ្ពស់ខ្លាំង គឺ 380.000 USD៕
ដោយ៖ និស្ស័យ
ប្រភព៖ zing