CamNews

តារា 

Selena Gomez បង្ហាញសុដន់ ៖ ស្លៀករ៉ូបស្ដើង ចំហឡេវ មិនពាក់អាវក្នុង ពេលដើរតាមដងផ្លូវ

ថ្មីៗនេះ Selena Gomez បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅតាមដងផ្លូវ ដោយសារតែរបៀបស្លៀក
ពាក់របស់នាង ៖ រ៉ូបស្ដើងពណ៌ខ្មៅ ចំហឡេវខាងលើ បង្ហាញរាងសុដន់។

កាលពីម្សិលមិញ (២២សីហា) នៅ Los Angeles ក្រុមប្រមាញ់រូបថត បានឃើញ Selena Gomez
នៅតាមដងផ្លូវ ដើរឆ្ពោះទៅកាន់ផ្ទះមិត្តម្នាក់របស់នាង។ តារាចម្រៀងស្រី វ័យ ២២ឆ្នាំនេះ ទុក
សក់វែងលិចស្មា ពាក់វ៉ែនតាកញ្ចក់មូលពណ៌ខ្មៅ ដ៏ស្រស់ស្អាត។

ស្រីស្អាតល្បីឈ្មោះរូបនេះ ស្លៀករ៉ូប maxi ស្ដើង ពណ៌ខ្មៅ។ មិនត្រឹមតែ មិនពាក់អាវទ្រនាប់
ប៉ុណ្ណោះទេ ប៉ុន្ដែ Selena Gomez ថែមទាំងមិនខ្ចីបិទឡេវ ចំនួនដល់ទៅបី នៅត្រង់ដើមទ្រូងទៀត
ផង ធ្វើឱ្យទ្រង់ទ្រាយនៃសុដន់របស់នាង អណ្ដែងឡើងកាន់តែច្បាស់ នៅចំពោះមុខកាមេរ៉ា។

ទន្ទឹមគ្នានេះដែរ Justin Bieber ក៏ត្រូវគេប្រទះឃើញ នៅពេលដើរទៅហូបអាហារថ្ងៃត្រង់។ តារា
វ័យក្មេងនេះ ក៏ស្លៀកពាក់ពណ៌ខ្មៅ ដូចទៅនឹងមិត្តស្រីរបស់ខ្លួន។

គួររំលឹកថា Justin Bieber និង Selena បានស្រុះស្រួលគ្នាឡើងវិញ បន្ទាប់ពីមានបញ្ហាបែកបាក់
ជាច្រើនលើក។ ប្រភពមួយ បានឱ្យដឹងថា Justin Bieber និង Selena បាននាំគ្នាទៅជួបគ្រូពេទ្យ
ផ្នែកចិត្តសាស្ដ្រ ដើម្បីប្រឹក្សាអំពីរឿងស្នេហារបស់ពួកគេទៀតផង។

Selena Gomez និង Justin Bieber ត្រូវ​គេ​ជឿ​ថា បាន​ស្រុះ​ស្រួល​គ្នា​
ឡើង​វិញ​ហើយ

ថ្មីៗនេះដែរ Justin Bieber ថែមទាំងបាននាំឱ្យមានការភ្ញាក់ផ្អើល នៅសាធារណ នៅពេលដែល
បានបង្កភាពភ័យខ្លាច លើដងផ្លូវ។ វីដេអូខ្លីមួយ បង្ហាញថា Justin Bieber បើកបរ ម៉ូតូ ប្រភេទ
Spyder លើចិញ្ចើមផ្លូវ ប៊ិះបុកអ្នកថ្មើរជើង មុនពេលបើកចុះផ្លូវ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ DailyMail


Tags: Selena Gomez Justin Bieber black dress