CamNews

កីឡាអន្តរជាតិ 

Man City បណ្តេញលោក Mancini ចេញ ដាក់លោក Pellegrini ជំនួសវិញ

ក្រុងមែនឆេស្ទើៈ ក្លឹបមេឃខៀវ Manchester City របស់អង់គ្លេសបាន បណ្តេញគ្រូបង្វឹកជាតិ
អ៊ីតាលីលោក Roberto Mancini ចេញពីតំណែងដោយ ដាក់បញ្ចូលមកវិញលោក Manuel
Pellegrini វ័យ៥៩ឆ្នាំ អតីតគ្រូ បង្វឹកក្លឹប Malaga របស់អេស្ប៉ាញ ។

ប្រភពព័ត៌មានពីគេហទំព័រ BBC បានឱ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតមានឡើង
ក្រោយពេល Mancini ដឹកនាំដ៏អន់បំផុតបាន ប្រកួតចាញ់ក្រុម Wigan Athletic ០-១ កាលពីថ្ងៃ
សៅរ៍ ទី១១ ខែឧសភា កន្លង ទៅថ្មីៗនេះ នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី២ FA Cup
របស់អង់គ្លេស នាឯពហុកីឡដ្ឋាន ជាតិ Wembley ។

សូមរំលឹកថា គ្រូបង្វឹកដែលមានវ័យ៤៨ឆ្នាំរូបនេះ បានដឹកនាំ Man City ជំនួសលោក Mark
Hughes នា ខែធ្នូ ឆ្នាំ២០០៩ ដោយក្នុងនោះធ្លាប់ឈ្នះពាន FA Cup ម្តងនាឆ្នាំ២០១១ ឈ្នះពាន
Premier League ម្តង នារដូវកាលមុនឆ្នាំ២០១១-២០១២ និងពានបើករដូវកាល Community
Shield ម្តងដែរនាឆ្នាំ២០១២ ។

ជាមួយនឹងការបាត់បង់ការងារនេះដែរ Mancini ក៏និយាយឱ្យដឹងថា “ជាការពិតណាស់ វាគួរតែ
អីចឹងព្រោះថា ការដឹករបស់ខ្ញុំមួយរយៈចុងក្រោយនេះ វាហាក់បីដូចជាយ៉ាប់យឺន ខ្លាំងណាស់
បើទោះបីជាខ្ញុំបាន ជួយឱ្យក្រុមនេះមានកៅអីមួយសម្រាប់ Champions League នារដូវកាល
ក្រោយក៏ដោយ” ។

សូមបញ្ជាក់ថា Man City បានចុះកិច្ចសន្យា ជាមួយគ្រូបង្វឹកថ្មីជនជាតិ ឈីលី លោក Manuel
Pellegrini នាថ្ងៃបរាជ័យនោះដូចគ្នា ក្រោយពេលដែលបានត្រឹមតែឈរមើល Wigan លើកពាន
FA Cup លើកទី១តែប៉ុណ្ណោះ ដោយមិនអស់ចិត្ត និងមិននឹកស្មានដល់ ៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: man city mancini football sport