គ្រូបង្វឹករបស់ក្លឹប Man United, លោក Alex Ferguson មានការជួបពិភាក្សាយ៉ាងសម្ងាត់
មួយនៅឯពហុកីឡាដ្ឋាន Emirates របស់ Arsenal។
កាលពីថ្ងៃអាទិត្យ Sir Alex Ferguson បានធ្វើដំណើរពី Manchester ទៅ London ដើម្បីទស្សនា
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Wimbledon រវាង Andy Murray និង Roger Federer។ អ្វីដែលចង់និយាយ
គឺក្រោយពីការប្រកួតបានបញ្ចប់ទៅ Ferguson មិនបានវិលត្រលប់ទៅ Old Trafford វិញទេ គឺបែរ
ជាធ្វើដំណើរទៅពហុកីឡាដ្ឋាន Emirates របស់ Arsenal។
តាមព័ត៌មានពី The Sun អ្នកជំនាញអាយុ 70ឆ្នាំរូបនេះបានមានអាហារពេលល្ងាចជាមួយភ្ញៀវពិ-
សេសនៅក្នុងហាងមួយដែលស្ថិតនៅបរិវេណពហុកីឡាដ្ឋាន Emirates។ ខ្លឹមសារនៃការជួបគ្នានេះ
គឺចង់និយាយពីការដោះដូរកីឡាករ Robin van Persie ក្រោយពេលកីឡាកររូបនេះមិនបានបន្តកិច្ច-
សន្យាលេងជាមួយ Arsenal ទៀត។
រូបថត Sir Alex ចាកចេញពីពហុកីឡាដ្ឋាន ក្រោយការប្រកួតវគ្គផ្តាច់ព្រាត់ Wimbledon បញ្ចប់
Ferguson បានត្រៀមខ្លួនជាស្រេចក្នុងការប្រជែងជាមួយ Man City ក្នុងការដណ្តើមយកហត្ថលេខា
របស់ស្តេចទម្លាយសំណាញ់នៅ Premier League រដូវកាលទើបកន្លងផុតទៅនេះ។ ក្នុងករណីមិន
អាចទិញកីឡាករវ័យក្មេង Lucas Moura របស់ Sao Paulo, Fergie បានត្រៀមប្រាក់ពី 25 ដល់ 30
លានផោនដើម្បីទិញ van Persie ពី Arsenal។
បច្ចុប្បន្នមិនទាន់មានប្រតិកម្មអ្វីពី The Gunners ក៏ដូចជាសាមីខ្លួន van Persie ទេ។ ព័ត៌មានថ្មីៗបំផុត
បានឲ្យដឹងថា កីឡាករវ័យ 28ឆ្នាំរូបនេះចង់ឲ្យអនាគតរបស់ខ្លួនត្រូវបានរៀបចំរួចសព្វគ្រប់ មុនពេល
ធ្វើដំណើរប្រកួតទេសចរណ៍នៅអាស៊ីជាមួយ Arsenal ដែលនឹងចាប់ផ្តើមថ្ងៃទី 24/7 ប្រកួតមិត្តភាពជា-
មួយក្រុមជំរើសជាតិ Malaysia៕
ដោយ៖ សិលា
ប្រភព៖ 24h