CamNews

ចំនួនអ្នកស្លាប់ក្នុងឧបត្តិហេតុបាក់ស្ពាននៅឥណ្ឌូនេស៊ី កើនឡើងដល់១៨នាក់

ភ្នាក់ងារជួយសង្គ្រោះរបស់ឥណ្ឌូនេស៊ីបានរកឃើញសាកសពជនរងគ្រោះជាបន្តបន្ទាប់
ដែលពេលនេះបានកើនឡើងដល់១៨នាក់ហើយ នឹង៣៩នាក់ទៀតរងរបួសនៅក្នុងហេតុ
ការណ៍បាក់ស្ពានប្រវែង ៧០០មែត្រមួយនៅប្រទេសឥណ្ឌូនេស៊ី ដែលសាងសង់ឡើងក្នុង
លំនាំដូចស្ពាន Golden Gate នៅរដ្ឋសាន់ហ្រា្វន់ស៊ីស្កូ សហរដ្ឋអាមេរិច។

អ្នកជំនាញជ្រមុជទឹក១៨នាក់បានចាប់ផ្តើមស្វែងរកជាលើកដំបូងនៅថ្ងៃអង្គារនេះនៅក្រោម
បាតទន្លេ Mahakam ក្នុងជំរៅប្រមាណជា ៥០មែត្រ។
អាជ្ញាធរនៅតែមិនទាន់ផ្តល់នូវមូលហេតុជាក់ស្តែងអំពីការបាក់នេះនៅឡើងទេ តែទោះជា
យ៉ាងណាក្តីប្រធានាធិបតីឥណ្ឌូនេស៊ីលោក Susilo Bambang Yudhoyona បានចាត់អោយ
មានការសេពអង្កេតអំពីគ្រោះថ្នាក់នេះ។

ការសែត Jakata Post បានដកស្រង់សំដីរបស់រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាធារណៈដែល
លោកបាននិយាយថា ស្ពាននេះបានទ្រុឌទ្រោម បន្ទាប់ពីបានបុកពីកាណូតជាច្រើនដង។
គួរបញ្ជាក់ថាស្ពានប្រវែង៧០០មែត្រត្រូវបានរលំបាក់នៅវេលាម៉ោង១៦៖២០នាទីម៉ោងនៅ
ក្នុងប្រទេសឥណ្ឌូនេស៊ីនៅពេលដែលចរាចរណ៍កំពុងតែមានភាពមមាញឹកនៅលើស្ពាន គូប ផ្សំជាមួយនឹងការកំពុងជុសជុលផងដែរ។ប្រធានគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី
បាននិយាយថានៅពេលកើតហេតុមានរថយន្តចំនួន១៥គ្រឿងនឹងម៉ូតូប៉ុន្មានគ្រឿងប៉ុណ្ណោះ
នៅលើស្ពាន។យ៉ាងហោចណាស់បុគ្គិលិកជួសជុលស្ពានចំនួន៦នាក់ត្រូវបានបាត់ខ្លួនផង
ដែរ៕

ដោយ វឌ្ឍនា

Tags: indonesiacollapebirdge