CamNews

សម្រស់ 

ថែរក្សាស្បែកមុខដោយប្រើម៉ាសធ្វើពី បន្លែផ្លែឈើ

ដើម្បីការពារ និងថែទាំស្បែកមុខ ឬស្បែកនៅលើដងខ្លួន នារីភាគច្រើនបានជ្រើសប្រើ ឡេ
ឬម៉ាស​ បិទមុខដែលត្រូវបានគេចម្រាញ់ពីផ្លែឈើនានា ប៉ុន្ដែ អ្នកក៏អាចធ្វើម៉ាសដោយខ្លួន
ឯងបានដូចខាងក្រោម ៖



+ ល្ពៅ
អាចយកមកធ្វើជាឡេលាបមុខឲ្យបានស្អាតផូរផង់ និងធ្វើជាឡេចិញ្ចឹមស្បែកបានយ៉ាង ប្រ
សើរ ពីព្រោះវាសម្បូរទៅដោយវិតាមីនចម្រុះ វីតាមីន C និង beta carotene ។

ឡេលាបមុខ ៖ ត្រៀមសាច់ល្ពៅគ្មានសម្បកកន្លះកូនចាន សណ្ដែកខៀវ (ត្រាំទឹកទុក ២ម៉ោង) ៣ស្លាបព្រាបាយ ទឹកដោះគោឆៅកន្លះកូនចាន និងទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ។

វិធីធ្វើ ៖ យកគ្រឿងផ្សំទាំងអស់មកក្រឡុកឲ្យចូលសាច់តែមួយ។ លាបឲ្យសព្វផ្ទៃមុខ រួចយក
ចុងម្រាមដៃម៉ាស្សាថ្នមៗ និងសង្កត់ធ្ងន់ដៃ ២០នាទីទៀត ហើយយកសំឡីជ្រលក់ទឹកក្ដៅ
ឧណ្ហៗ ពួតវាឲ្យស្រពាប់ៗជូតចេញ រួចលាងចេញដោយទឹកត្រជាក់។

ឡេចិញ្ចឹមស្បែក ៖ ត្រៀមសាច់ល្ពៅចំហុយឆ្អិនមួយកូនចាន ទឹកឃ្មុំ ២ស្លាបព្រាបាយ ប្រេង
ដកគាំហ្វយ ២ស្លាបព្រាតែ។

វិធីធ្វើ ៖ យកគ្រឿងផ្សំទាំងអស់មកក្រឡុកឲ្យចូលសព្វសាច់តែមួយ ទាល់តែម៉ដ្ឋរួច យកមក
លាបឲ្យសព្វផ្ទៃមុខ ទុកចោលប្រមាណជា ២០-២៥នាទីរួចលាងដោយទឹក ត្រជាក់។

+ សាលាដ
ជួយផ្ដល់សំណើមដល់ស្បែក និងជួយសម្រួលសភាពស្បែកសម្រាប់អ្នកដែលមាន ស្បែក
ឆាប់ប្រតិកម្ម។

ស្បែកថ្លាផូរផង់ ៖ ត្រៀមសាលាដមួយកូនចាន ទឹកដោះគោឆៅកន្លះកូនចាន ជាតិ អន្ធិល
ប្រទាលកន្ទុយក្រពើ ៣ស្លាបព្រាបាយ ស៊ុតក្រហម ១គ្រាប់ និងប្រេងអូលីវ ១ស្លាបព្រា
កាហ្វេ។

វិធីធ្វើ ៖ យកគ្រឿងផ្សំដែលបានត្រៀមនោះមក ក្រឡុកបញ្ចូលគ្នាទាល់តែម៉ដ្ឋ រួចយកមក
លាបឲ្យសព្វផ្ទៃមុខ ទុកចោលប្រមាណជា ២០នាទីរួចលាងចេញដោយទឹក ត្រជាក់។

កាត់បន្ថយភាពគគ្រាតលើផ្ទៃមុខ ៖ ត្រៀមសាលាដ៏ហាន់ហើយ ១កូនចាន ទឹកដោះ គោជូរ
កន្លះកូនចាន និងវីតាមីន E មួយគ្រាប់។

វិធីធ្វើ ៖ យកគ្រឿងផ្សំដែលត្រៀមទុកនោះ មកក្រឡុកឲ្យចូលសាច់តែមួយ លាបឲ្យ សព្វផ្ទៃ
មុខ ហើយយកចុងម្រាមម៉ាស្សាថ្នមៗ ប្រមាណជា២នាទី ទុកចោលប្រមាណជា ២០- ២៥នា
ទី រួចលាងចេញដោយទឹកត្រជាក់។

+ ពោត
ជួយផ្ដល់សំណើមដល់ស្បែក បន្ថយស្នាមអុជខ្មៅ និងជួយបង្អង់ភាពជ្រីវជ្រួញនៃ ស្បែកបាន
យ៉ាងប្រសើរ ពីព្រោះវាមានវីតាមីន C1 វីតាមីន B1 និងសារធាតុប្រឆាំង រ៉ាឌីកាល់សេរី នានា។

ឡេបំបាត់ស្នាមអុជខ្មៅ ៖ ត្រៀមគ្រប់ពោត ១កូនចាន ទឹកដាំពុះកន្លះកូនចាន ទឹក ក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ២ស្លាបព្រាបាយ។

វិធីធ្វើ ៖ ដំបូងត្រូវយកមកក្រឡុកជាមួយទឹកដាំឲ្យម៉ដ្ឋសិន រួចត្រងយកតែទឹក ទើប យកមក
ផ្សំជាមួយទឹកក្រូចឆ្មារ និងទឹកឃ្មុំកូរឲ្យសព្វសាច់ចូលគ្នាតែមួយ។ បន្ទាប់មកយក មកលាប
ឲ្យសព្វផ្ទៃមុខ ទុកចោលប្រមាណ២០នាទី រួចលាបបន្ថែមមួយជាន់ទៀត ទុក ចោលប្រមាណ
១៥នាទី ហើយលាងចេញដោយទឹកត្រជាក់។

ឡេបន្តឹងស្បែក ៖ ត្រៀមគ្រាប់ពោត១កូនចាន ទឹកដាំឆ្អិន៣ស្លាបព្រាបាយ ទឹកក្រូច ឆ្មារ ៣
ស្លាបព្រាកាហ្វេ និងស៊ុតស១គ្រាប់។

វិធីធ្វើ ៖ យកគ្រាប់ពោតទៅក្រឡុកជាមួយទឹកដាំឲ្យឡើងខាប់។ បន្ទាប់មកដាក់ទឹក ក្រូចឆ្មារ
និងស៊ុតចូល ហើយក្រឡុកបន្តឲ្យចូលសព្វសាច់តែមួយ រួចយកមកលាបឲ្យសព្វ ផ្ទៃមុខ ទុក
ចោលប្រមាណជា១៥នាទី ហើយលាងចេញដោយទឹកក្ដៅឧណ្ហៗ និងទឹក ត្រជាក់ជាក្រោយ។

រូបមន្តផ្សេងៗ ដែលយើងជម្រាបជូនខាងលើនេះ អាចប្រើបានគ្រប់សភាពស្បែក ទាំងអស់ គ្រាន់តែអ្នកឧស្សាហ៍ធ្វើជាប្រចាំមួយសប្ដាហ៍ ១-២ដងក្នុងរយៈពេល ១ខែនោះ អ្នកនឹងបាន
ឃើញលទ្ធផលមួយគួរឲ្យពេញចិត្តតែម្ដង។

+ ជីររណារ
ជួយកាត់បន្ថយស្នាមអុជខ្មៅ និងជួយស្ដារសភាពស្បែកបានយ៉ាងប្រសើរ ព្រោះ មានកាល់
ស្យូម វីតាមីន B1 វីតាមីន B2 និងវីតាមីន C ខ្ពស់។

កាត់បន្ថយស្នាមអុជខ្មៅ ៖ ត្រៀម ឫស និងស្លឹកជីររណារមួយកូនចាន ទឹកដោះគោ ឆៅកន្លះ
កូនចាន និងស៊ុតក្រហម១គ្រាប់។

វិធីធ្វើ ៖ យកគ្រឿងផ្សំទាំងអស់មកក្រឡុកឲ្យចូលសាច់តែមួយ បន្ទាប់មកយកមក លាបឲ្យ
សព្វផ្ទៃមុខ ទុកចោលប្រមាណជា ៤៥នាទី។ នៅពេលគ្រប់កំណត់ហើយ ត្រូវលាង ចេញ
ដោយទឹកត្រជាក់ ធ្វើជាប្រចាំនឹងកាត់បន្ថយសភាពខ្មៅលើផ្ទៃមុខ និងស្នាមអុជខ្មៅ បានយ៉ាង
ប្រសើរ។

ជួយស្ដារសភាពស្បែក ៖ ត្រៀម ឫស និងស្លឹកជីររណារ២កូនចាន ទឹកដាំឆ្អិន១កូន ចាន ប្រទាលកន្ទុយក្រពើកន្លះកូនចាន។

វិធីធ្វើ ៖ យកឫសជីររណារទៅក្រឡុកជាមួយទឹកដាំឆ្អិនសិន។ បន្ទាប់មកត្រងយកតែ ទឹក រួចយកទៅក្រឡុកជាមួយប្រទាលកន្ទុយក្រពើ ហើយយកមកលាបឲ្យសព្វផ្ទៃមុខ ប្រមាណ
ជា ២០-២៥នាទី រួចលាងចេញដោយទឹកត្រជាក់។

+ ស្លឹកត្រចៀកក្រាញ់
អាចជួយបន្ថែមភាពរលាស់ និងជួយភ្ជិតស្បែកបានយ៉ាងប្រសើរ ព្រោះវាសម្បូរទៅ ដោយវីតា
មីន B ចម្រុះ វីតាមីន C បេតាខារ៉ូទីន និងសារធាតុអេសៀទីតូសែ។ គេអាចយក មកធ្វើជាក្រ
មួនភ្ជិតស្បែក និងឡេបំបាត់ប្រតិកម្មបានដូចខាងក្រោម ៖

ក្រមួនភ្ជិតស្បែក ៖ ត្រៀមស្លឹកត្រចៀកក្រាញ់ ១កូនចាន ទឹកដោះគោជូរកន្លះកូនចាន និងទឹក
ឃ្មុំ ២ស្លាបព្រាកាហ្វេ។

វិធីធ្វើ ៖ យកគ្រឿងផ្សំដែលត្រៀមទុកនោះមកក្រឡុក បញ្ចូលគ្នាឲ្យរលាយសាច់តែ មួយ។
បន្ទាប់មក យកមកលាបឲ្យសព្វផ្ទៃមុខ លើកលែងតែបរិវេណជុំវិញភ្នែក និងមាត់ទុក ចោល
ប្រមាណជា ២០- ២៥នាទី រួចលាងដោយទឹកត្រជាក់។

ឡេបំបាត់ប្រតិកម្ម ៖ ត្រៀមស្លឹកត្រចៀកក្រាញ់កន្លះកូនចាន ជាតិអន្ធិលប្រទាល កន្ទុយ ៣
ស្លាបព្រាបាយ និងត្រសក់កន្លះកូនចាន។

វិធីធ្វើ ៖ យកគ្រឿងផ្សំទាំងអស់មកក្រឡុកឲ្យម៉ដ្ឋ រួចយកមកលាបបរិវេណដែល ប្រតិកម្ម ឬហើមក្រហមនោះ លាបទុកចោលប្រមាណជា ២០- ២៥នាទី រួចលាងសម្អាត ដោយទឹក
ត្រជាក់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VB

Tags: girlfacebeautyhealthbeautifulmask