យុគសម័យទឹកកក (ice age) ថ្មីមួយ ជិតនឹងកើតឡើង នៅទ្វីបអឺរ៉ុប ក្រោយពេលក្រុមអ្នកវិទ្យា
សាស្ដ្រ រកឃើញថា ព្រះអាទិត្យធ្វើសកម្មភាពខ្សោយជាងមុន។
រូបភាពបង្ហាញពីសកម្មភាពផ្ទុះឆេះ នៅលើផ្ទៃព្រះអាទិត្យ
ការផ្ទុះនៅលើផ្ទៃនៃព្រះអាទិត្យ គួរតែឈានដល់កម្រិតកំពូល ក្នុងវដ្ដ ១១ឆ្នាំម្ដង នៃសកម្មភាព
របស់វា ប៉ុន្ដែ ចំនួននៃករណីផ្ទុះ បានថយចុះគួរឱ្យភ្ញាក់ផ្អើល។
អ្នកវិទ្យាសាស្ដ្រផ្នែករូបវិទ្យាអវកាសម្នាក់ ឱ្យដឹងថា លោកមិនធ្លាប់បានឃើញមានការធ្លាក់ចុះយ៉ាងដូច្នេះទេ ក្នុងការងាររយៈពេល ៣០ឆ្នាំរបស់គាត់ ហើយលោកមានការ ព្រួយបារម្ភថា
សីតុណ្ហភាព អាចនឹងធ្លាក់ចុះទាប រហូតដល់ធ្វើឱ្យទន្លេ Thames របស់អង់គ្លេស ក្លាយជាទឹកកក ទាំងស្រុង។
ប្រធានក្រុមអ្នកវិទ្យាសាស្ដ្រផ្នែករូបវិទ្យាអវកាស នៃមន្ទីរស្រាវជ្រាវ Rutherford Appleton នៅ Oxfordshire លោក Richard Harrison បានប្រាប់ BBC ថា ៖ “យើងនឹងត្រូវវិលទៅរកសម័យ ១០០ឆ្នាំមុន ដែលជាយុគ្គសម័យព្រះអាទិត្យ ធ្វើសកម្មភាពខ្សោយ”។
រណ្ដៅនៅលើព្រះអាទិត្យ គឺជាកន្លែងដែលបញ្ចេញកំដៅខ្លាំង (រូប ៖ DM)
មួយក្នុងចំណោមសម័យដែលព្រះអាទិត្យធ្វើសកម្មភាពខ្សោយបំផុត នារយៈពេលចុងក្រោយ
នេះ គឺក្នុងសតវត្សទី ១៧ ដែលត្រូវគេហៅថា ដំណាក់កាល Maunder Minimum ។ ពេលនោះ
រដូវរងា ត្រជាក់ដល់ឆ្អឹងខ្នង បានគ្របដណ្ដប់ទ្វីបអឺរ៉ុបទាំងមូល។ សម័យត្រជាក់នោះ មិនត្រឹមតែ បានបង្កកទន្លេ Thames នោះទេ តែក៏ធ្វើឱ្យទឹកសមុទ្រ Baltic ត្រូវលិចក្រោមទឹកកកផងដែរ។
បណ្ឌិត Lucie Green មកពីមន្ទីរស្រាវជ្រាវវិទ្យាសាស្ដ្រអវកាស Mullard នៃសកលវិទ្យាល័យ
College London ថ្លែងនៅលើទំព័រ BBC ថា ៖ “បញ្ហានេះ ធ្វើឱ្យខ្ញុំ និងអ្នកវិទ្យាសាស្ដ្រស្រាវជ្រាវ អំពីព្រះអាទិត្យ ពិតជាមានការភ្ញាក់ផ្អើល”។
ប្រជាជនក្រុងឡុងដ៍ សប្បាយ និងធ្វើសកម្មភាព នៅលើទឹកកក ក្នុងទន្លេ Thames
នាសតវត្សទី ១៧
លោក Green ថ្លែងថា ៖ “ព្រះអាទិត្យហាក់ដូចជា កំពុងងងុយគេង។ មានសញ្ញាមួយចំនួន បង្ហាញ
ថា ព្រះអាទិ្យ កំពុងធ្វើសកម្មភាព ស្រដៀងទៅនឹងដំណាក់កាលមុនយុគសម័យ Maunder
Minimum” ។ ក្រុមអ្នកវិទ្យាសាស្ដ្រ កំពុងព្រួយបារម្ភថា ករណីសកម្មភាពថយចុះរបស់ព្រះអាទិត្យ
នេះ នឹងមានការប្រែប្រួលដែរ ឬយ៉ាងណា។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
សមត្ថភាពទាយដឹងពីអនាគត គឺគ្រាន់តែជា ដំណើរការ នៃខួរក្បាល
ណាត់ជួបមិត្តប្រុសដំបូង មិនគួរស្លៀកពាក់ បែបណា?
វិធីសង្រ្គោះជីវិតខ្លួនឯង ពេលកប៉ាល់ ឬទូកលិច
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/Youtube