CamNews

រូបភាពផ្សេងៗ 

រូបភាពស្រស់ស្អាតនៃលំហអាកាស

តារាដែលទើបតែកើតឡើងថ្មីៗដោយសារការផ្ទុះដ៏អស្ចារ្យ ឬផ្កាយដុះកន្ទុយចូលទៅកាន់
ផ្ទៃខាងលើរបស់ព្រះអាទិត្យ និងបានរួចខ្លួនចេញមកវិញនោះ គឺជាបណ្ដារូបភាពអាវកាស
ដែលគួរចាប់អារម្មណ៍នៅក្នុងសប្ដាហ៍នេះ ដែលត្រូវបានចេញផ្សាយដោយទំព័រ National
Geographic។


ផ្កាយថ្មីទើបនឹងកើតឡើងដោយសារការផ្ទះភពមួយដ៏អស្ចារ្យមួយនៅលើលំហអាកាស។
ផ្កាយនេះ មានព័ណ៌ខៀវភ្លឺជាងគេ ដែលត្រូវបានថតដោយកែវយឹតអាវកាសរបស់ NASA ។


ក្រុមអ្នកវិទ្យាសាស្ដ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលផ្កាយដុះកន្ទុយមួយដែលមាន
ឈ្មោះថា Lovejoy បានរួចផុតពីការផ្ទុះឆេះដ៏អស្ចារ្យមួយបន្ទាប់ពីវាបានហោះចូលទៅកាន់
តំបន់ដែលមានកំដៅខ្លាំងបំផុតរបស់ព្រះអាទិត្យ។ មុននេះ ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា
ផ្កាយដុះកន្ទុយមួយនេះ នឹងត្រូវដុះកំទេចដោយកំដៅព្រះអាទិត្យ ​ប៉ុន្ដែលទ្ធផលនៃការវិភាគ
រូបថតដែលត្រូវបានបញ្ជូនមកពីយានអាវកាសស៊ើបការណ៍ SDO បានអោយដឹងថា ផ្កាយដុះ
កន្ទុយនេះ គ្រាន់តែត្រូវរង "របូស" ក្នុងការប៉ះទង្គិចជាមួយកំដៅព្រះអាទិត្យខាងលើ។ កន្ទុយ
របស់ផ្កាយដុះកន្ទុយនេះ(កើតឡើងពីវត្ថុ និងធាតុហ្គាសរបស់ស្នូលផ្កាយនេះ) ត្រូវបានបាត់
បង់ទាំងស្រុង។ កន្ទុយរបស់ Lovejoy ត្រូវបានគេមើលឃើញយ៉ាងច្បាស់ នៅមុនពេលវាបាន
ហោះចូលទៅខាងលើផ្ទៃដែលមានកំដៅខ្លាំងបំផុតរបស់ព្រះអាទិត្យ។ រូប ៖ ADO/NASA


ពន្លឺព័ណ៌ក្រហមរបស់យន្ដហោះ ហាក់ដូចជាខ្សែកាត់ទទឹងខ្សែពន្លឺរបស់ដួងតារានានានៅ
ក្នុងរូបថត ដែលត្រូវបានគេថតនៅ Alentejo ប្រទេស Portugal​ ។រូប ៖ Nationalgeographic។


មជ្ឈមណ្ឌលអាវកាស Baikonur នៅ Kazakhstan ត្រូវបានគ្របដណ្ដប់ដោយព្រឹលក្រាសនៅ
ពេលយានអាវកាស Soyuz ដឹកអ្នកអាវកាស ៣ រូប កំពុងត្រៀមឡើងហោះឡើងទៅកាន់
ស្ថានីយ៍អាវកាសអន្ដរជាតិ កាលពីថ្ងៃទី ១៩ធ្នូ។ ព្រលានយានអាវកាសនេះ គឺជាមូលដ្ឋាន
បង្ហោះយានអាវកាសដំបូង និងធំបំផុតក្នុងលោក កំពុងដំណើរការ។ រូប ៖ NASA


រូបភាព Galaxy ព័ណ៌ក្រហមដ៏ធំមួយ ត្រូវបានព័ទ្ធជុំវិញដោយពន្លឺព័ណ៌ខៀវ ដែលត្រូវបាន
ថតដោយកែវយឹតអាវកាស Hubble​។ រូប ៖ ESA/NASA

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Nationalgeographic

Tags: photospacesungalaxy