CamNews

Miss Earth ២០១១ ផ្លាស់ប្ដូរលទ្ធផល

ដោយឆ្លងផុតស្រីស្អាត ៨៨រូប មកពីបណ្ដាប្រទេសនៅជុំវិញពិភពលោក បវរកញ្ញា តៃវ៉ាន់
នាង Cherry Liu ដណ្ដើមបានតំណែងជាបវរកញ្ញាឯកផ្នែករូបថតក្នុងការប្រកួត បវរកញ្ញា
ផែនដី (Miss Earth ២០១១) ។ មកដល់សប្ដាហ៍ទី ៣ បវរកញ្ញា Colombia, Ukraine, Sweden
និង សាធារណរដ្ឋឆែក កំពុងនាំមុខក្នុងការជ្រើសរើស។

បន្ទាប់ពីការជ្រើសរើស តាមរយៈគេហទំព័រ www.missearth.tv កាលពីរាត្រី ថ្ងៃទី ២៩វិច្ឆិកា
គណកម្មធិការ Miss Earth ២០១១ បានប្រកាសលទ្ធផលថា បវរកញ្ញារូបថត បានទៅលើបវរ
កញ្ញាមកពី តៃវ៉ាន់ នាង Cherry Liu មានកំពស់ ១,៧៥ម៉ែត្រ។

បវរកញ្ញារូបថត Miss Earth 2011 គឺនាង Cherry Liu មកពី តៃវ៉ាន់

គួរបញ្ជាក់ថា ពានរង្វាន់ បវរកញ្ញារូបថត គឺជាតំណែងសំខាន់មួយរបស់ Miss Earth ២០១១។
កាលពីឆ្នាំទៅ ស្រីស្អាតមកពីប្រទេស ថៃ ដណ្ដើមបានតំណែងបវរកញ្ញារូបថតនេះ ចំណែក
Miss Earth ២០១១ ស្រីស្អាតនេះក៏ដណ្ដើមបានតំណែងបវរកញ្ញាទឹកផងដែរ។ Cherry Liu
ត្រូវបានគេមើលឃើញថា ជាបេក្ខនារីសំខាន់ជាងគេក្នុងតំបន់ អាស៊ី ដែលមានលក្ខណៈគ្រប់
គ្រាន់ដើម្បីប្រជែងដណ្ដើមយកតំណែង Miss Earth ២០១១ នេះ។

ស្រីស្អាតមកពី
Colombia ត្រូវបានគេជឿថា នឹងក្លាយជាបវរកញ្ញាឯកផែនដីឆ្នាំ ២០១១


រហូតមកទល់នឹងពេលនេះ ការប្រកួតបានចូលដល់សប្ដាហ៍ទី ៣ហើយ នៅសល់តែប៉ុន្មានថ្ងៃ
ទៀតប៉ុណ្ណោះ ការប្រកួតផ្ដាច់ព្រ័ត្រនឹងត្រូវបានធ្វើឡើង។ ខណៈនេះដែរ បេក្ខភាពសំខាន់ៗជា
ច្រើនត្រូវបានផ្លាស់ប្ដូរជាបន្ដបន្ទាប់។ តាមរយៈនេះ ស្រីស្អាតមកពី Colombia កំពុងត្រូវបាន
គេរំពឹងថា ជាបេក្ខនារីដែលអាចដណ្ដើមបានតំណែង Miss Earth ២០១១ ។

ស្រីស្អាត
Ukraina កំពុងឈរលំដាប់លេខ ២ (បវរកញ្ញាឯកអាកាស)

ក្រៅពីនេះ តំណែង បវរកញ្ញាអាកាសនឹងអាចបានទៅស្រីស្អាតមកពី Ukraine បវរកញ្ញាទឹក
បានទៅ Sweden រីឯតំណែងបវរកញ្ញាភ្លើងអាចធ្លាក់ក្នុងដៃស្រីស្អាតមកពីសាធារណរដ្ឋឆែក។

បវរកញ្ញាទឹក មកពី Sweden កំពុងឈរលំដាប់លេខ ៣។

នៅក្នុង Top ១៦ សម្រាប់ការប្រកួតនេះ មានរាយនាមជាលំដាប់ដូចតទៅ ៖ Paraguay,
Mexico, Venezuela, India, Hungary, Brazil, Slovenia, Crimea, Puertorico, Sweden, Turkey,
និង Virgin Island របស់ អាមេរិក ។

ស្រីស្អាតមកពី សាធារណរដ្ឋឆែកដែលបានកាន់កាប់តំណែងបវរកញ្ញាភ្លើង កំពុងឈរ
លំដាប់លេខ ៤


ការប្រកួតដណ្ដើមតំណែងបវរកញ្ញាឯក Miss Earth ២០១១ គ្រោងនឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃ
ទី ៣ ធ្នូរ ខាងមុខ នៅសកលវិទ្យាល័យ Philippines ស្ថិតនៅក្នុងតំបន់ Diliman, ក្រុង Quezon
ប្រទេស Philippines ។ បវរកញ្ញាឯក Miss Earth ២០១០ គឺនាង Nicole Faria មកពីប្រទេស
ឥណ្ឌា នឹងប្រគល់ម្កុដបវរកញ្ញាឯកដល់ស្រីស្អាតដាច់គេ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនាពេល
ខាងមុខ។

តារាងបេក្ខភាពសំខាន់ៗទាំង ១៦ របស់ Miss Earth 2011

ប្រធានបទនៃការប្រកួតដណ្ដើមតំណែង Miss Earth លើកនេះគឺ �ផែនដីកំពុងយំ! ចូរទុក
អោយស្នាមញញឹមសង្គ្រោះផែនដីម្ដងទៀត!� ។

អ្នកអាចចូលមើលស្រីស្អាតទាំងនេះតាមរយៈ ៖
https://www.facebook.com/MissEarthPageant?sk=wall




ដោយ ៖ សូរីយ៉ា
ប្រភព ៖ showbiz/ missearth

Tags: girlnewsinternational newsmiss-earth-2011