CamNews

ប្លែកៗ 

រុក្ខជាតិស្រស់ត្រូវបាននាំឡើងឆាកបង្ហាញម៉ូដ

ពិធីបង្ហាញម៉ូដពិសេសមួយ ត្រូវបានគេរៀបចំឡើងដោយនាំយករុក្ខជាតិស្ទើរតែមួយសួន
មកតុបតែងជាម៉ូដែលសំលៀកបំពាក់ថ្មីបែបធម្មជាតិ។

ការបង្ហាញម៉ូដដែលមានភាពស្និទ្ធស្នាលជាមួយធម្មជាតិនេះ មានឈ្មោះថា Biofashion
Habitat ២០១១ ដែលត្រូវបានធ្វើឡើងនៅក្នុងក្រុង Cali ប្រទេស Colombia ។

នៅក្នុងពិធីបង្ហាញម៉ូដ Biofashion Habitat ដ៏ស្រស់ចម្លែកនេះ ក្រុមអ្នករចនាបានប្រើប្រាស់
រុក្ខជាតិស្រស់ជាច្រើនប្រភេទ និងវត្ថុធាតុកែច្នៃឡើងវិញដើម្បីបង្កើតបានជាឈុតសំលៀក
បំពាក់ប្រកបដោយភាពរស់រវើក និងគួរជាទីចាប់អារម្មណ៍។

ខាងក្រោមនេះគឺជាឈុតសំលៀកបំពាក់បែបធម្មជាតិដែលប្លែកភ្នែកបំផុត ៖



ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP

Tags: modelstrangegirlbeautymodelsclothesbiofashion habitat