CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ គ្រោះថ្នាក់ធម្មជាតិ ដ៏កាចសាហាវ ព្យុះខ្សាច់ ឆក់ជីវិត មនុស្ស ៤ នាក់សា្លប់

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា បេក្ខភាព ខ្សែអាថ៍វីដេអូខាងក្រោមនេះ​ គឺសរបញ្ជាក់អោយឃើញ ពីករណី គ្រោះថ្នាក់ ធម្មជាតិ ដ៏កាចសាហាវ   ព្យុះខ្សាច់ លេបត្របាក់ ក្រុង Tehran  ប្រទេស អ៊ីរ៉ង់ ដោយនៅក្នុងនោះ បានសម្លាប់មនុស្សដល់ទៅ   ៤ នាក់  ស្របពេលដែល ជាច្រើនសិបនាក់ផ្សេង ទៀតបានទទួលរងរបួសធ្ងន់ និង ស្រាល ។

ដោយមានកំលាំងវាយប្រហារ​   ដល់ទៅ  ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង គ្រោះកំណាចមួយនេះ មិន ត្រឹមតែបានធ្វើអោយ   មនុស្សស្លាប់ បាត់បង់ជីវិតនោះទេ  តែក៏បានធ្វើអោយ រចនាសម្ព័ន្ធក្នុងក្រុង មួយចំនួនផ្សេងទៀត រងនូវការខូចខាត ដូចគ្នាដែរ ពោល ផ្ទះរាប់សិបខ្នង រងការខូចខាត អគ្គីសនី ត្រូវកាត់ផ្តាច់ និង ដើមឈើ រលើងឬស    មានការធ្លាក់ ចុះមកវិញ បណ្តាលអោយមនុស្ស ស្លាប់ជា ដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Unt news Viral video Breaking news Iran Storm Tehran Dust City