CamNews

តារា 

Selena នៅតែបារម្ភពី Justin Bieber តែមិនចង់វិលត្រឡប់

ក្នុងបទសំភាសន៍ថ្មីចុងក្រោយបំផុតរបស់ Selena មិនខ្លាចនឹងបង្ហាញពីអារម្មណ៍របស់ខ្លួន
ទៅលើសង្សាចាស់ Justin Bieber ឡើយ ។

Selena ប្រាប់ថា Justin គឺជាមនុស្សម្នាក់ ដែលដើរតួរយ៉ាងសំខាន់ក្នុងជីវិតស្នេហារបស់នាង
កន្លងមក ។ ក្នុងរយះពេល ២ ឆ្នាំនេះ Justin បានឆក់យកកន្លែងមួយយ៉ាងសំខាន់ក្នុងបេះដូង
របស់នាង នាងនៅតែមានអារម្មណ៍ចំពោះ Justin ហើយនាង នៅតែព្រួយបារម្ភ Justin ចឹង
នាងតែងតែតាមដានរឿង អាស្រូវរបស់ Justin ដែលកើតឡើងជានិច្ច ។



តែទោះជាយ៉ាងណាក៏ដោយនាងបានប្រាប់ថា នាងមិនចង់វិលត្រឡប់ត្រូវគ្នា  ជាមួយ  Justin
វិញនោះទេ ។ នាងបញ្ជាក់ថាបទថ្មីរបស់នាងនេះ គ្មានអ្វីទាក់ទងនឹង Justin  ដូចដែលអ្នកទាំង
អស់គ្នាបានគិតឡើយ បើទោះបីជាបទនោះនិយាយពី រឿងរ៉ាវស្នេហាយុវវ័យដែល ត្រូវគ្នាវិញ
បន្ទាប់ពីបែកបាក់ក៏ដោយ ៕ 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: selena gomez justin bieber star