ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញថា ការប្រើប្រាស់ទូរស័ព្ទនៅពេលយប់ មិនត្រឹមតែនាំឱ្យមាន
ផលអាក្រក់ដល់ដំណេកប៉ុណ្ណោះទេ តែវាក៏បណ្ដាលឱ្យសមត្ថភាពបំពេញការងារនៅថ្ងៃស្អែក
ត្រូវថតចុះផងដែរ។
លទ្ធផលនៃការពិសោធខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យា
ល័យ Washington (អាមេរិក)។ ប្រធានក្រុមស្រាវជ្រាវ Christopher Barnes នៃសាលា Foster
របស់សកលវិទ្យាល័យ Washington ឱ្យដឹងថា ៖ “ទូរស័ព្ទឆ្លាតវៃមួយគ្រឿង នឹងជួយឱ្យអ្នកសម្រេច
បានកិច្ចការជាច្រើន សូម្បីតែពេលអ្នកមិននៅក្នុងបន្ទប់ធ្វើការ”។
ប៉ុន្ដែ ការពិសោធរបស់ Christopher Barnes ក៏បានរកឃើញនូវផ្នែកអវិជ្ជមានរបស់ទូរស័ព្ទឆា្លតវៃ
ដែលមានប្រយោជន៍នេះ។ ទន្ទឹមនឹងការជួយដោះស្រាយបញ្ហាការងារ ប្រកបដោយប្រសិទ្ធិភាព
ទូរស័ព្ទឆា្លតវៃ ក៏ជាសត្រូវនៃដំណេករបស់អ្នកផងដែរ។ ម្យ៉ាងទៀត វាក៏បណ្ដាលឱ្យអ្នក “ឱប
ក្រសោប” ការងារច្រើនជាងមុន។
Christopher Barnes បកស្រាយថា ៖ "ទូរស័ព្ទឆា្លតវៃ ធ្វើឱ្យអ្នកពិបាកនឹងចាកចេញពីកម្មវិធីបំពេញ
ការងារ និងកម្មវិធីកំសាន្ដដ៏ច្រើន ដើម្បីគេងបានស្កប់ស្កល់”ៗ។
ការពិសោធមុននេះជាច្រើន ក៏បានបង្ហាញថា ពន្លឺពណ៌បៃតង ឬពន្លឺដែលចេញពីទូរស័ព្ទ អាចនឹង
បណ្ដាលឱ្យអ្នកបាត់បង់ដំណេក ដោយសារវាជម្រុញឱ្យរាងកាយ បញ្ចេញ melatonin ដែលជា
ជាតិគីមីម្យ៉ាង មានមុខងារគ្រប់គ្រងនាឡេកាជីវសាស្ដ្រក្នុងរាងកាយ។
ដើម្បីឱ្យបានប្រាកដជាងនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ បានធ្វើការពិសោធជារៀងរាល់ថ្ងៃ ក្នុងរយៈ
ពេល ២សប្ដាហ៍ ទៅលើមនុស្សចំនួន ៨២នាក់ ដែលមានតំណែងជាអ្នកគ្រប់គ្រង។ លទ្ធផល
បង្ហាញថា បន្ទាប់ពីប្រើប្រាស់ទូរស័ព្ទនៅពេលយប់ច្រើន ពួកគេមានការអស់កម្លាំង ឬអវត្តមានពី
កន្លែងធ្វើការជាញឹកញាប់ នៅពេលព្រឹកឡើង។
ការពិសោធផ្សេងទៀត ត្រូវបានធ្វើឡើងទៅលើបុគ្គលិកការិយាល័យចំនួន ១៦១នាក់ ដោយពួក
គេត្រូវបានពិនិត្យអំពីស្ថានភាពដំណេក មុនពេលត្រូវស្នើឱ្យប្រើប្រាស់ទូរទស្សន៍ កុំព្យូទ័រ និង
ឧបករណ៍អេឡេចត្រូនិចផ្សេងៗ នៅមុនពេលចូលគេង។
ក្រោយពីធ្វើការវិភាគ និងប្រៀបធៀប ក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញថា មិនត្រឹមតែទូរស័ព្ធ នោះ
ទេ ឧបករណ៍អេឡិចត្រូនិចដទៃ ក៏ធ្វើឱ្យដំណេករបស់អ្នក ត្រូវរអាក់រអួល ប៉ុន្ដែ ផលប៉ះពាល់ពី
ការប្រើទូរស័ព្ទ គឺមានកម្រិតខ្ពស់ជាងគេបង្អស់។
ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ដ្រ បានណែនាំថា គួរតែបិទទូរស័ព្ទ ចាប់ពីម៉ោង ៩យប់ ដើម្បីអាចគេង
បានស្កប់ស្កល់ ជួយឱ្យខួរក្បាលបានសម្រាកគ្រប់គ្រាន់ និងត្រៀមកម្លាំងសម្រាប់ធ្វើការនៅថ្ងៃ
ស្អែក។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ពេលធុញទ្រាន់ គួរតែធ្វើអ្វីខ្លះ?
ចង់រាប់អានមិត្តថ្មី ត្រូវធ្វើបែបណា?
ក្មេងពូកែពុលរថយន្ដ ត្រូវដោះស្រាយ បែបណា?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH