ជំងឺរលាកថ្លោកនោម គឺជាប្រភេទជំងឺម្យ៉ាងដែលធ្វើឱ្យថ្លោកនោម របស់លោកអ្នក រលាកថើម
ដោយសារតែ លោកអ្នកផ្ទុកទឹកនោមយូរពេក មិននោមចេញ ធ្វើឱ្យនោមទាស់ ពេលនោម
មានអាការក្តៅ ក្រហាយ ពិបាកនោម។
ដូច្នេះ ថ្ងៃនេះ យើងសូមណែនាំលោកនូវវិធីងាយៗ មួយចំនួន អាចព្យាបាលជំងឺរលាកថ្លោក
នោមឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយករុក្ខជាតិ drumsticks ៤ ទៅ ៥ ដើម ដាក់ដាំទឹក រយៈពេល ១០នាទី រួចចិត
សំបកចេញ ឱ្យស្អាត កិនឱ្យម៉ដ្ឋ រួចដាក់ក្នុងកន្រ្តង សង្កត់យកទឹក បន្ទាប់មក ផឹកទឹកនេះ ឱ្យ
បាន ១ដង ក្នុង ១ថ្ងៃ។
វិធីទី២៖ សូមយកផ្លែកត្រសក់ ចិតសំបកចេញ រួចកិនឱ្យម៉ដ្ឋ ដាក់ក្នុងកន្រ្តង សង្កត់យកទឹក
លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យ
សព្វ បន្ទាប់មកផឹកទឹកនោះ ឱ្យបាន ៣ដង ក្នុង ១ថ្ងៃ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda