បវរកញ្ញាឯករបស់ Philippines នាង Mutya Datul មានរូបរាងដ៏ស្រស់ស្អាត រង្វង់មុខស្រស់ស្រាយ
ភ្លឺថ្លា រួមនិងកត្ដាដ៏អស្ចារ្យដទៃទៀត ដូច្នេះនាងក៏បានជាប់ជាបវរកញ្ញាកំពូលរបស់ជាតិ (Miss
Supranational 2013) ឆ្នាំ ២០១៣។
រាត្រីផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញា Supranational ២០១៣ ត្រូវបានប្រារព្ធឡើងនៅវិមាន Sport
Palace ប្រទេស Belarus កាលពីថ្ងៃទី ៦ កញ្ញា។
ពិធីនេះ មានការចូលរួមពីសំណាក់បេក្ខនារី ជាស្រីស្អាត ចំនួន ៨០នាក់ មកពីតំបន់ និងប្រទេស
ជាច្រើន ជុំវិញពិភពលោក។
ស្រីស្អាតដែលទទួលបានចំណាក់ថ្នាក់ខ្ពស់បំផុតក្នុងការប្រកួតនេះ គឺបេក្ខភាពមកពីប្រទេស
Philippines នាង Mutya Johanna អាយុ ២១ឆ្នាំ កំពស់ ១,៧៣ម៉ែត្រ។
ក្រៅពីទទួលបានតំណែងជាបវរកញ្ញាឯក នាង Mutya Johanna ក៏ទទួលបានពានរង្វាន់ Miss
Personality (បវរកញ្ញាបុគ្គលិកលក្ខណៈ) ផងដែរ។
Top 3 ក្នុងការប្រកួត ពីឆ្វេងទៅស្ដាំ ៖ បវរកញ្ញាទី ២ មកពី ទួរគី , បវរកញ្ញា Philippines និងបវរ
កញ្ញាទី ៣ មកពី Mexico ។
គួររំឭកថា នាង Mutya Datul មុននេះ ធ្លាប់ទទួលបានតំណែងជាបវរកញ្ញា Supranational ប្រចាំឆ្នាំ
២០១៣ របស់ Philippines ដែលត្រូវបានប្រារព្ធឡើង កាលពីខែមេសា។
ដោយ ៖ តារា
ប្រភព ៖ VE/gulfnews