CamNews

យល់ដឹង 

អាហារ ១០ មុខជួយឱ្យសុខភាពរឹងមាំ អារម្មណ៍ស្រស់ស្រាយ ស្បែកភ្លឺផូរផង់

បន្លែ ផ្លែឈើ ១០ ប្រភេទខាងក្រោមនេះ ជាកំពូលអាហារដែលធ្វើឱ្យរាងកាយរឹងមាំ
អារម្មណ៍ស្រស់ស្រាយស្បែកផូរផង់ពិតៗ ។


១- ស្លឹកបាស
គុណសម្បត្តិរបស់ស្លឹកបាសគឺនៅត្រង់ថាវាជួយរំញ្ញោចរាងកាយឱ្យផលិតទឹកប្រមាតដើម្បី
ជួយពោះវៀនឱ្យបណ្តេញជាតិពុល ទើបរាងកាយស្រស់ស្រាយ រឹង មាំរហូត ។
២- ផ្លែប៉ោម
ប៉ោមជាផ្លែឈើមួយប្រភេទដែលជនជាតិបារាំងតែងនិយាយថា បើបានទទួលទានផ្លែប៉ោម
រាល់ថ្ងៃមិន បាច់ទៅរកគ្រូពេទ្យឡើយ ពីព្រោះប៉ោមសម្បូរទៅដោយសារធាតុផេកទីន ដែល
មានមុខងារជួយចាប់កូឡេ ស្តេរ៉ូលកុំឱ្យទៅតោងលើជញ្ជាំងសរសៃឈាម និង ជួយកម្ចាត់
លោហៈធ្ងន់ដែលលាយមកជាមួយអាហារដូចជា សារធាតុបារត សារធាតុសំណ ជាដើម។ បន្ទាប់មកវាក៏បណ្តេញពីរាងកាយ ហើយមិនតែ ប៉ុណ្ណោះវាថែមទាំងជួយការពារកុំឱ្យកើត
មហារីក ជួយសម្លាប់បាក់តេរី និង វីរុសប្រភេទខ្លះបានទៀតផង ។ ដូច្នេះបើចង់មានសម្រស់
ស្អាត សុខភាពល្អ ប៉ោមគឺជាផ្លែឈើមួយដែលអ្នកត្រូវតែមានក្នុងផ្ទះជានិច្ច ។
៣- ឃីនឆាយ
ឃីនឆាយមានរសជាតិមិនគួរឱ្យចង់ទទួលទានប៉ុន្មានឡើយ ប៉ុន្តែចំពោះរឿងគុណសម្បត្តិ
វិញអាច និយាយបានថា អស់ទាស់តែម្តង ។ ឃីនឆាយត្រូវបានគេទទួលស្គាល់យូរមក
ហើយថា ជាមេបន្លែមួយ ប្រភេទដែលជួយលាងជាតិពុលចេញពីរាងកាយ ។ ទឹកឃីនឆាយ
ជួយកាត់បន្ថយសម្ពាធឈាមឱ្យនៅកម្រិត ធម្មតា ជួយទប់ស្កាត់ការកើតកោសិកាមហារីក ជួយសម្អាតឈាម ។ អ្នកដែលចូលចិត្តជក់បារីគួរតែមាន ឃីនឆាយក្នុងទូទឹកកកជានិច្ច ពី
ព្រោះវាធ្វើឱ្យអ្នកកើនអាយុបានច្រើនឆ្នាំទៅមុខទៀត ។
៤- ផ្លែប៊័រ
សុភាពនារីទាំងឡាយប្រាកដជាបានស្គាល់ផ្លែប៊�រតាមរយៈប្រសិទ្ធភាពក្នុងការជួយបំប៉ន
ស្បែក ប៉ុន្តែគុណប្រយោជន៍របស់ប៊�រមិនមែនមានតែប៉ុណ្ណឹងទេ វាថែម ទាំងជួយកាត់
បន្ថយកូឡេស្តេរ៉ូល ធ្វើឱ្យសរសៃឈាមមានភាពរំយឺតល្អ មិនកកកស្ទះ ជួយចាប់សារធាតុ
ពុលដែលជាភ្នាក់ងារបង្កជំងឺមហារីក ជួយកម្ចាត់សារធាតុ គីមីដែលប្រមូលផ្តុំក្នុងថ្លើម ជួយ
ការពាររោគបេះដូង ចំណែកឯរឿងសក់ស្អាត ស្បែកល្អវិញ ប៊�រក៏មានចំណែកដែរ។
៥- ស្ពៃក្តោប
មិនមែនមានប្រយោជន៍ល្អត្រឹមតែទទួលទានបំបាត់ឃ្លានប៉ុណ្ណោះទេប៉ុន្តែស្ពៃក្តោបក៏ជាបន្លែ
ដែលសម្បូរទៅដោយសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី ជួយការពារមហារីក ជួយបណ្តេញ
អ័រម៉ូនប្រភេទខ្លះចេញពីថ្លើម ធ្វើឱ្យថ្លើមមានតុល្យភាព ជួយសម្អាតពោះវៀន ប្រព័ន្ធរំលាយ
អាហារ ជួយសម្លាប់វីរុស និង បាក់តេរីក្នុង ពោះវៀន។ កត្តាសំខាន់មនុស្សដែលរស់នៅក្នុង
បរិយាកាសអាប់អួនឹងបានអភិនន្ទនាការក្នុងការកម្ចាត់សារ- ធាតុពុលពីបំពង់សឺម៉ាំងដែល
បញ្ចោញផ្សែងពុលមួយមុខទៀតផង ។
៦- ក្រូចឆ្មារ
ជាតិជូររបស់ក្រូចឆ្មារមានប្រសិទ្ធភាពក្នុងការសម្អាតថ្លើមធ្វើឱ្យឈាមស្អាត ។ បើបានយក
ទឹកក្រូចឆ្មារមកផ្សំលាយជាមួយទឹកដោះគោជូររសជាតិធម្មជាតិ រួច ទទួលទានភ្លាមៗ
ក្រោយពីភ្ញាក់ពីដេកពេលព្រឹក នោះវានឹងជួយសម្រួលប្រព័ន្ធបញ្ចោញកាកសំណល់ ជួយ
លាងជាតិពុលក្នុងពោះវៀន និង ជួយសម្រកទម្ងន់បានទៀត ផង ។
៧- ពោតបារាំង
ទឹកពោតបារាំងមានគុណសម្បត្តិជួយសម្លាប់ និង កម្ចាត់បាក់តេរី និង វីរុសចេញពីប្រព័ន្ធផ្លូវ
ទឹកនោម ។ បើមានមេរោគអស់ទាំងនេះ អ្នកអាចនឹងបត់ជើង តូចមកជាឈាម មានអាការ
ឈឺពោះខ្លាំង បត់ជើងតូចមិនចេញ គ្រុន រហូតទាល់តែធ្វើឱ្យព្រួយបារម្ភ ។ ការផឹកទឹកពោត
បារាំងស្មើនឹងផឹកថ្នាំល្អៗដែលជួយធានា សុខភាពដល់រាងកាយនោះឯង ។
៨- ខ្ទឹមស
ខ្ទឹមជាឱសថបុរាណល្អមួយយូរមកហើយ ពីព្រោះវាជួយសម្អាត និង លាងសារធាតុពុល
ចេញពីឈាម និង ពោះវៀន ជួយបន្ថយសម្ពាធឈាម ទប់ស្កាត់មហារីក ជួយធ្វើឱ្យប្រព័ន្ធ
ផ្លូវដង្ហើមដំណើរការល្អ ហើយ ថែមទាំងជួយសម្លាប់សត្វល្អិតក្នុងក្រពះទៀតផង ។ ដូច្នេះ
ហើយបានជាជីដូនជីតារបស់យើងមានសុខភាព រឹងមាំខ្លាំងក្លា គឺដោយសារពួកគាត់ទទួល
ទានខ្ទឹមសស្ទើររាល់ថ្ងៃនេះឯង ។
៩- ខ្ទឹមបារាំង
អត្ថប្រយោជន៍របស់ខ្ទឹមបារាំងក៏មិនចាញ់ខ្ទឹមសប៉ុន្មានដែរ វាជួយកាត់បន្ថយកូឡេស្តេរ៉ូល
ជួយ សម្អាតឈាម ការពាររោគបេះដូង ទប់ស្កាត់មហារីកបានជាច្រើនប្រភេទ ។ មិនតែ
ប៉ុណ្ណោះវាថែម ទាំងជួយព្យាបាលរោគហឺត អាឡែកហ្ស៊ី រោគប្រព័ន្ធផ្លូវដង្ហើម រោគទឹក
នោមផ្អែម ជួយឱ្យប្រព័ន្ធ ជាតិស្ករថេរ ។ ជាងនេះទៅទៀត បើបានទទួលទានជាមួយខ្ទឹមស
ផងនោះ កាន់តែជួយឱ្យបង្កើន អាយុឱ្យយឺនយូរថែមទៀត ។
១០- ផ្លែទទឹម
ក្នុងគ្រាប់ផ្លែទទឹមបង្កប់ដោយឱសថជាច្រើន សូម្បីតែក្នុងក្បួនតម្រាពេទ្យបុរាណក៏បានឱ្យ
ដឹងថា ការ ផឹកទឹកទទឹមនឹងជួយព្យាបាលអាការរលាក បំបាត់ការឈឺចាប់បានដូចថ្នាំអារ
ស្ពីរីន ជួយលាងជាតិពុលក្នុងចរន្ត ឈាម កាត់បន្ថយការឆ្លងមេរោគ ជួយព្យាបាលរោគ
ឈឺសន្លាក់ ជួយួសម្រួលក្នុងការបត់ជើង ទប់ស្កាត់-រ៉ាឌីកាល់សេរី ជួយឱ្យស្បែកស្អាត ហើយ
ថែមទាំងជួយការពារដំណើរឆាប់ចាស់មុនវ័យបានទៀតផង ៕

ដកស្រង់ពី៖ thickfaces
ដោយ៖ រស្មី

Tags: beautyhealthlife stylefruits