ព័ត៌មានអន្តរជាតិ ៖ ជាការពិត មិនត្រឹមតែ តែកត្តាធម្មជាតិ តែប៉ុណ្ណោះទេ ដែលញ៉ាំងអោយមាន គ្រោះ ធម្មជាតិ តែពេលខ្លះ កត្តាមនុស្ស ក៏បានចួលរួមចំណែក ដូចគ្នាដែរ តួយ៉ាង ដូចករណីភ្លើង ឆេះព្រៃលើកនេះ ជាដើម បានបណ្តាលអោយមានការឆាបឆេះ យ៉ាងសន្ធោសន្ធៅ ខណៈស្ថាន ការណ៍ ពិតជាពិបាកក្នុងការគ្រប់គ្រងជាខ្លាំង ស្របពេលដែល ខណៈនេះ ក្រុមមន្រ្តីជំនាញក៏ កំពុងតែចេញប្រតិបត្តិការពិសេសរបស់ខ្លួន នេះបើយោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេ ហទំព័រសារព័ត៌មានបរទេស Chinadaily ។
ប្រភពសារព័ត៌មាន បន្តអោយដឹងថា ករណីភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយនេះ បានញ៉ាំងអោយ មានផ្សែងអួរអាប់ ពាសពេញតំបន់ ជិតទីក្រុង Los Angeles សហរដ្ឋអាមេរិក ស្របពេលដែល សមត្កកិច្ចជំនាញ ក៏កំពុងតែប្រយុទ្ធប្រឆាំង ជាមួយនឹងសោកនាដកម្ម រាលដាល ដ៏លឿននិង ខ្លាំងមួយនេះ នៅតំបន់កូនភ្នំ Glendora ក្នុងការរំលត់វា អោយខានតែបាន។ បើតាមរបាយការ ណ៍បន្តអោយដឹងថា ភ្លើងឆេះព្រៃលើកនេះ អាចកើតឡើងទៅបាន ក៏ដោយសាតែ អ្នកបោះជំរុំ បីនាក់ ប្រព្រឹត្តិដោយអចេតនា នៅក្នុងនោះ ភ្លើងរាលដាល ពិតជាខ្លាំងមែន បានបណ្តាលអោយ ផ្ទះពីរខ្នង រងនូវការខូចខាត ទាំងស្រុង ខណៈ ប្រជាជន ១ ពាន់នាក់ផ្សេងទៀត ត្រូវបង្ខំចិត្ត ជម្លៀសខ្លួនចេញពីផ្ទះសម្បែង។
គួររំឭកថា ករណីគ្រោះអគ្គីភ័យមួយនេះ បើតាមមន្រ្តីប៉ូលីស បញ្ជាក់ប្រាប់អោយដឹងថា មាន សេចក្តីរាយការណ៍ ថាមានករណីភ្លើងឆេះព្រៃ វេលាម៉ោង ៦ ព្រឹក ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Chinadaily