ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១១ នាក់បានស្លាប់បាត់បង់ជីវិត ភាគច្រើន ជនរងគ្រោះជា ស្រ្តីភេទ និងក្មេងតូចៗ ខណៈ ៧ នាក់ផ្សេងទៀត បានរងគ្រោះ ធ្ងន់ និង ស្រាល ក្រោយ ហេតុការណ៍ គ្រោះថ្នាក់ ផ្ទុះរោងចក្រផលិតផាវ នៅភាគខាងកើត ប្រទេស ឥណ្ឌា ពោល នៅក្នុង រដ្ឋ Bengal ភាគ ខាងលិច នាព្រឹកថ្ងៃព្រហស្បត្តិ៍ នេះផ្ទាល់តែម្តង នេះបើតាមការអោយដឹង ពីមន្រ្តីក្នុងស្រុក ។
រូបភាព ឯកសារ
ខណៈហេតុការណ៍ គ្រោះថ្នាក់ ផ្ទុះឆេះ រោងចក្រផលិតផាវ ខាងលើនេះ បានកើត ឡើង នៅក្នុងស្រុក Midnapore ភាគខាងលិចនោះ បើតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មនុស្ស ដែលរងគ្រោះ នោះភាគច្រើន គឺរងរបួសធ្ងន់ ស្របពេលដែល តួរលេខអ្នករងគ្រោះ អាចនឹងមានការកើនឡើង ។
របាយការណ៍ ពីមន្រ្តីប៉ូលីសក្នុងស្រុកអោយដឹងថា ម្ចាស់រោងចក្រកើតហេតុខាងលើ បាន រត់គេចខ្លួន ពីការតាមចាប់របស់អាជ្ញាធរពាក់ព័ន្ធ ក្រោយបែកធ្លាយ រឿងហេតុនៅពីក្រោយការផ លិត ផាវ គឺមាន ការផលិតគ្រាប់បែកដូចគ្នាដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ