CamNews

សុខភាព 

កំពូលរូបមន្តព្យាបាលកំចាត់ ជំងឺពពែភ្នែក បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ជំងឺពពែភ្នែក គឺជាមេរោគម្យ៉ាងដែលឆ្លងទៅលើភ្នែក ហើយវាអាចរាលដាលឆ្លងពីភ្នែកម្ខាងទៅ
ភ្នែកម្ខាងទៀតបាន ដែលប្រជាពលរដ្ឋកម្ពុជាស្គាល់ថាជាជំងឺពពែឆ្កែ។ ជំងឺពពែភ្នែក   មានរោគ
សញ្ញាដូចជា៖ មានដុះដុំពូកតូច ១ នៅជិតត្របកភ្នែក  មានអាការឈឺ ហៀរទឹកភ្នែក  និងមើល
វត្ថុផ្សេងៗ មិនច្បាស់ ភ្នែកចុះខ្សោយ។

ជំងឺពពែភ្នែក បង្កឡើងដោយបញ្ហាមួយចំនួន ដូចជា៖ ការប្រើប្រាស់គ្រឿងសម្អាងមិនត្រឹមត្រូវ
ការផាត់មុខ និងភ្នែក រួចហើយ លាងសម្អាតមិនបានស្អាត បង្កឱ្យមានមេរោគនៅជាប់នឹងភ្នែក 
និងបង្កមកពីជំងឺក្រហមភ្នែក (រោគរលាកស្បែកខាងក្នុងនៃត្របកភ្នែក) មិនមែនបណ្តាលមក
ពី
ការមើលសត្វឆ្កែទាក់គ្នានោះទេ។ល។ 

ខាងក្រោមនេះ គឺជារូបមន្តងាយៗ មួយចំនួន អាចព្យាបាលកំចាត់ជំងឺពពែភ្នែក បានយ៉ាងឆាប់
រហ័ស ដោយធម្មជាតិ។


វិធីទី១៖ សូមយកទឹក ៣០០មីលីលីត្រ លាយជាមួយនឹងគ្រាប់ធញ្ញជាតិ coriander ២ស្លាបព្រា 
បាយ ដាក់ដាំទឹក ឱ្យពុះរយៈពេល ១៥នាទី ទៅ ២០នាទី  ទុកឱ្យត្រជាក់  រួចប្រើទឹកនេះ  លាង
សម្អាតភ្នែក កន្លែងដែលមានកើតពពែភ្នែក ឱ្យបាន ២ដង ក្នុង ១ថ្ងៃ ជាការស្រេច។

វិធីទី២៖ សូមយកតែ ១កញ្ចប់តូច (សម្រាប់ឆុងទឹកផឹក ១ពេល)  ជ្រលក់ទៅក្នុងទឹក  ១កែវ  រួច
យកទឹកនោះ ដាក់នៅលើភ្នែកកន្លែងដែលកើតពពែភ្នែក រយៈពេល៥នាទី។ សូមព្យាបាលតាម 
វិធីនេះ ឱ្យបាន ៥ដង ក្នុង ១ថ្ងៃ ជាការស្រេច។ វិធីនេះ នឹងជួយព្យាបាលកំចាត់ជំងឺពពែភ្នែក ឱ្យ
ជាសះស្បើយ បានយ៉ាងឆាប់រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: health Natural Ayurvedic Home Remedies for Stye