CamNews

កីឡាអន្តរជាតិ 

Palace ស្នើសុំ Holloway មកដឹកនាំក្រុមរបស់ខ្លួន


អង់គ្លេស៖ ក្រុមបាល់ទាត់ Crystal Palace បានធ្វើការស្នើសុំជាផ្លូវការដល់ក្រុមបាល់ទាត់
Blackpool ដើម្បីឲ្យ លោក Ian Holloway មកធ្វើជាអ្នកដឹកនាំក្រុមរបស់ខ្លួន។

រូបភាព៖ លោក Ian Holloway

សូមបញ្ជាក់ថា លោក Ian Holloway មានវ័យ ៤៩ឆ្នាំហើយ គឺជាអ្នកដឹកនាំក្រុមបាល់ទាត់
Blackpool តាំងពី ឆ្នាំ២០០៩ មកម្លេះ ហើយលោកបានដឹកនាំក្រុមទទួលបានជើងឯកក្នុង
ការប្រកួតកន្លងមកដែរ។  ចំណែកឯអ្នកដឹកនាំក្រុមបាល់ទាត់  Crystal Palace   គឺលោក
Dougie Freedman បានផ្តូរទៅដឹកនាំក្រុមបាល់ទាត់ Bolton វិញតាំងពីខែតុលាមកម្លេះ។

លោកនាយកគ្រប់គ្រងក្រុម Crystal Palace បានមានប្រសាសន៍ថា “ការស្នើសុំបានធ្វើ
ឡើងហើយ ក៍ប៉ុន្តែពុំទាន់ចេញជាលទ្ធផលសំរេចណាមួយនៅឡើយ”៕

ដោយ៖ តុលា

ប្រភព៖ bbc


Tags: sport football