ឲ្យឈាមហូរទៅកាន់ខួរក្បាលបានល្អដែលបញ្ហានេះអាចជួយទប់ស្កាត់ការកើតជំងឺវិកលចរិត
ក្នុងជីវិតពេលអនាគត។
អត្ថប្រយោជន៍សុខភាពនៃរបបអាហារដែលសំបូរទៅដោយ Omega-3 ជាអាស៊ីដខ្លាញ់មួយ
ប្រភេទដែលមាននៅក្នុងខ្លាញ់ត្រីបានក្លាយជាការសង្ស័យយូរមកហើយ។ លទ្ធផលនៃការ
សិក្សាចំនួន២លើកចំពោះប្រសិទ្ធភាពរបស់វាលើមនុស្សក្មេងៗបានបង្ហាញថា វាអាចធ្វើឲ្យ
ប្រសើរឡើងនូវពេលវេលាប្រតិកម្មចំពោះអ្នកមានអាយុពី១៨ទៅ ៣៥ឆ្នាំបានយ៉ាងល្អ ជា
ពិសេសជួយកាត់បន្ថយកម្រិតនៃការហត់នឿយផ្លូវចិត្តបន្ទាប់ពីធ្វើការងារពិបាកពេញមួយថ្ងៃ
រួចមក។
បើទោះបីលទ្ធផលទាំងឡាយបង្ហាញថា ទទួលទានផលិតផលសុខភាពពីធម្មជាតិពីខ្លាញ់ត្រី
អាចមិនមានផលប៉ះពាល់លើកកត្តាផ្លូវចិត្តរបស់មនុស្សក្មេងៗក៏ដោយ ប៉ុន្តែអ្នកស្រាវជ្រាវ
របស់សាកលវិទ្យាល័យ Northumbria University ប្រទេសអង់គ្លេសនិយាយថា ការជម្រុញ
ឲ្យឈាមហូរទៅខួរក្បាលបានគ្រប់គ្រាន់វាសំខាន់ណាស់សម្រាប់មនុស្សចាស់។
វេជ្ជបណ្ឌិតហ្វ៊ីឡីបប៉ា ជែកសុន អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ៖ �ការរកឃើញទាំង
នេះអាចមានការជាប់ទាក់ទងសម្រាប់តួនាទីផ្លូវចិត្តពេលក្រោយក្នុងជីវិត។ ភស្តុតាងលើកនេះ
បានបង្ហាញថា ការទទួលទានខ្លាញ់ត្រីជាប្រចាំប្រហែលជាអាចទប់ស្កាត់ការចុះអន់ថយនៃ
ការយល់ដឹងនិងភាពវិកលចរិតបាន�។ ក្នុងពេលឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវមានផែនការ
បង្កើតការសិក្សាមួយលើមនុស្សអាយុពី ៥០ ទៅ ៧០ឆ្នាំដែលប្រើប្រាស់ Omega-3៕
ប្រភព៖ thickfaces
ដោយ៖ រស្មី