CamNews

យល់ដឹង 

យុវវ័យចូលចិត្តថតរូបលើកម្រាមដៃពីរ

អ្នកប្រាកដជាធ្លាប់បានថតរូបស្ទីលលើកម្រាមដៃពីរ ឬក៏ធ្លាប់ឃើញមិត្តភ័ក្ដថតរូបធ្វើកាយវិការ
បែបនេះ តើអ្នកយល់ថាស្ទីលថតរូបដូច្នេះមានន័យយ៉ាងណា?

នៅក្នុងយុគសម័យជឿនលឿននាពេលបច្ចុប្បន្ន ស្ទីលថតរូបត្រូវបានយុវវ័យចម្លងពីគ្នាទៅវិញ
ទៅមក ដោយយកតម្រាបតាមស្ទីលរាប់មិនអស់របស់អ្នកសិល្បៈ ជាពិសេសតារាកំពុងពេញ
និយម។ ប៉ុន្ដែគេសង្កេតឃើញថា ក្នុងចំណោមស្ទីលថតរូបទាំងឡាយ មានតែកាយវិការលើក
ម្រាមដៃពីរតែប៉ុណ្ណោះដែលត្រូវបានគេស្គាល់ច្រើន។ តើស្ទីលលើកម្រាមដៃពីរនេះបង្ហាញប្រាប់
ពីប្រការអ្វីខ្លះ?

យុវវ័យភាគច្រើនយល់ថា ការថតរូបដោយប្រើកាយវិការលើកម្រាមដៃពីរបែបនេះគឺគ្រាន់តែជា
ស្ទីលមួយតែប៉ុណ្ណោះ វាមិនបង្ហាញពីអ្វីនោះទេ ម្យ៉ាងទៀត ស្ទីលនេះត្រូវគេនិយមច្រើនដូច្នេះចេះ
តែធ្វើតាមគេ។ ចំណែកយុវវ័យមួយចំនួនទៀតយល់ថា ការថតស្ទីលខាងលើប្រាកដជាមាន
មួលហេតុ គេសង្កេតឃើញថា អ្នកដែលថតរូបបែបនេះភាគច្រើនជាអ្នកមិនទាន់រៀបការ ពួកគេ
អាចកំពុងមានស្នេហា ឬក៏មិនទាន់មានសង្សារ គេកម្រឃើញអ្នកមានគ្រួសាររួចហើយ ថតរូបបែប
នេះណាស់។ ដូច្នេះស្ទីលនេះអាចបង្ហាញថា គឺជាការបញ្ជាក់ពីភាពនៅលីវរបស់ពួកគេ។ 

ចំណែកអ្នកវិញ ការថតស្ទីលលើកម្រាមដៃពីររបស់អ្នក តើមានន័យយ៉ាងណាដែរ?

មើលចុះ គង់ រដ្ឋា ក៏ស្រឡាញ់កាយវិការនេះ

ទៅទស្សនាប្រសាទ ក៏ឆ្លៀតប្រាប់គេពីថានៅលីវ

អ្នកនិពន្ធរូបនេះក៏ចេះប្រើស្ទីលលើកម្រាមពីរដែរ

បែបនេះ មានន័យយ៉ាងណា?

 

សូម្បីតែស៊ុនអ៊ូខុងក៏ចូលចិត្តស្ទីលនេះដែរ

ដោយ ៖ សូរីយ៉ា


Tags: photo picture style youth