គិតមកត្រឹមថ្ងៃសៅរ៍ ទី៣ ខែធ្នូ នេះចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ស្ពាននៅឥណ្ឌូនេស៊ី
បានកើនឡើងដល់២១នាក់ហើយនេះបើតាមសារពត៌មានដែលចេញផ្សាយដោយភ្នាក់ងារ
គ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស។
មនុស្ស១៩នាក់ទៀតនៅតែបន្តបាត់ខ្លួន ហើយមកដល់ពេលនេះប៉ូលីសនៅតែមិនទាន់កត់
សំគាល់បានទៅលើមូលហេតុនៃការបាក់ស្ពាននេះនៅឡើយទេ។
គួរបញ្ជាក់ថាស្ពានប្រវែង៧០០មែត្រត្រូវបានរលំបាក់នៅវេលាម៉ោង១៦៖២០នាទីម៉ោងនៅ
ក្នុងប្រទេសឥណ្ឌូនេស៊ីនៅពេលដែលចរាចរណ៍កំពុងតែមានភាពមមាញឹកនៅលើស្ពាន គូប ផ្សំជាមួយនឹងការកំពុងជុសជុលផងដែរ។ប្រធានគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី
បាននិយាយថានៅពេលកើតហេតុមានរថយន្តចំនួន១៥គ្រឿងនឹងម៉ូតូប៉ុន្មានគ្រឿងប៉ុណ្ណោះ
នៅលើស្ពាន។យ៉ាងហោចណាស់បុគ្គិលិកជួសជុលស្ពានចំនួន៦នាក់ត្រូវបានបាត់ខ្លួនផង
ដែរ៕
ដោយ
វឌ្ឍនា