ភ្នែកគឺជាទ្វារនៃបេះដូង ហើយក៏ជាមជ្ឈមណ្ឌលនៃរាល់ការយកចិត្តទុកដាក់ផងដែរ។ ការ
ថែរក្សាភ្នែកមិនត្រឹមតែជួយអោយអ្នកមានកម្លាំងភ្នែកល្អប៉ុណ្ណោះទេ តែថែមទាំងជួយលើក
សម្រស់របស់អ្នកបានថែមមួយកំរិតទៀតផង។
១- បំប៉នភ្នែក ៖
របបអាហារមួយដែលល្អ សម្រាប់ភ្នែកទាំងគូ គឺរបបអាហារដែលមានវីតាមីន និងជាតិរ៉ែច្រើន ជាពិសេសវីតាមីន a និង e ។ ប្រភេទអាហារដែលសម្បូរជីវជាតិ a និង e ព្រមទាំងជីវជាតិ
ផ្សេងៗទៀតដែលជំនួយដល់ភ្នែក មានដូចជា ល្ហុង ទំពាំងបាយជូ ការ៉ុត ប៉េងប៉ោះ និងបន្លែ
ស្រស់ពណ៌បាយតង។ ទាំងនេះ គឺជាប្រភេទអាហារដែលមាន វីតាមីន a,b,c អាស៊ីតហ្វូលិក
សេលែន និងស័ង្កសី។
ដើម្បីបន្ថយឥទ្ធិពលអាក្រក់ពីកុំព្យូទ័រមកលើភ្នែកអោយបានជាអតិបរិមា អ្នកគួរតែរៀបចំដាក់
កុំព្យូទ័រ ត្រង់ទីដែលមានពន្លឺសមស្រប មិនត្រូវអោយភ្លឺ ឬងងឹតពេកនោះដែរ។
៣- ចៀសវាងផ្សែងបារី ៖
ផ្សែងបារី មិនត្រឹមតែជាមូលហេតុមួយដែលនាំអោយមានគ្រោះថ្នាក់ផ្សេងៗ ដល់សុខភាព
ប៉ុណ្ណោះទេ តែវាក៏ជាឃាតករធ្វើអោយមានស្នាមជ្រីវជ្រួញនៅរង្វង់ជុំវិញភ្នែក ធ្វើអោយមើល
ទៅដូចជាចាស់ជាងវ័យ បើទោះជាអ្នកមានអាយុប៉ុន្មានក៏ដោយ។
២- ចៀសវាងនៅមុខកុំព្យូទ័រយូរពេក ៖
ធ្វើការជាមួយកុំព្យូទ័រយូរពេក គឺជាមូលហេតុដែលនាំឲ្យភ្នែកហត់នឿយ ស្ងួត និង ថាមពល
របស់ភ្នែកត្រូវថយចុះ។ ដូច្នេះ ដើម្បីជួយដល់ភ្នែក អ្នកគួរតែសម្រាកអោយបាន ១៥ នាទី
បន្ទាប់ធ្វើការជាមួយកុំព្យូទ័រ ដោយធ្មេចភ្នែកសម្រាក ឬសម្លឹងទៅឆ្ងាយ ទីដែលមានដើមឈើ
ពណ៌ខៀវជាដើម។
៤- ប្ដូរវ៉ែនតា ៖
ចូរកុំកំណាញ់ខ្លាំងពេក ចំពោះការចំណាយសម្រាប់សុខភាព។ គួរតែប្ដូរវ៉ែនតាចេញ កុំប្រើ
ប្រាស់វែនតាតែមួយក្នុងរយៈពេលច្រើនឆ្នាំ ព្រោះភ្នែកអាចត្រូវបានឆ្លងរោគដោយសារវ៉ែនតា
ចាស់របស់អ្នក។
មិនត្រូវពាក់វ៉ែនតាជាប់តាំងពីក្រោកពីគេងពេលព្រឹក រហូតដល់ពេលយប់ ចូលគេងនោះ
ទេ ព្រោះវ៉ែនតាត្រូវបានផលិតឡើងដោយគុណភាព និងសុវត្ថិភាពត្រឹមតែ ១២ម៉ោងប៉ុណ្ណោះ សម្រាប់ការពាក់ម្ដងៗ។
៥- មិនត្រូវធ្វើខ្ញឹងចញ្ចើម ៖
បែបនេះនឹងធ្វើអោយស្បែកជុំវិញភ្នែកកាន់តែជ្រីវជ្រួញខ្លាំងឡើង។ ប៉ុន្តែនេះ គឺជាទម្លាប់ យ៉ាងធម្មតាបំផុតដែលយើងតែងជួបប្រទះ។ ប្រសិនបើអ្នកមានទម្លាប់អាក្រក់នេះ ចូរប្រញាប់
បំបាត់វាចោលឲ្យអស់ ដើម្បីសម្រស់ភ្នែករបស់អ្នក។
៦- មិនត្រូវប៉ះពាល់ភ្នែកមុនចូលគេង ៖
អំឡុងពេលប៉ុន្មាននាទីមុនការចូលគេង អ្នកគួរតែទុកឲ្យភ្នែកមានសេរីភាព។ ប្រការនេះ
មានន័យថា មិនត្រូវប្រើប្រភេទម៉ាស្ការ៉ាណាមួយ ដើម្បីលាប ឬតុបតែងលំអភ្នែក មុនពេល
ចូលគេង។ ការប្រើម៉ាស្ការ៉ាជាញឹកញាប់ពេក នឹងបណ្ដាលឲ្យត្របកភ្នែកត្រូវយារធ្លាក់មិន
ខាន។
៧- គេងអោយគ្រប់គ្រាន់ ៖
ការបាត់បង់ដំណេក នឹងធ្វើអោយភ្នែកទាំងគូរបស់អ្នកក្លាយទៅជាជ្រៅ និងខ្មៅជុំវិញរង្វង់
ភ្នែក។ ដូច្នេះដើម្បីការពារបញ្ហានេះ អ្នកត្រូវតែធ្វើយ៉ាងណារក្សាដំណេកអោយបានល្អ ទាំង
គុណភាព និងបរិមាណ។ ជាមធ្យមក្នុងមួយថ្ងៃ អ្នកគួរតែគេងអោយបានស្កប់រយៈពេល ៨ ទៅ
១២ ម៉ោង។
៨- ធ្វើលំហាត់ប្រាណអោយភ្នែក ៖
ភ្នែករបស់យើងក៏ដូចជារាងកាយដែរ គឺវាត្រូវការការហាត់ប្រាណ។ ការធ្វើលំហាត់ប្រាណ
អោយភ្នែក វាជួយធ្វើអោយឈាមត្រង់ម្ដុំភ្នែក ដំណើរការបានល្អ ជួយកែសម្រួលប្រព័ន្ធភ្នែក។
វិធីធ្វើលំហាត់ប្រាណអោយភ្នែក គឺសាមញ្ញបំផុត អ្នកគ្រាន់តែសម្លឹងទៅបរិយាកាស ធំទូលាយ
នៅខាងក្រៅ ដែលមានដើមឈើពណ៌ខៀវស្រងាត់ ឬក៏អាចបើធ្មេចបើកៗ ភ្នែកក្នុងរយៈពេល
ពី ១ ទៅ ២នាទី ដើម្បីបង្កើនល្បឿនឈាមរត់ បំបាត់ភាពហត់នឿយ និងធ្វើអោយភ្នែកបានធូរ
ស្រាល។
វិធីមួយទៀតនោះ គឺដៃម្ខាងកាន់ប៉ិចមួយដើមដាក់ចំពីមុខភ្នែក ហើយដាក់ត្រង់ទៅមុខ រួចភ្នែក
ត្រូវសម្លឹងអោយចំ បន្ទាប់មកទាញប៉ិចមកជិតភ្នែកបន្តិចម្ដងៗ រហូតដល់មានអារម្មណ៍ ថា មិនអាចប្រមូលកម្លាំងសម្លឹងទៅលើប៉ិចទៀតបាន។ ធ្វើបែបណាអោយបាន ១០ដង ជាការ
ស្រេច។
៩- ប្រើក្រែមបំប៉នភ្នែករាល់ល្ងាច ៖
ស្បែកត្រង់ជុំវិញភ្នែកត្រូវការបំប៉ន ដើម្បីបន្ថយភាពជ្រីវជ្រួញរបសវា។ បច្ចុប្បន្នក្នុងទីផ្សារមាន
ប្រភេទក្រែមថែរក្សាភ្នែកជាច្រើនដូចជា ប្រភេទជែល និងក្រែមជាដើម អ្នកអាចជ្រើសរើស
បាន។
១០- មិនត្រូវប្រើសារជាតិស្រវឹង ៖
ការប្រើផលិតផលដែលមានជាតិអាកុល ដូចជា ស្រា ស្រាបៀរ គឺជាមូលហេតុដែលនាំអោយ
កើតស្នាមជាំខ្មៅនៅក្រោមភ្នែក។ ប៉ុន្តែវាមិនមែនអាក្រក់ទាំងស្រុងទេ។ វានឹងក្លាយជាកាំបិត
មុខពីរ លុះត្រាតែអ្នកប្រើវាក្នុងកំរិតច្រើនតែប៉ុណ្ណោះ។ ប្រសិនបើ ហូបស្រាក្រហមមួយកែវ
មួយថ្ងៃ វាមិនត្រឹមតែធ្វើអោយបេះដូងដើរបានល្អនោះទេ តែវាអាចជួយអោយអ្នកបានគេង
ស្រួល ហើយភ្នែករបស់អ្នកក៏បានស្រស់ថ្លាផងដែរ។
១១- ពាក់វ៉ែនតាខ្មៅពេលប្រឈមមុខនឹងកំដៅថ្ងៃ ៖
ដើម្បីការពារភ្នែកពេលចេញក្រៅផ្ទះ អ្នកគួរតែពាក់វ៉ែនតា ព្រោះកាំរស្មី u v a និងu v b ពីព្រះ
អាទិត្យ ជាមូលហេតុនៃជម្ងឺមហារីកស្បែក និងបន្ថយថាមពលភ្នែកទៀតផង។ ដូច្នេះអ្នកត្រូវ
ចៀសវាងការប្រឈមនឹងពន្លឺព្រះអាទិត្យដោយភ្នែកផ្ទាល់។
១២- ម៉ាសសម្រាប់ភ្នែក ៖
ការបាត់បង់ដំណេក គឺជាមូលហេតុនៃបញ្ហាជាច្រើនសម្រាប់ភ្នែក ជាពិសេសភាពជាំខ្មៅជុំវិញ
ភ្នែក។ នៅពេលមានបញ្ហានេះកើតឡើង អ្នកគួរតែប្រើត្រសក់ផ្អរបិទលើភ្នែកដោយចិតជា
ចំណិតស្ដើងៗ រួចត្រាំទឹកកកជាមុន។ រយៈពេលបិទ គឺពី ១៥- ២០នាទី។ អ្នកប្រាកដជាឃើញ
ប្រសិទ្ធិភាពរបស់វាមិនខាន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ aav/medicinenet