CamNews

គ្រោះរញ្ជួយដីផ្ទួនៗនៅឥណ្ឌូនេស៊ី

គ្រោះរញ្ជួយដីចំនួន២បានកើតឡើងផ្ទួនៗនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលការរញ្ជួយទី
១បានកើតឡើងនៅវេលាម៉ោង ១៨៖៥៣នាទី ថ្ងៃអាទិត្យ ដែលមានរង្វាស់ ៥.៤រ៉ិចទ័រ
វាយប្រហារមកលើខេត្ត Papua ក្នុងជំរៅ ៤១.៦០គីឡូមែត្រ។
នឹងការរញ្ជួយទី២បានកើតឡើងនៅវេលាម៉ោង ២១៖៤៥នាទីយប់ថ្ងៃអាទិត្យ ដែលមាន
រង្វាស់ ៥.២រ៉ិចទ័រ ស្ថិតនៅក្នុងកោះ Seram ក្នុងជំរៅ ១៨១.៦០គីឡូមែត្រ។
ថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើតឡើងនូវគ្រោះរញ្ជួយធម្មជាតិយ៉ាងច្រើនរួម
មានបាក់ដី, ទឹកជំនន់, នឹងជាពិសេសនោះគឺរញ្ជួយដីដែលបានបានកើតឡើងស្ទើររៀងរាល់ថ្ងៃនៅក្នុងប្រទេស
នេះ។ ម្យ៉ាងទៀតគ្រោះបាក់ស្ពានដែលកើតឡើងថ្មីៗនេះក៏បានសំលាប់ប្រជាជនចំនួន
២១នាក់ផងដែរ៕

ដោយ វឌ្ឍនា

Tags: indonesiaearthquakedouble