CamNews

ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ទឹកជំនន់រយះពេលខ្លី នៅឥណ្ឌូនេស៊ីកើនឡើងដល់៥នាក់

ចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់ទឹកជំនន់រយះពេលខ្លីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើត
ឡើងដល់៥នាក់ហើយដែលពួកគេជាប្រជាពលរដ្ឋរស់នៅក្នុងភាគកណ្តាលខេត្ត Sulawesi
នេះបើតាមការចេញផ្សាយរបស់សារពត៌មានឥណ្ឌូនេស៊ី។
លោក Sutopo Purwo Nugroho ប្រធានមជ្ឍមណ្ឌលឯកសារ, ពត៌មាន, ទំនាក់ទំនងសារ
ធារណៈ នឹងគ្រប់គ្រង់គ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ីបាននិយាយថា គ្រោះទឹកជំនន់
រយះពេលខ្លីមួយនេះបានវាយប្រហារមកលើភូមិ Bolapapu ដែលស្ថិតក្នុងភាគកណ្តាលខេត្ត
Sulawasi កាលពីថ្ងៃសៅរ៍ ដែលមកដល់ពេលនេះមនុស្សម្នាក់នៅតែបន្តបាត់ខ្លួន។
ក្នុងគ្រានោះដែរ, ប្រជាជន ៤១២នាក់បានភៀសខ្លួន, ផ្ទះ ៣៦ខ្នងត្រូវបានបំផ្លាញ, ១៤៧ខូច
ខាតធ្ងន់ធ្ងរ នឹង៤៦ខ្នងខូចខាតតិចតួច។ សាលារៀន នឹងទីលានប្រជុំមួយកន្លែងក៏ត្រូវបាន
បំផ្លាញផងដែរ៕

ដោយ វឌ្ឍនា

Tags: floodindonesiaflash