CamNews

កីឡាអន្តរជាតិ 

ទស្សនាវីដេអូ Man City លេងយ៉ាងម៉េច ទើបទម្លាក់ Chelsea បានដោយស្រួល (Video Inside)

ក្រុងមែនឆេស្ទើៈ ការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើ ក្រុមភ្ញៀវតោខៀវ Chelsea ពីសំណាក់ក្រុមម្ចាស់ ផ្ទះមេឃខៀវ Manchester City បានធ្វើឲ្យក្រុមរបស់លោក Jose Mourinho អស់និស្ស័យត្រឹមវគ្គ១៦ ក្រុម ចុងក្រោយនេះតែម្តង បន្ទាប់ពីបរាជ័យដោយលទ្ធផលបច្ចេកទេស ០-២ យប់មិញក្នុងព្រឹត្តិការណ៍ ពាន រង្វាន់ FA Cup របស់អង់គ្លេស ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Etihad ទឹកដីរបស់រងជើងឯកឆ្នាំទៅ Man City កូនក្រុមរបស់ លោក Mourihno រកមិនបាន សូម្បីតែមួយគ្រាប់សោះ មិនសំណាងល្អដូចកាលពី ៣សប្តាហ៍មុនឡើយ ដោយបានឈ្នះ ១-០ នោះចេញពីជើងរបស់កីឡាករខ្សែការពារ Branislav Ivanovic ហើយការប្រកួតក្នុង វគ្គចាញ់ធ្លាក់យប់មិញ នេះដែរមាន គម្លាតដាច់គ្នាយ៉ាងខ្លាំង បន្ទាប់ពីកីឡាករខ្សែបម្រើជនជាតិបារាំង Samir Nasri បន្ថែមគ្រាប់ទី២ ទៀតនៅ នាទី៦៧ បន្ទាប់ពីមិត្តរួមក្រុមខ្សែប្រយុទ្ធ Stevan Jovetic ស៊ុត គ្រាប់នាំមុខទី១នៅនាទី១៧មក ។

Chelsea ខំវាយសម្រុកខ្លាំងណាស់ដែរ និងប្តូរយុទ្ធសាស្រ្តជាច្រើនលើកច្រើនសារ តែនៅធ្វើមិនបាន សម្រេចដដែល ខណៈដែលខ្សែការពារបានដឹងម៉ូ ក៏ដូចជាសង្វាក់នៃការលេងរបស់ខ្សែប្រយុទ្ធ និង ខ្សែបម្រើកីឡាករ Chelsea ទើបទប់ ទល់បានល្អបែបនេះជាមួយនឹងការរៀបចំរបាំងការពារដ៏រឹងមាំ ។

សូមបញ្ជាក់ថា នៅពេលនេះមាន ៣ក្រុមហើយបានឡើងទៅឈរចាំមុនក្នុងវគ្គ ៨ក្រុមចុងក្រោយ ក្នុង នោះមាន Man City បន្ទាប់ពីឈ្នះ Chelsea ២-០ ។ ក្រុមឆ្មាខ្មៅ Sunderland បន្ទាប់ពីទម្លាក់ Southampton ១-០ និងក្រុម ការពារតំណែង ជើងឯកឆ្នាំទៅ Wigan Athletic ក្រោយពីប្រកួតឈ្នះ Cardiff City ២-១នៅយប់មិញដូចគ្នា ដោយត្រូវរង់ចាំ៥ក្រុមទៀត ក្នុ្ងងខណៈប្រកួតបន្តនៅរាត្រីនេះ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: FA Cup 2014 Man City Chelsea Football Sport