CamNews

សង្គមកាន់តែរីកចម្រើន មនុស្សកាន់តែខ្លាច និងព្រងើយកន្ដើយ?

ប៉ុន្មានថ្ងៃកន្លងមកនេះ វីដេអូខ្លីបស្ដីពីការព្រងើយកន្ដើយរបស់អ្នកធ្វើដំណើរចំពោះនារីម្នាក់
ដែលត្រូវបានចាក់ ២៨កាំបិត នៅប្រទេស ចិន នោះកំពុងធ្វើអោយកក្រើកដល់សាធារណ
មតិជាតិនៃប្រទេសនេះ។


ខ្លីបវីដេអូដែលមានចំណងជើងថា �ព្រហើន ហ៊ានសម្លាប់មនុស្សតាមផ្លូវក្នុងក្រុង� ត្រូវបាន
គេចែកចាយដោយល្បឿនលឿនជាទីបំផុតក្នុងបណ្ដាយសង្គមចិន។ ខ្លីបវីដេអូ នេះបង្ហាញ
ថា កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ៣០វិច្ឆិកា មានបុរសម្នាក់អាយុប្រមាណជា ២៥ឆ្នាំ បាន
ដើរសំដៅចូល និងវាយប្រហារលើនារីម្នាក់ដែលកំពុងដើរឆ្លងផ្លូវ។ បុរសនោះ បានទាញ និង
ដណ្ដើមយកកាបូបស្ពាយរបស់នារីនោះ។ នារីម្នាក់នោះ បានព្យាយាមដណ្ដើមកាបូបរបស់
ខ្លួនមកវិញ ប៉ុន្ដែបុរសនោះនៅតែមិនលែងដៃ។ បន្ទាប់ពីការប្រទង់ប្រទាញគ្នាជិត ១០វិនាទី
បុរសម្នាក់នោះ បានដកកាំបិត និងចាក់ទៅលើនាង ៤កាំបិត(ឆិក ៗៗ)ផ្ទួនៗគ្នា បណ្ដាល
អោយនាងដួលដេកទៅលើដី។

ពេលនោះ មានមនុស្សពីរនាក់កំពុងដើរឆ្លងផ្លូវ ប៉ុន្ដែពួកគេបានឈរនៅស្ងៀម មើលហេតុ
ការណ៍នោះ។ ជនល្មើសនេះ បានបន្ដប្រើកាំបិតចាក់ទៅលើនារីនោះថែមជាច្រើនកាំបិតទៀត
នារីរងគ្រោះ បានព្យាយាមស្រែកអោយគេជួយ ប៉ុន្ដែមនុស្សពីរនាក់នៅក្បែរនោះមិនបានធ្វើ
អន្ដរាគមន៍ ឬហៅនគរបាលនោះទេ ពួកគេបានដើរចេញពីកន្លែងកើតហេតុដោយស្ងាត់
ស្ងៀម។

ជនអមនុស្សនេះក៏បានចាក់នារីនោះ ប៉ុន្មានកាំបិតទៀត រហូតដល់នាងដេកដួលក្នុងថ្លុក
ឈាម...

ឃាតកម្មនេះត្រូវបានគេកំណត់បានថា កើតឡើងនៅក្នុងស្រុក Hoai Nhon ខេត្ត Shanxi
ប្រទេស ចិន។ អំពើឃាតកម្មនេះបានធ្វើអោយអ្នកលេងអ៊ីធើរណែត មានការភ្ញាក់ផ្អើល
ចំពោះសកម្មភាពយ៉ាងសាហាវព្រៃផ្សៃរបស់ជនល្មើសគ្មានខួរក្បាលនោះ ព្រមទាំងសំដែង
ការអាណិតអាសូរចំពោះនារីរងគ្រោះនោះ និងស្ដីបន្ទោសទៅលើអ្នកធ្វើដំណើរដែលបាន
ឃើញហេតុការណ៍នោះផងដែរ។ ក្រុមអ្នកលេងអ៊ីនធើរណែត ក៏បានចោទជាសំណួរ ទៅលើ
ទំនាក់ទំនងរវាងជនល្មើស និងនារីរងគ្រោះ ព្រមទាំងបានបញ្ចេញសេចក្ដីក្ដៅក្រហាយ
ចំពោះមនុស្សពីរនាក់ដែលបានឃើញហេតុការណ៍ ប៉ុន្ដែមិនបានជួយអ្វីសោះ និងទុកអោយ
នារីដ៏គួរអាណិតនោះស្លាប់យ៉ាងវេទនានៅលើផ្លូវ។

អ្នកលេងអ៊ីធើរណែតមួយចំនួន បានយល់ថា ឃាតកម្មនេះអាចបណ្ដាលមកពីភ្លើងប្រច័ណ្ឌ
ហើយជនល្មើសនោះអាចជាប្ដី ឬជាមិត្ដប្រុសរបស់នារីរងគ្រោះ។ ប៉ុន្ដែមនុស្សមួយចំនួន
ផ្សេងទៀត និយាយថា នេះជាអំពើសម្លាប់មនុស្សប្លន់យកទ្រព្យ ឬថាបុរសនោះជាមនុស្ស
វិកលចរិត។

គួរបញ្ជាក់ថា កន្លែងកើតហេតុនេះនៅមិនឆ្ងាយពីការិយាល័យនគរបាលប៉ុន្មាន ប៉ុន្ដែរហូតដល់
១០នាទីក្រោយការកើតហេតុ គេនៅតែមិនទាន់ឃើញមាននគរបាលណាម្នាក់មានវត្តមាននៅ
កន្លែងកើតហេតុនោះឡើយ។

កាលពីរសៀលថ្ងៃទី ៥ធ្នូរ នៅពេលក្រុមអ្នកយកព័ត៌មានហៅទូរស័ព្ទទៅកាន់ការិយាល័យនគរ
បាល ទើបបានដឹងថា ក្នុងថ្ងៃកើតហេតុនោះក្រុមនគរបាលបានចាប់បានជនល្មើសមកផ្ដន្ទា
ទោសតាមច្បាប់ ចំណែកនារីរងគ្រោះ បន្ទាប់ពីយកទៅដល់មន្ទីរពេទ្យ នាងក៏បានដាច់ខ្យល់
ស្លាប់ ដោយសារហូរឈាមច្រើនពេក។

ជនល្មើសម្នាក់នោះមានឈ្មោះថា លី ស្វីកឿង អាយុ ២៤ឆ្នាំ នៅស្រុក Hoai Nhon ខេត្ត Shanxi មានមុខរបរមិនច្បាស់លាស់។ ចំណែកនារីរងគ្រោះត្រកូលស៊ូ អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងខេត្តជាមួយគ្នា។ ការស៊ើបអង្កេតដំបូងបានអោយដឹងថា ជនល្មើស និងនារីរងគ្រោះមិនមែនជាប្ដីប្រពន្ធ ឬសង្សារនោះទេ ពួកគេមិនបានស្គាល់គ្នាឡើយ។ ប៉ុន្ដែ ក្រុមនគរបាលនិយាយថា បុរសនេះអាចនឹងមានជម្ងឺសរសៃប្រសាទ។ បច្ចុប្បន្ន នគរបាលកំពុងបន្ដស៊ើបអង្កេតពីករណីឃាតកម្មនេះ។

មនុស្សភាគច្រើនយល់ថា សកម្មភាពរបស់ជនល្មើសនោះពិតជាគួរអោយស្អប់ ប៉ុន្ដែការមិន
អើពើរបស់អ្នកដើរផ្លូវទាំងនោះ ដែលឃើញស្លាប់មិនជួយគឺជាអំពើសាហាវមួយដែរ។
មនុស្សមួយចំនួនយល់ថា ដើម្បីការពារខ្លួន និងអ្នករងគ្រោះ ល្អបំផុតគឺត្រូវរាយការណ៍
ដល់នគរបាល។

គួររំឮកផងដែរថា ប៉ុន្មានខែចុងក្រោយនេះ ប្រទេសចិនត្រូវបានគេកត់សំគាល់ឃើញថា
មានអំពើជាច្រើនដែលទាក់នឹងនឹងបញ្ហាអាយុជីវិត និងការមិនអើពើពីអ្នកដែលបានឃើញ ហេតុការណ៍ ក្នុងនោះមានករណី រថយន្ដពីរគ្រឿងបានកិនក្មេងស្រីម្នាក់ជាបន្ដបន្ទាប់ តែ
ពុំមានអ្នកណាអើពើចំពោះនាង ។ល។

ព័ត៌មានថ្មីដែលទាក់ទង់៖

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VTC

Tags: chinachineseinternational newssocialfearfullistless