CamNews

ប្រជាជនឥណ្ឌូនេស៊ីជាង២០០០នាក់ភៀសខ្លួនចេញពីលំ នៅស្ថានដោយបន្ទុះភ្នំភ្លើង

ប្រជាជនឥណ្ឌូនេស៊ីចំនួន ២,២០៩នាក់បានភៀសខ្លួនចេញពីលំនៅស្ថានរបស់ពួកគេនៅក្នុង
ថ្ងៃព្រហស្បត្តិ៍នេះដោយសារបន្ទុះភ្នំភ្លើងនៃភ្នំ កាមាឡាមា ភាគខាងជើងខេត្ត មាលូគូ ប្រទេស
ឥណ្ឌូនេស៊ី។
ប្រធានមជ្ឍមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ីបាននិយាយថា "កំអែភ្នំ
ភ្លើងនេះនៅតែបន្តសាយភាយពីភ្នំភ្លើងដែលបានផ្ទុះនៅក្នុងថ្ងៃអាទិត្យមកម្ល៉េះ តែទោះបីជា
យ៉ាងណាក៏ដោយ មិនទាន់មានមនុស្សណាម្នាក់ស្លាប់ក្នុងគ្រោះមហន្តរាយនេះនៅឡើយទេ។"
គាត់ក៏បានបន្តទៀតថា អាកាសយាន្តដ្ឋានមួយនៅក្នុងទីក្រុង នឹងត្រូវផ្អាកជាបណ្តោះអាសន្ន៕

ដោយ វឌ្ឍនា

Tags: indonesiavocalnorefuge